Description
អាជី ជាតួរអង្គម្នាក់ដែលរស់នៅជាមួយសង្សារជាសន្តិសុខ ដោយសារតែជីវភាពលំបាកហើយមិនមានលុយបង់ថ្លៃបន្ទប់ស្នាក់នៅ អាជីបានទទួលលុយពីបុរសម្នាក់ដើម្បីបង់ថ្លៃបន្ទប់ បុរសម្នាក់នោះបានណាត់ជួបនាងជាញឹកញាប់ ដោយសារតែវក់នឹងភាពសប្បាយរីករាយ អាជីបានបែកជាមួយសង្សារសន្និសុខ ហើយបន្តបណ្តោយខ្លួនជ្រុលជ្រួសជាមួយបុរសម្នាក់នោះទាំងដឹងថាគេមានប្រពន្ធហើយក៏ដោយ។ នៅពេលដែលប្រពន្ធរបស់បុរសម្នាក់នោះដឹងរឿង នាងក៏ទៅទាក់ទងជាមួយបុរសផ្សេងម្នាក់ទៀត រហូតដល់នាងមានផ្ទៃពោះដោយមិនដឹងថាបុរសម្នាក់ណាជាឳពុករបស់ក្មេងនោះទេ។
អំពី ភាពយន្តខ្នាតខ្លី
ការផលិតភាពយន្តរបស់ AMS ផ្តោតចម្បងលើការតែងនិពន្ធសាច់រឿងដែលមានគុណភាពភាពទាក់ទាញ និងការរចនាច្នៃប្រឌិតខ្ពស់។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍របស់ក្រុមការងារពេញសិទ្ធ និងក្រុមការងារឯករាជ្យក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងការកែសម្រួលស្នាដៃគ្នាទៅវិញទៅមក គឺបង្ហាញនូវការគាំទ្រដល់ក្រុមអ្នកផលិតខ្សែភាពយន្តដែលពាក់ព័ន្ធ ហើយពិតជាអាចផ្ដល់នូវលក្ខណៈពិសេសជាច្រើននៅក្នុងសាច់រឿងនីមួយៗ។
Account
Security
Favourite Content