អារម្មណ៍ស្រស់ស្រាយ លើទឹកដីឦសាន

16:34នាទី |  Added: 12.04.2023 |  0 views

Description

កម្មវិធី​ ៖ វនយាត្រា - បេសកម្មទី២ ភាគ៥ ក្នុងភាគនេះ នឹងបង្ហាញអំពី អារម្មណ៍ស្រស់ស្រាយពេលបានទៅដល់ លើទឹកដីឦសាន របស់អេង និងដារ៉ុង ពីព្រោះពួកគាត់បានប៉ះផ្ទាល់ជាមួយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពក្រុងបានលុងផ្ទាល់ភ្នែក ។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺពួកគេទាំងពីរនាក់បាន ស្គាល់ផ្សារជនជាតិភាគតិចដែលសម្បួរទៅដោយបន្លែធម្មជាតិជាច្រើន ដែលបានដាក់លក់ និងបានជិះម៉ូតូលើដងផ្លុវ ពោរពេញទៅបរិយាកាសបរិសុទ្ធ ជាមួយធម្មជាតិជុំវិញផ្លុវ ។

វនយាត្រា

អំពី វនយាត្រា

វនយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។ មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំ​សាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។ បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។