ទៅលេងបាត់ដំបង១ថ្ងៃពេញ មិនឲ្យខាតជើង និងពេល គួរទៅណាខ្លះ?

 «ឱ…បាត់ដំបងបណ្តូលចិត្តអើយ!!!» នរណាខ្លះមិនធ្លាប់បានទៅដល់ទឹកដីខេត្តបាត់ដំបង? ឬក៏ធ្លាប់ទៅដែរ តែដូចជាមិនសូវបានដើរលេងអីច្រើនហ្នឹងគេ…ថ្ងៃនេះ យើងមកស្គាល់កន្លែងដើរកម្សាន្តពិសេសៗ ដែលមិនគួររំលងនៅក្នុងទឹកដីនៃខេត្តដ៏ស្រស់ស្អាតមួយនេះជាមួយគ្នាណា៎! ចង់និយាយថា…ខាងក្រោមនេះ ជាបទពិសោធន៍នៃការដើរលេងតាមបែបមិនសូវឲ្យខាតពេលដែលមានតិចរបស់ខ្ញុំ និងពួកម៉ាក ដែលចូលចិត្តដើរមើលដើរឃើញ ^^

ក្រោយពីព្រឹក ដើរលេងនៅផ្សារណាត់

បើបានភ្ញាក់ពីព្រឹកតិច ក៏ល្អម្យ៉ាង (កុំឲ្យខាតពេលនោះអី ^^) ហើយអាចចូលទៅលេងផ្សារណាត់បាន។ ទីនេះ ជាផ្សារបែបប្រចាំស្រុកប្រចាំតំបន់ ដែលយើងអាចដើរលេងមើលអាហារតំបន់ ដើរថតរូបក៏ស្អាតដែរនៅហ្នឹង។ សំខាន់ គឺថា…មានទីតាំងនៅកណ្តាលក្រុងតែម្តង ហើយមិនពិបាករកទេ។ អូ៎! ប្រហែលជាឃើញស្លាកឈ្មោះគេដាក់«ផ្សារធំបាត់ដំបង» តែម្ចាស់ស្រុកភាគច្រើនហៅថា «ផ្សារណាត់» អញ្ចឹងហើយ បើរកអត់ឃើញអី អាចសាកសួរឈ្មោះហ្នឹងបាន…

ញ៉ាំអាហារពេលព្រឹកនៅភោជីយដ្ឋាន«មីគាវផ្ទះ៣ល្វែង»

និយាយទៅ…បើសិនជាអាច មិនគួររំលងអាហារនៅហាងនេះឡើយ ព្រោះថានរណាៗក៏ស្គាល់ ហើយទៅញ៉ាំនៅហ្នឹងដែរ ដោយសារតែរសជាតិដ៏សែនឈ្ងុយឆ្ងាញ់ និងជាប់ចិត្តរបស់មីគាវនៅទីនោះ។ ម្ហូបដែលខ្ញុំចូលចិត្តជាងគេ គឺ«មីគាវសាច់ទា»…បើបានទៅដល់ កុំភ្លេចឈាងចូលទៅភ្លក្សផងណា៎

ជិះឡូរី នៅជើងភ្នំបាណន់

ថ្វីត្បិតថានៅរាងឆ្ងាយពីក្រុងបន្តិច តែពេលទៅដល់ ធានាថាមិនខកចិត្តឡើយ។ ពេលទៅដល់ជើងភ្នំ នឹងឃើញមានស្លាកសញ្ញាបង្ហាញផ្លូវជិះទៅកន្លែងជិះឡូរីហើយណា៎ (អូ! ចង់ប្រាប់ឲ្យហើយថា ឡូរីនៅហ្នឹង ជាឡូរីសិប្បនិម្មិតទេ គឺបានន័យថា ជិះនៅលើផ្លូវរទេះភ្លើងដែលគេសង់ឡើងសម្រាប់តែឡូរីហ្នឹងទេ។ ប្រភេទពិតៗ ដែលជិះនៅលើផ្លូវរទេះភ្លើងមែនទែន គឺនៅកន្លែងមួយទៀត)។ ក្រោយពីទិញសំបុត្រ ហើយឡើងជិះបានហើយ បើសិនមានឡូរីទំនេរ ^^ ហើយពេលជិះទៅដល់ចំណតដែលត្រូវចុះសម្រាក មុននឹងត្រឡប់មកវិញ នឹងបានឃើញកន្លែងថតរូបជាច្រើន ដែលនៅជាប់នឹងភ្នំតែម្តង។ លក្ខណៈថា…អ៊ែមៗហ្មងហា៎!!!

បើឃ្លានហើយ អាចញ៉ាំបានថ្ងៃត្រង់នៅនឹងជើងភ្នំក៏បាន គេមានរមនីយដ្ឋាន ជាកញ្ចុះៗនៅលើទឹក ​ក្រោមម្លប់ឈើត្រឈឹមត្រឈៃផងដែរ។

ចូលលេងចំការទំពាំងបាយជូរ និងសួនផ្កា

ប្រាកដជាធ្លាប់លឺហើយ…ចំការទំពាំងបាយជូរបាណន់នោះ។ ថ្មីៗនេះ គេក៏បានបន្ថែមនូវភាពទាក់ទាញជាកន្លែងថតរូបដ៏សម្បូរបែបទៀតណា៎ ទៅដល់ គឺថាមានទាំង ទឹកទំពាំងបាយជូរស្រស់ៗ ស្រាឈ្ងុយៗ ព្រមទាំងប្លង់ថតរូបកប់ៗមិនចេះតិចទៀត។

ចំណាយពេលរសៀលនៅផ្លូវ ២ធ្នូ

ជាពិសេសនៅក្បែរសាលាចិន គឺថាមានទាំងវិចិត្រសាលសិល្បៈ សិល្បៈគំនូរតាមជញ្ជាំង និងហាងអាហារសម្រន់ឆ្ងាញ់ៗ។ អូ! ហើយអ្វីដែលរឹតតែពិសេសនោះ គឺម្តុំហ្នឹង ភាគច្រើនជាអាគារពីបុរាណ ហើយសូម្បីតែផ្លាកសញ្ញាអាជីវកម្មភាគច្រើនក៏នៅប្រើជាលក្ខណៈគំនូរដូចជំនាន់ពីមុនដែរ។ ម្យ៉ាងទៀត រ៉ារទេះភ្លើងក៏នៅជិតហ្នឹងដែរ បើចង់ថតរូបលេងអី អាចជិះទៅបាន…

មើលប្រចៀវ នៅជើងភ្នំសំពៅ

អត់ម៉េចបាន មើលថ្ងៃលិច អមនឹងដំណើរហើរខ្វែងខ្វាត់របស់ហ្វូងប្រចៀវ នៅភ្នំសំពៅហ្នឹង!!! មើលរបាំប្រចៀវបណ្តើរ ញ៉ាំទឹកត្រជាក់ៗបណ្តើរ ជាក្តីសុខបែបសាមញ្ញ តែមានន័យណាស់។

ដើរលេងតាមដងស្ទឹងសង្កែ

ដើរលេងលំហែ ទេសភាពនាស្ទឹងសង្កែ មើលពីជីវភាពនៃប្រជាជនតំបន់ពេលល្ងាចរបស់គេម្តងមើល៎…ហើយក៏អាចសាកភ្លក្សអាហារបែបstreet food ដែលមានលក់នៅតាមរទេះ និងតូបៗនៅក្បែរហ្នឹងផងក៏ម្យ៉ាងដែរ ^^

យ៉ាងណាដែរ? គម្រោងខាងលើនេះ? បើមានអ្នកស្គាល់កន្លែងណាស្អាត ក្រៅពីនេះ កុំភ្លេចចែករំលែកបន្ថែមផងណា៎!!!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង

រឿន ណាត កប់យោបល់ពេលឃើញ comment ម៉ារ៉ាឌី លើ status នាង

នៅទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដាច់ចិត្តបង្ហោះ status ខ្លីមួយលើគណនីផ្លូវការរបស់នាង បន្ទាប់ពីវីដេអូកំលោះសង្ហាម្ចាស់ជយលាភី Mister Friendship

ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម