Description
អាជីវកម្មក្រចកមើលមួយភ្លេត ដូចសាមញ្ញ តែអាជីវកម្មមួយនេះមិនខុសពីជាងគំនូរ ត្រូវការការច្នៃប្រឌិត ការអត់ធ្មត់ និងបត់បែនតាមតម្រូវការអតិថិជន។
អំពី បងប្អូនតែសាច់
មានម្ដាយជាស្រីមេម៉ាយ ដែន ដាវ និងដន ជាបងប្អូនចេះស្រលាញ់គ្នាល្អ ពេលនៅក្មេង ប៉ុន្តែពេលវេលា លុយកាក់ និងឋានៈបានធ្វើឲ្យពួកគេប្រែប្រួល។ ក្រោយរៀបការរៀងៗខ្លួន ដែនជាបងគេមានឋានៈល្អជាងគេដោយរកស៊ីពេជ្រ ដាវជាអ្នកលក់ចាប់ហួយមានជីវភាពសមរម្យ តែដនជាប្អូនពៅមានជីវភាពលំបាកជាងគេ និងត្រូវមើលថែម្ដាយ។ ដែន និងដាវតែងឈ្លោះគ្នាជានិច្ច ដោយសារចង់ចាញ់ចង់ឈ្នះរៀងៗខ្លួន។ ដនស្លូតបូតប៉ុន្តែដោយសារភាពក្រីក្រ ធ្វើឲ្យបងៗមើលងាយគេខ្លាំង និងតែងជេរប្រមាថនៅពេលដែលគេមករកជំនួយ។ ចុងក្រោយ ដែនធ្លាក់ខ្លួនខ្លាំងដោយសារស្នាដៃរបស់ដាវដែលចង់កាច់បំបាក់បងប្រុសខ្លួនឯង។ នៅពេលធ្លាក់ខ្លួនក្ររៀងៗខ្លួន ទើបបងប្អូនទាំងបីនាក់ភ្ញាក់រឭកនឹកឃើញស្រលាញ់គ្នាម្ដងទៀត។
Account
Security
Favourite Content