រឿង «គ្រោះជីវិតកូវីដ-១៩» ធ្វើឱ្យ វី ឌីណែត ដិតដាមរឿងមរណភាពរបស់អ្នកម្តាយ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាចម្រៀងស្រី វី ឌីណែត កូនស្រីរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី បានបាត់បង់អ្នកម្តាយជាទីស្រលាញ់ដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំកន្លងទៅ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាសោកសង្រេងជាទីបំផុតនោះ រូបភាពដែល វី ឌីណែត អង្គុយសំពះសូត្រមន្តឧទ្ទិសកុសលជូនអ្នកម្តាយតាមរយៈ Video Call ពីបន្ទប់ធ្វើចត្តាឡីស័ក ដោយទឹកមុខក្រៀមក្រំដោយក្តីអាឡោះអាល័យជាពន់ពេក ចំពោះការចាកចេញជារៀងរហូតរបស់ព្រះរស់របស់នាង។ បន្ទាប់ពីការបាត់បង់ដ៏ធំនេះ វី ឌីណែត ហាក់បាក់ទឹកចិត្តរហូតគិតបោះបង់អាជីពសិល្បៈថែមទៀតផង ប៉ុន្តែដោយសារបានការជំរុញលើកទឹកចិត្ត និងការគាំទ្រពីមនុស្សជុំវិញខ្លួនធ្វើឱ្យរក្សាបានជំហរ និងក្រោកឡើងមកកាន់ក្បាលមេក្រូឡើងវិញជាថ្មី។

ជុំវិញរឿងចង់បោះបង់អាជីពសិល្បៈនោះ ឌីណែត បានប្រាប់ឱ្យ AMS ដឹងថា ពេលនេះនាងលែងគិតរឿងឈប់ពីសិល្បៈហើយ មានតែងាកមកពង្រឹងអាជីពនេះវិញ ដោយត្រៀមនឹងមានអ្វីថ្មីប្លែកៗជូនទស្សនិកជនឆាប់ៗនេះ។

ថ្មីៗនេះ ម្ចាស់បទ “សូន្យ” បានចូលរួមសម្ពោធភាពយន្តរឿង «គ្រោះជីវិតកូវីដ-១៩» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង។ រឿងនេះដែលត្រូវផលិតកររូបនេះឱ្យដឹងថា និយាយពីជីវិតពិតជួបប្រទះនិងឆ្លងកាត់ក្នុងវិបត្តិជំងីកូវីដ១៩ និងដើម្បីឧទ្ទិសដល់ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលក្នុងនោះក៏មានភរិយាតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលត្រូវជាម្ដាយបង្កើតរបស់តារាចម្រៀងស្រី វី ឌីណែត និងអ្នកម្ដាយតារាកំប្លែង ស្រីពីន ផងដែរ។ រឿងនេះ ចាប់ចាក់បញ្ចាំងពីថ្ងៃនេះតទៅ នៅតាមបណ្តារោងភាពយន្តទូទាំងរាជធានីភ្នំពេញ។

ផ្តល់កិច្ចសម្ភាសន៍ជាមួយ AMS មុនចូលទស្សនារឿងនេះ ម្ចាស់ពាន I Am A Singer Cambodia​ រដូវកាលទី២ ឱ្យដឹងថា ទោះកន្លងទៅយូរហើយក្តីក៏ពិតមែន ប៉ុន្តែរូបនាងនៅតែនឹករលឹកដល់អ្នកម្តាយ និងនៅតែដក់ជាប់អារម្មណ៍ឈឺចាប់គ្រប់ពេលវេលា។ ហើយរឿង «គ្រោះជីវិតកូវីដ-១៩» ហាក់បីដូចជានិយាយពីជីវិតមួយផ្នែករបស់កញ្ញា ដែលកញ្ញាត្រូវធ្វើចិត្តជាមុនសិនមុនពេលចូលទស្សនា ព្រោះរឿងនេះអាចនឹងធ្វើឱ្យកញ្ញាស្រក់ទឹកភ្នែកត្រង់ឈុតឆាកណាមួយជាក់ជាមិនខាន។

វី ឌីណែត៖ «បើនិយាយទៅខ្ញុំអត់ដឹងថាសាច់រឿងនេះយ៉ាងម៉េចទេ អត់ទាន់ដឹងថាម៉េចខ្លះទេ ប៉ុន្តែអាចនិងមានឈុតឆាកខ្លាំងរាងប៉ះទង្គិចដែរ។ … វារាងជូរចត់តិចបង ព្រោះធម្មតាយើងឈឺតែខ្លួនឯងមិនអីទេ តែនេះឈឺទាំងគ្រួសារ ថែមទាំងមានរឿងបញ្ហាម៉ាក់ទៀត ចឹង មានអារម្មណ៍ថាវាពិបាកនិយាយ ព្រោះដោយសារធម្មតាយើងបាត់បង់មនុស្សជាទីស្រលាញ់យើងរាងពិបាកហើយ តែនេះយើងបាត់បង់ទាំងដែរយើងអត់មានបានលាគ្នាជាលើកចុងក្រោយ ហើយអត់មានបានឃើញមុខ សូម្បីយកសពម៉ាក់មកធ្វើបុណ្យក៏មិនបាន ចឹងយើងមានអារម្មណ៍ថាខ្ញុំពិបាកទទួលយកមែនទែន»

សំនួរ៖ រហូតមកទល់ពេលនេះ ឌីណែត នៅដក់ជាប់អារម្មណ៍ដែរទេ?

វី ឌីណែត៖ «ដក់បង! និយាយទៅឱ្យតែនឹកឃើញម្តងៗវារាងពិបាកតិច!»

ឆ្លៀតឱកាសនេះ ឌីណែត ក៏បានអំពាវនាវដល់មហាជន និងហ្វេនៗរបស់នាង ឱ្យនៅតែបន្តការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមវិធានការរបស់ក្រសួងសុខាបាល បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្បើយ និងមិនជាប់​កាតព្វកិច្ច​ពាក់​ម៉ាសដូចពីមុនទៀតក្តី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព