អ្នកចូលចិត្តច្រៀងខារ៉ាអូខេមានច្រើនប្រភេទណាស់…តើមួយណាជាអ្នក ?

សួរតាមត្រង់ណា៎ ! ពេលទៅច្រៀងខារ៉ាអូខេម្តងៗ មានឫកពាបែបណាដែរ? ចាំអានមើលខាងក្រោមនេះមើល តើមានប៉ុន្មានចំណុចដែលដូចនឹងអ្នកខ្លះ?

អ្នកដែលចេះគ្រប់បទ ៖ លក្ខណៈថា គ្រាន់តែឮភ្លេង «បទហ្នឹង ខ្ញុំចេះ…ចាំជួយច្រៀងណា៎!»។ អញ្ចឹងហើយ ឮសម្លេងគាត់ច្រើនជាងគេ។

ស្តេចរាំ ៖ នរណាច្រៀងបទអី ក៏ច្រៀងទៅ ដឹងតែពីរាំ មិនថាចង្វាក់អ្វី ភ្លេងបែបណាទេ​ ចេញគ្រប់កាយវិការទាំងអស់តែម្តង។

ទស្សនិកជន ៖ ចូលរួមនឹងគេដែរ តែក្នុងនាមជាអ្នកគាំទ្រ ចាំតែញញឹម ទះដៃ ហើយជួនកាល ច្រៀងតិចៗតាមគេតែបើឲ្យកាន់មេក្រូ គ្រវីក្បាលតែម្តង។

អ្នកសេ្នហាចម្រៀងជាក្រុម ៖ និយាយទៅ ច្រៀងម្នាក់ឯងអត់កើតហ្មង! ទាល់តែមានគ្នា បានច្រៀងចេញ…

អ្នកនិយមបទឆ្លើយឆ្លង ៖ មាន2បែបផ្សេងគ្នាដែរ…មួយបែបគឺចូលចិត្តបទស្វីតៗ ចម្រៀងជាគូផ្តោះផ្តងគ្នាអីចឹងទៅ ហើយមួយបែបទៀតជាប្រភេទ Battle Round ប្រកួតសម្លេងគ្នា។

ទេវតារីករាយ ៖ រកតែបទចម្រៀងណាសប្បាយៗ រាំរែក លក្ខណៈកម្សាន្តជុំគ្នាទេ។

ស្តេចដ្រាម៉ា ៖ បទណាមិនសេដ មិនច្រៀង! ជួនកាល ច្រៀងចូលតួ​ដល់ហូរទឹកភ្នែកក៏មាន ហើយអ្នកស្តាប់វិញឡើងស្ងាត់ជ្រាប។

អ្នកចម្រៀងមិនខ្វល់ពីនរណា ៖ ប្រភេទអ្នកចម្រៀងរ៉ុក (rock) ដែលមិនសូវជាច្រៀងម៉ានទេ តែស្រែកយកៗតែម្តង ប្រៀបដូចជាចង់បញ្ចេញកំហឹង ឬស្រែកឲ្យជ្រុះស្ត្រេសពីខ្លួនឲ្យអស់ចឹង។

អ្នកចម្រៀងអាជីព ៖ ពេលច្រៀងម្តងៗ អ្នកផ្សេងខំចាំស្តាប់យ៉ាងរណ្តំក្នុងចិត្ត ហើយក៏ជាពេលដែលម្នាក់ៗក្លាយជាអ្នកគាំទ្រផ្គាប់មុខដែរ។

អ្នកច្រៀងដូចតារាចម្រៀងពេលប្រគំតន្រ្តី ៖ បើថាបានដល់វេនហើយ គឺថា​ដាក់ម៉ាជួរតែម្តង! ច្រៀងតៗរហូតដូចប្រគំតន្រ្តីបែប solo អញ្ចឹង។

អ្នកចូលចិត្តចំណាប់អារម្មណ៍ ៖ ពេលខ្លះ ចង់ឲ្យគេច្រៀង ហើយចាំទះដៃគាំទ្រ ឬក៏ដាក់ពិន្ទុលើការច្រៀងរបស់គេ។

អ្នកវិភាគប៉ារ៉ូលចម្រៀង ៖ ច្រៀងមធ្យម ងំវិភាគតែម្តង…វិភាគបណ្តើរ និយាយបណ្តើរ មិនសូវខ្វល់ពីការច្រៀងប៉ុន្មានឡើយ។

អ្នកគាំទ្រចម្រៀងបទពីដើម ៖ នរណាសើចៗ ឬថាអីក៏ថាទៅ សំខាន់ជាចំណូលចិត្ត…

អ្នកស្នេហាបទថ្មីហុយៗ ៖ ឲ្យតែបទទើបតែចេញ ហើយមាននៅខារ៉ាអូខេ ដឹងតែចង់សាកចង់ច្រៀងតែម្តង។

កំពូលអ្នកចម្រៀងតែពេលស្រវឹង ៖ ពេលស្វាងនៅឡើងស្ងៀម មេក្រូក៏មិនប៉ះផង ដល់ពេលដាក់ជ្រុលបន្តិច មេក្រូឱបជាប់មិនលែង។លក្ខណៈទាំងអស់ដូចបានរៀបរាប់ខាងលើនេះ តើចំណុចមួយណាជារបស់អ្នក ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។