ស្ដ្រេសខ្លាំងមិនដឹងធ្វើម៉េច! សាកវិធីងាយៗ នេះនឹងបានធូរខ្លះ

តាមពិតទៅគ្មាននរណាមិនចេះស្រ្ដេសទេ ព្រោះថាជីវិតមនុស្សគ្រប់គ្នា ជួបរឿងរ៉ាវប្លែកៗ ទុក្ខសោកផ្សេងៗគ្រាន់តែអ្នកខ្លះចេះរកវិធីឲ្យខ្លួនឯងចាកផុតពីការធុញថប់ប៉ុណ្ណោះ។ តែអ្នកខ្លះវិញ ពេលមានរឿងក៏សុញគំនិតគិតអ្វីមិនចេញ។ ចុះបើស្រ្ដេសគួរធ្វើដូចម្ដេច?

.គេងឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារមានជីវជាតិ

ការគេង និងការញ៉ាំមិនត្រឹមត្រូវក៏ជាកត្ដាមួយដែលធ្វើឲ្យអ្នកស្ដ្រេសដែរ ដូចជាពេលខ្លះអ្នកគេងមិនទៀង នឹកឃើញចង់ដេកពេលណា ក៏ដេកពេលនោះ ពេលខ្លះទៀតញ៉ាំតែរបស់់ក្រៀមៗ អត់ជាតិ។ ដូច្នេះ អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ និងជ្រើសញ៉ាំអាហារដែលមានជីវជាតិដូចជាបន្លែ សាច់ ស៊ុត គ្រប់មុខជាដើម។ ជាពិសេស ញ៉ាំតែក្ដៅ ពេលព្រឹក ក៏អាចជួយឲ្យបាត់ស្រ្ដេស អារម្មណ៍ស្រស់ថ្លាដែរ។

២. សុំការឱបដ៏កក់ក្ដៅពីមនុស្សជាទីស្រឡាញ់

ពេលខ្លះ គ្រាន់តែការឱបដ៏កក់ក្ដៅមួយ ក៏អាចធ្វើឲ្យទុក្ខកង្វល់ជាច្រើនរលាយផុតទៅបាត់មួយប៉ប្រិចភ្នែក។ សូមកុំខ្មាស់អៀន ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដែលលំបាកហត់ទាំងកាយ ទាំងចិត្ត គិតថាខ្លួនទ្រាំលែងបានហើយ ត្រូវប្រាប់តាមត្រង់ និងសុំជំនួយ ឬការឱបសាមញ្ញាៗ ពីក្រុមគ្រួសារ មិត្តភ័ក្ដិ និងមនុស្សសំខាន់។

. ទម្លាក់ចោលរឿងដែលធ្វើឲ្យអ្នកស្ដ្រេសខ្លាំង

មនុស្សភាគច្រើនពេលខ្លះដឹងថាធ្វើរឿងមួយនឹងហើយស្ដ្រេស ឈឺក្បាល វិលមុខ ក៏ប៉ុន្ដែនៅតែព្យាយាមធ្វើ ដើម្បីផ្គាប់ចិត្តមនុស្សជុំវិញខ្លួន ឬខ្លាចគេស្ដីថាឲ្យ។ ជាក់ស្ដែង អ្នកជាមនុស្សចូលចិត្តញ៉ាំ តែមនុស្សជុំវិញតែងតែបង្អាប់ «ស្អីហា៎ ស៊ីច្រើនម្ល៉េះ .. មើលណក ស៊ីឡើងច្រើន.. ឃើញស៊ីឲ្យគ្រប់តែពេល..»។ នេះជាធម្មជាតិរបស់អ្នក សុំកុំព្យាយាមកែប្រែវាឲ្យខុសពីខ្លួនឯងខ្លាំងពេកពេលខ្លះធ្វើមិនដឹង មិនឮ ទម្លាក់រឿងណាដែលធ្វើឲ្យមិនសប្បាយចិត្តចោលខ្លះទៅ។

. ហាត់ប្រាណ ឬរៀនប្រដាល់

ការធ្វើចលនា និងបញ្ចេញញើសជារឿងមួយដែលល្អ អ៊ឺចឹងហើយបើស្ដ្រេសខ្លាំងទៅហាត់ប្រាណ។ មួយវិញទៀត ទៅហាត់ប្រដាល់​ ឬតៃហ្វាន់ដូ ក៏ជាជម្រើសល្អមួយ ចាត់ទុកថាស្ដ្រេស ជាសត្រូវរបស់អ្នក វ៉ៃវាចោលឲ្យអស់តែម្ដងទៅ។

. ត្រូវទន្ទេញថា គ្មាននរណាល្អឥតខ្ចោះ

កុំចង់ធ្វើអ្វីឲ្យបានល្អគ្រប់ ១០ និងមានក្ដីរំពឹងខ្ពស់ពេកព្រោះបើបលទ្ធផលចេញមកមិនដូចចិត្ត ប្រាកដណាស់ថា បាក់ទឹកចិត្ត ខឹងខ្លួនឯងជាដើម។ ត្រូវចាំថា គ្មាននរណាល្អឥតខ្ចោះទេ ​​​​​ឲ្យតែអ្នកបានប្រឹងប្រែងធ្វើវាអស់ពីសមត្ថភាព នោះជារឿងល្អហើយ។

Couple exercising on a bike in the gym.

. ធ្វើរឿងដែលខ្លួនឯងចង់ធ្វើ

ពេលខ្លះរវល់រឿងនៅជុំវិញពេក អ្នកភ្លេចផ្ដល់ពេលវេលាសម្រាប់ខ្លួនឯង ប្រឹងពេករហូតកើតទៅជា​ ស្ដ្រេស។ អ្នកគួរតែចំណាយពេលខ្លះធ្វើរឿងដែលចង់ធ្វើ ដូចជាទៅដើរលេងកម្សាន្ដ បោះតង់ មើលរឿងភាគ លេងហ្គេម ឬធ្វើអ្វីដែលអ្នកចូលចិត្តជាដើម។

. បិទភ្នែក តាំងសមាធិ

សមាធិ គឺជាវិធីឲ្យយើងស្ងប់ចិត្ត លែងសូវគិតច្រើន។ សាកល្បងធ្វើវានៅផ្ទះដោយខ្លួនឯង ដោយអង្គុយ ពែនភ្នែន បិទភ្នែក ដកដង្ហើមចេញចូលមួយៗ៕

សាកល្បងវិធីទាំងនេះ ប្រហែលជាអាចជួយប្រិយមិត្ត កាត់បន្ថយការស្រ្ដេសបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។