រឿងហួសពេល

13:34 នាទី |  Added: 16.09.2021 |  0 views

Description

សូរិយាជាក្មេងស្រីវ័យជំទង់ដែលមានភាពភ្លើតភ្លឺន សប្បាយនឹងភាពហ៊ឺហារ វក់នឹងសម្ភារៈទំនើបតាមអ្នកដទៃ បើទោះបីជាគ្រួសារនាងមានជីវភាពខ្វះខាតក៏ដោយ។ ព្រោះតែភាពនិយមទៅនឹងសម្ភារៈ ធ្វើអោយសូរិយាដើរផ្លូវខុសសុខចិត្តរត់ចេញពីផ្ទះទៅធ្វើជានារីលក់ខ្លួនតាមពាក្យបញ្ចុះបញ្ចូលរបស់សង្សារនាង។  នៅពេលដែលសង្សារនាងបោះបង់នាងចោលទើបសូរិយាដឹងខ្លួនថានាងបានធ្វើខុស ហើយនឹកដល់នឹងត្រលប់ទៅរកម្តាយជាទីស្រលាញ់របស់ខ្លួនវិញ តែអ្វីៗបានហួសអស់ទៅហើយព្រោះម្តាយរបស់នាងបានស្លាប់បាត់បង់ជីវិតទៅហើយ។

ភាពយន្តខ្នាតខ្លី

អំពី ភាពយន្តខ្នាតខ្លី

ការផលិតភាពយន្តរបស់ AMS ផ្តោតចម្បងលើការតែងនិពន្ធសាច់រឿងដែលមានគុណភាពភាពទាក់ទាញ និងការរចនាច្នៃប្រឌិតខ្ពស់។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍របស់ក្រុមការងារពេញសិទ្ធ និងក្រុមការងារឯករាជ្យក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងការកែសម្រួលស្នាដៃគ្នាទៅវិញទៅមក គឺបង្ហាញនូវការគាំទ្រដល់ក្រុមអ្នកផលិតខ្សែភាពយន្តដែលពាក់ព័ន្ធ ហើយពិតជាអាចផ្ដល់នូវលក្ខណៈពិសេសជាច្រើននៅក្នុងសាច់រឿងនីមួយៗ។