មុខ​ម្ហូប​ចម្លែក​ៗបំផុតទាំង​ ១០​ មុខនៅ​ប្រទេស​ជប៉ុន

នេះ​គឺ​ជា​មុខ​ម្ហូប​ទាំង​១០​របស់​ប្រទេស​ជប៉ុន​ដែល​ជន​បរទេស​យល់​ថា​វា​ចម្លែក​ តែ​ម្ហូប​ខ្លះ​ក៏​មិន​បាន​ចម្លែក​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ដែរ។ តោះ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​មើល​ទាំង​អស់​គ្នា​ថា​មាន​អ្វី​ខ្លះ។

១.​ Shirauo no oduri gui

ជា​មុខ​ម្ហូប​ដែល​យក​កូន​ត្រី​តូចៗ​មក​ទទួល​ទាន​ទាំង​រស់​ ប្រៀប​ដូច​ជា​ម្ហូប​ញាំ​កំពិស​លោត​នៅ​ស្រុក​យើង​ដែរ។​ ម្ហូប​នេះ​ប្រជាជន​ជប៉ុន​និយម​ចូល​ចិត្ត​បំផុត​នៅ​រដូវ​ស្លឹក​ឈើ​លាស់។​

២.​ Shiokara

បើ​និយាយ​ទៅ​វា​ក៏​មិន​បាន​ប្លែក​អ្វី​ណាស់​ណា​ទេ​ព្រោះ​វា​ប្រៀប​ដូច​ជា​ប្រហុក​នៅ​ស្រុក​យើង​ដែរ។​ តែ​ដោយ​សារ​តែ​ប្រទេស​ជប៉ុន​គេ​និយម​ចូល​ចិត្ត​គ្រឿង​សមុទ្រ​ទើប​គេ​នាំ​យក​មឹក​មក​ប្រឡាក់​អំបិល​រួច​យក​ទៅ​ផ្អាប់​ទុក​ដូច​ជា​ប្រហុក​ត្រី​នៅ​ស្រុក​យើង​ដែរ។

៣.​Kujira ឬ​ Iruka

នេះ​ជា​ការ​នាំ​យក​សាច់​របស់​ត្រី​បាឡែន​និង​ផ្សោត​មក​ទទួល​ទាន​ស្រស់​។ សាច់​មាន​ពណ៌​ក្រហម​ស្រស់​ហាន់​ជា​បន្ទះ​ស្ដើង​តម្រៀប​នៅ​លើ​ទឹកកក​ជ្រក់​ជា​មួយ​ទឹក​ជ្រក់​សណ្ដែក​សៀង​កិន។

៤.​ Shirako

ពាក្យ​ថា​ Shirako ប្រែ​ថា​ក្មេង​បរិសុទ្ធ​ដោយ​មុខ​ម្ហូប​នេះ​ជា​ការ​នាំ​យក​ក្រពេញ​មេ​ជីវិត​របស់​ត្រី​មក​ចំហុយ​ឬ​ស្ងោ​។ ​ម្ហូប​នេះ​ច្រើន​តែ​មាន​នៅ​រដូវ​រងា។

៥.​ Hachinoko

បើ​និយាយ​ឲ្យ​ចំ​ទៅ​ម្ហូប​មួយ​មុខ​នេះ​គ្មាន​អ្វី​ប្លែក​សម្រាប់​ប្រជាជន​អាស៊ី​យើង​នោះ​ទេ​ព្រោះ​ក្រៅ​ពី​ទឹកឃ្មុំ​ សំបុកឃ្មុំ​ ហើយ​នោះ​យើង​ក៏​ទទួល​ទាន​កូន​ឃ្មុំ​តូចៗ​បាន​ដូច​គ្នា។​ តែ​វា​ជា​រឿង​ចម្លែក​សម្រាប់​ជន​បរទេស​ព្រោះ​នេះ​ជា​ការ​នាំ​យក​កូន​ឃ្មុំ​តូចៗ​ដែល​មិន​ទាន់​មាន​ស្លាប​មក​ប្រឡាក់​ទឹក​ស៊ីអ៊ីវ​និង​ស្ករ​រួច​យក​ទៅ​បំពង​ទទួល​ទាន​ជា​មួយ​និង​បាយ។

៦.​ Fugu

វា​ជា​រឿង​ចម្លែក​មួយ​ដែល​ជនជាតិ​ជប៉ុន​អាច​ទទួល​ទាន​ត្រី​កំពត​ដែល​ជា​ប្រភេទ​ត្រី​មាន​ពិស​ខ្លាំង។ ​ពិស​របស់​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន​។​តែ​នៅ​ជប៉ុន​​គេ​យក​ត្រី​នេះ​មក​ចម្អិន​ធ្វើ​ជា​អាហារ​ឬ​ទទួល​ទាន​ស្រស់ តែ​ក៏​មាន​ការ​ប្រកាស​ថា​ហាម​ប្រជាជន​ធ្វើ​ត្រី​នេះ​ទទួល​ទាន​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​លុះ​ត្រា​តែ​បាន​ឆ្លង​កាត់​ដៃ​ចុងភៅ​ជំនាញ​ទើប​អាច​បរិភោគ​បាន។

៧. Natto

នេះ​ជា​ការ​នាំ​យក​សណ្ដែក​សៀង​ទៅ​ផ្អាប់​ទុក​ដូច​ជា​សៀង​នៅ​ស្រុក​យើង​ដែរ។ ប្រជាជនជប៉ុន​និយម​ទទួល​ទានវា​ជាមួយ​បាយ​ជា​អាហារ​ពេល​ព្រឹក។

៨.Basashi

នេះ​ជា​ម្ហូប​ដែល​ធ្វើ​ឡើង​ពី​សាច់​សេះ​ ដោយ​ជា​ទូទៅ​ចំពោះ​សាច់​សេះ​មិន​សូវ​មាន​គេ​និយម​ទទួល​ទាន​ប៉ុន្មាន​ទេ។ ​តែ​អ្វី​ដែល​កាន់​តែ​ប្លែក​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ការ៉េម​ដែល​ធ្វើ​ពី​សាច់​សេះ។

៩.​ Nago no Tsukudaki

ម្ហូប​មួយ​មុខ​នេះ​គឺ​កាន់​តែ​គ្មាន​អ្វី​ចម្លែក​សម្រាប់​ស្រុក​យើង​នោះ​ទេ​ព្រោះ​វា​គឺ​ជា​សត្វ​កណ្ដូបតូប​ដែល​ត្រួវ​គេ​យក​ទៅ​បំពង​នោះ​ឯង។​ តែ​នៅ​ពេល​ជន​បរទេស​ឃើញ​លើក​ណា​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​ដែរ។​

១០.​ Zazamushi

នេះ​ជា​ម្ហូប​ដែល​ធ្វើ​ឲ្យ​ជន​បរទេស​ស្ទើរ​តែ​រត់​គ្រប់​ពេល​ដែល​បាន​ឃើញ​ព្រោះ​វា​ជា​សត្វ​ល្អិត​បំពង។ ក្នុង​មួយ​ចាន​មាន​សត្វ​ល្អិត​ជា​ច្រើន​មុខ​លាយ​គ្នា​រួម​មាន​ដង្កូវដួង​ ចង្រិត​ និង​សត្វ​តូចៗ​ជា​ច្រើន​ទៀត។ តែ​បើ​និយាយ​ចំពោះ​ប្រជាជន​កម្ពុជា​យើង​វិញ​វា​គឺ​ជា​ម្ហូប​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​មួយ​មុខ​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក