Description
បូរិនជាបុគ្គលិកម្នាក់ធ្វើការនៅភ្នំពេញ ថ្ងៃមួយបូរិនបានខលទូរស័ព្ទទៅប្រាប់ម្តាយថានាំមិត្តភ័ក្តទៅលេងផ្ទះនៅឯស្រុក។ ដោយដឹងថាកូនមកលេងម្តាយបូរិនបានទៅផ្សារទិញជំពាក់ម្ហូបអាហារជាច្រើនដើម្បីទទួលកូននិងមិត្តភ័ក្តរបស់គេ។ ពេលទៅដល់បូរិនឃើញម្តាយធ្វើម្ហូបអាហារច្រើន បូរិនក៏គិតក្នុងចិត្តថាម្តាយរបស់ខ្លួនប្រហែលជាមានលុយច្រើនហើយទើបធ្វើម្ហូបច្រើនបែបនេះ។ លុះដល់ស្អែកឡើងបូរិននិងមិត្តភ័ក្តក៏ត្រលប់ទៅភ្នំពេញវិញដោយមិនបានទុកលុយអោយម្តាយនោះទេ។ ម្តាយបូរិនត្រូវបានអ្នកលក់ដូរមកទាលុយហើយស្តីបន្ទោសយ៉ាងអាម៉ាស់។
អំពី ភាពយន្តខ្នាតខ្លី
ការផលិតភាពយន្តរបស់ AMS ផ្តោតចម្បងលើការតែងនិពន្ធសាច់រឿងដែលមានគុណភាពភាពទាក់ទាញ និងការរចនាច្នៃប្រឌិតខ្ពស់។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍របស់ក្រុមការងារពេញសិទ្ធ និងក្រុមការងារឯករាជ្យក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងការកែសម្រួលស្នាដៃគ្នាទៅវិញទៅមក គឺបង្ហាញនូវការគាំទ្រដល់ក្រុមអ្នកផលិតខ្សែភាពយន្តដែលពាក់ព័ន្ធ ហើយពិតជាអាចផ្ដល់នូវលក្ខណៈពិសេសជាច្រើននៅក្នុងសាច់រឿងនីមួយៗ។
Account
Security
Favourite Content