ភាពយន្តមិនត្រឹមតែជាសិល្បៈនៃការកម្សាន្តនោះទេ ប៉ុន្តែជាទុនយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ទៅកាន់ពិភពលោក

56:27 នាទី |  Added: 19.11.2026 |  0 views

Description

ភាពយន្តមិនត្រឹមតែជាសិល្បៈនៃការកម្សាន្តនោះទេ ប៉ុន្តែជាទុនយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ទៅកាន់ពិភពលោក។ នៅក្នុង Podcast ភាគនេះ យើងមានកិត្តិយសជាខ្លាំងដោយបានអញ្ជើញ លោកពូ ឆាយ បូរ៉ា នាយកផលិតកម្ម Palm Film Production មកចែករំលែកអំពីបទពិសោធន៍ ការប្រឈម និងឱកាសនៃការអភិវឌ្ឍ Film Tourism ក្នុងប្រទេសកម្ពុជា។

មេនាំរឿង Cinéma Khmer Podcast Season 2

អំពី មេនាំរឿង Cinéma Khmer Podcast Season 2

Khmer Cinema គឺជាកម្មវិធីផតខាសបែបឌីជីថលឈានមុខគេ ដែលផ្តោតលើការជជែកពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញទស្សនីយភាពភាពយន្តខ្មែរ ប្រវត្តិនិទាន និងទម្រង់សិល្បៈវប្បធម៌ប្លែកៗជាច្រើនទៀត។ កម្មវិធីនេះមិនត្រឹមតែជជែកអំពីអ្វីដែលបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ឬអេក្រង់ភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំទស្សនិកជនឱ្យ «ហួសពីទស្សនីយភាព» ដើម្បីស្វែងយល់ពីជីវិតពិត ឧបសគ្គ និងការលះបង់របស់អ្នកនៅពីក្រោយកាមេរ៉ា។