៤មូលហេតុ​ដែលបទ​ចម្រៀង​ Sad Sad ជា​មិត្តល្អ​បំផុត​សម្រាប់អ្នក​ខូចចិត្ត

តើអ្នកធ្លាប់នឹកសង្ស័យទេថា “ ហេតុអ្វី​ពេលដែល​ពិបាក​ចិត្តម្តងៗ យើងកាន់​តែចូលចិតុ្ត​ស្តាប់បទ​ដែលកម្សត់​ថែមទៀត?”  នេះជាហេតុផល ៥យ៉ាងដែល​ធ្វើ​ឲ្យ​​អ្នកចូលចិត្តស្តាប់​បទកម្សត់​ពេលពិបាកចិត្ត៖

១.នឹក

បើកក្បាល​ដំបូងមក​គឺថាកម្សត់​ខ្លាំងតែម្តង តែនេះគឺជាការពិត ព្រោះ​ការស្តាប់​បទកម្សត់​គឺកើត​ចេញមក​ពីការនឹក​ បទ​ចម្រៀង​ដែលកម្សត់ៗ​នឹង​ទៅដាស់​អារម្មណ៍​នឹក​រឭក​ដែល​កប់ជ្រៅ​នៅខាង​ក្នុងចិត្ត​របស់អ្នក ពេល​ដែលអ្នក​បានស្តាប់​ប្រៀបដូចជា​បានត្រឡប់​ទៅកាន់​ពេលវេលា​នោះ​ជាថ្មីម្តងទៀត។

២. ជួយរំសាយអារម្មណ៍

នៅពេលអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ម៉ួម៉ៅ ខឹងសម្បា ឬ ខូចចិត្ត តែមិន​អាច​ទម្លាយ​អារម្មណ៍​ទាំង​នោះ​ចេញ​មក​ក្រៅបាន  អ្នកប្រាកដ​ជា​រកមើល​បទ​ចម្រៀង​ដែលកម្សត់ៗ​យក​មក​ស្តាប់​ដើម្បី​ឲ្យ​បទ​ចម្រៀង​ទាំងនោះ​ជួយ​បរិយាយ​នូវភាព​ឈឺចាប់របស់អ្នកចេញមកក្រៅ ។ វា​ប្រៀប​ដូចជា​មាន​អ្នក​មក​រៀបរាប់​នូវ​ភាព​ឈឺចាប់ជំនួសអ្នក​អ៊ីចឹង។

៣. បទចម្រៀងសោកសៅជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់

បទចម្រៀងសោកសៅជួយធ្វើឲ្យ​ចិត្ត​ដែលខឹង អារម្មណ៍ដែលកំពុងតែដុនដាប​ មានភាព​ស្ងប់ និង​ជួយ​កាត់​បន្ថយ​ទំហំ​នៃ​ការ​ឈឺចាប់នោះបានបន្តិចម្តងៗ ប្រៀប​ដូចជា​មាន​នរណា​ម្នាក់​មកចាំ​អង្គុយ​លួងលោម​យើង។

៤. បទចម្រៀងសោកសៅធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនតែលតោល

រាល់ពេលដែល​បានស្តាប់បទសោកសៅ​ហើយ​ចូលទៅអានមតិយោបល់ (comments) នៅខាង​ក្រោម អ្នក​នឹងបានដឹង​ថា​មាន​មនុស្ស​ជាច្រើន​កំពុងតែស្ថិត​នៅ​ក្នុងស្ថានភាព​តែ​មួយ​ដូច​ជា​អ្នក ហើយការ ដោះដូរ​យោបល់​គ្នា នឹងជួយធ្វើឲ្យ​អ្នក​លែងឯកា​បាន​មួយកម្រិត​ទៀត​ដែរ។

៥. បទចម្រៀងសោកសៅជួយឲ្យ​យើងមានកម្លាំង​ចិត្ត

បទចម្រៀង​សោកសៅមួយចំនួន​មិនបានធ្វើឲ្យ​យើងកាន់តែពិបាកចិត្តនោះទេ ព្រោះ​បទសោកសៅ​មួយចំនួនខ្លឹមសារ​មិនមែន​សំដៅ​លើយើង​ជា​អ្នក​ដែល​ត្រូវ​ចាញ់​គ្រប់​ពេល​ដែរ។​​ តែខ្លឹមសារ​អាចជា​ការ​ផ្តល់​កម្លាំង​ចិត្តឲ្យ​យើងក្នុង​លក្ខណៈ​បែប​លន្លង់លន្លោច។​

មិនថាបទអ្វីនោះទេ តន្រ្តីគឺជាឱសថដែលជួយព្យាបាលផ្លូវអារម្មណ៍របស់មនុស្សបានល្អបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​