Description
ក្នុងសាច់រឿងនេះនិយាយពីប្តីប្រពន្ធ១គូរដែលមានកូនប្រុសម្នាក់ រស់នៅមិនចុះសម្រុងនឹងគ្នា ដោយប្តីលួចមានស្រីថ្មីហើយមិនដែលផ្តល់តម្លៃនឹងភាពសំខាន់ដល់ប្រពន្ធកូន ហើយបុរសជាប្តីចុះចេញពីផ្ទះទៅសប្បាយជាមួយស្រីថ្មី។ ព្រោះតែភាពឈឺចាប់នាងជាប្រពន្ធខិតខំធ្វើការរកលុយរហូតអាចចិញ្ចឹមខ្លួនឯងនឹងគ្រួសារបាន រីឯប្តីរបស់នាងធ្លាក់ខ្លួនអស់ទ្រព្យសម្បត្តិត្រូវធនាគារឹបអូសអស់ ទើបត្រលប់មករកប្រពន្ធកូនវិញ តែអ្វីៗហួសអស់ទៅហើយប្រពន្ធរបស់គាត់មិនអាចទទួលយកគាត់បានទៀតទេ។
អំពី ភាពយន្តខ្នាតខ្លី
ការផលិតភាពយន្តរបស់ AMS ផ្តោតចម្បងលើការតែងនិពន្ធសាច់រឿងដែលមានគុណភាពភាពទាក់ទាញ និងការរចនាច្នៃប្រឌិតខ្ពស់។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍របស់ក្រុមការងារពេញសិទ្ធ និងក្រុមការងារឯករាជ្យក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងការកែសម្រួលស្នាដៃគ្នាទៅវិញទៅមក គឺបង្ហាញនូវការគាំទ្រដល់ក្រុមអ្នកផលិតខ្សែភាពយន្តដែលពាក់ព័ន្ធ ហើយពិតជាអាចផ្ដល់នូវលក្ខណៈពិសេសជាច្រើននៅក្នុងសាច់រឿងនីមួយៗ។
Account
Security
Favourite Content