យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ ល្អហួស និង ជា អមរាសូហ្វី។

មុនធ្វើដំណើរហោះទៅប្រទេសថៃ អេលីស បានផ្តល់បទសម្ភាសន៍ឱ្យដឹងថា នាងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតអន្តរជាតិលើកដំបូងនេះ ដោយបានសម្រិតសម្រាំងយ៉ាងប្រណីតលើឈុតតំណាងជាតិ, gown និងសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ អ្វីដែលខ្វះមិនបាននោះគឺ នាងបានពង្រឹងខ្លាំងលើ Q&A  ក៏ដូចជាសិក្សារៀនសូត្របន្ថែមលើចំណេះដឹងទូទៅ ដើម្បីជាប្រយោជន៍សម្រាប់ការឆ្លើយសំណួរលើឆាកអន្តរជាតិផងដែរ។

បវរកញ្ញាវ័យក្មេងរូបនេះ មានទំនុកចិត្តខ្ពស់លើខ្លួនឯង និងជឿជាក់ថា ខ្លួនឯងពិតជាធ្វើបានល្អលើឆាកអន្តរជាតិ ព្រោះក្រៅពីភាពស្រស់ស្អាត និងការត្រៀមខ្លួនផ្សេងៗ បវរកញ្ញាកម្ពុជារូបនេះក៏បានចំនាយពេលសិក្សារៀនសូត្រពីការប្រកួត Junior Idol Worldផងដែរ ជាពិសេសគោលបំណងចម្បង និងអ្វីដែលកម្មវិធីគេត្រូវការ។

អេលីស ប្តេជ្ញាថា នាងនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់ និងឃើញពីសមត្ថភាពរបស់កូនខ្មែរ មិនថាឈុតតំណាង ឬការច្នៃឈុត gown ជាដើម។ Miss Teen Junior Idol World Cambodia 2024 នឹងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន​ ធ្វើយ៉ាងណាដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាយើង ហើយឆ្លៀតឱកាសនេះបវរកញ្ញាវ័យក្មេងពោរពេញដោយភាពក្លាហាននេះ សូមអំពាវនាវឱ្យពុកម៉ែបងប្អូនបន្តគាំទ្ររូបនាង ល្អហួស និង សូហ្វី ក៏ដូចជាចូលរួមបោះឆ្នោតគាំទ្របវរកញ្ញាកម្ពុជាយើងឱ្យបានច្រើន ដើម្បីយើងមានលទ្ធភាពឈ្នះមកុដលើឆាកអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

ខាត់ សុឃីម៖ ត្រូវនិយាយថា «ទេ» ចំពោះការងារដែលមិនទទួលបានប្រាក់កម្រៃ

ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្ត

ផ្ទុះការភ្ញាក់ផ្អើល! ស្វាមីម្ចាស់ប្រេន ឡាកាម៉ូ បាត់បង់ជីវិត ដោយសារចោរចូលប្លន់ក្នុងផ្ទះ

មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k'ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស

Lisa ចាប់ដៃជាមួយផលិតកម្មអាមេរិក RCA Records ត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK

បទថ្មី មាស សុខសោភា ត្រូវមហាជនរិះគន់ដូចព្យុះ តែនាងឆ្លើយតបបែបត្រជាក់ៗ

«តប់» ជា​បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ​សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សមាជិកកូនពៅក្រុម NewJeans ត្រូវផ្អាកសកម្មភាពមួយរយៈក្រោយបញ្ហារបួសជើង

សមាជិកកូនពៅ Hyein របស់ក្រុមចម្រៀងនារីល្បី NewJeans ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុង

បុគ្គលសំខាន់ ៣ ជ្រោមជ្រែង សុគន្ធ នីសា មានឱកាសថតតួអង្គទេវតាឆ្នាំថ្មីលើកដំបូង

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ

ជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ធ្វើឲ្យតួ សៀវ ឡុងនី ធ្លាប់មិនងូតទឹក ១ សប្ដាហ៍ និងដើរជុំវិញផ្នូរខ្មោច

ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថា​ជាតួ សៀវ ឡុងនី ​​ឆ្នាំ ១៩៩៥។ Carman រាល់ដង​តែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿង​នាងចូលចិត្តធ្វើលំហាត់

ស្រីស្អាតតារា​ខ្មែរកូនកាត់បារាំងទាំង ៣ រូប ធ្លាប់ថតជាមួយ វណ្ណដា

តារា​ខ្មែរ​ដែល​ជា​ស្រី​ស្អាត​កូន​កាត់​បារាំងទាំង​ប៉ុន្មាន​រូប​នេះ​​ កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ​​មាន​ទាំង​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ សម្រាប់​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ជា​រឿង​

សម្រស់ ចន សុទីម៉ា តែងតួព្រះនាង មហោទរាទេវី ស្អាតប្លែកទាំងម៉ូដសម្លៀកបំពាក់ ទាំងពណ៌

ចន សុទីម៉ា ចប់​ការងារ​នៅ​សៀមរាប​ភ្លាម បាន​បញ្ចេញ​រូបភាព​តែងតួ​ជា​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ព្រះនាង មហោទរាទេវី។ Miss Universe Cambodia 2023 ​ជះ​សម្រស់​ស្រស់​មិន​សំចៃ​ដៃ​ឡើយ