៣០ឆ្នាំក្នុងអាជីពសិល្បៈ Song Hye Kyo បាន​ធ្វើអ្វីខ្លះទើបអាច​រក្សាតំណែងកំពូលមិនរបូត?

Song Hye Kyo ត្រូវបានគ្រប់គ្នាស្គាល់ថាជា​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​លំដាប់ជួរមុខ​ម្នាក់។ តួអង្គ​ដែល​នាង​សម្ដែង​តែងទទួល​បាន​ការ​ពេញ​និយម​ជា​អន្តរជាតិ និងត្រូវបានទទួលស្គាល់ថាជាតារាលំដាប់ Hallyu ជាពិសេស​តាម​រយៈស្នាដៃចុងក្រោយ “The Glory” ទាំងពីរ​រដូវកាល​ពិត​ជា​ធ្វើ​ឱ្យ​ទស្សនិកជន​ទាំងចាស់ទាំងក្មេង សរសើរនូវស្នាដៃសម្ដែងរបស់នាងមិនដាច់ពីមាត់។ ចង់ដឹងថាតើ​រឿង​រ៉ាវ​និង​ស្នាដៃ​របស់​នាង​តាំងពីចូលសិល្បៈដល់បច្ចុប្បន្នគួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ខ្លះ​ តោះទៅតាមដានជាមួយ AMS ទាំងអស់គ្នា!

Song Hye Kyo កើតនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៨១។ កាលនៅក្មេង នាងឈឺច្រើនណាស់ ទាំងឪពុកម្តាយ និងគ្រូពេទ្យគិតថា នាងមិនអាចរស់បាន។ បន្ទាប់ពីនាងបានជាសះស្បើយ ឪពុកម្តាយរបស់នាងបានចុះថ្ងៃកំណើតថ្មីឱ្យ​នាង​នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៩៨២ វិញ។

ឪពុកម្តាយរបស់ Hye Kyo បានលែងលះគ្នាកាលពីនាងនៅក្មេង ហើយក្រោយមកនាងក៏បាននៅជាមួយម្តាយ។ ពួកគេបានផ្លាស់ពីស្រុកកំណើតរបស់នាងក្នុងទីក្រុង Daegu ទៅរស់នៅក្នុងស្រុក Gangnam ទីក្រុងសេអ៊ូល ជាកន្លែងដែលនាងបានហ្វឹកហាត់ជាអ្នកជិះស្គី នៅសាលាបឋមសិក្សា ប៉ុន្តែ​ក៏ឈប់​លេង​នៅ​ពេល​នាង​រៀន​ថ្នាក់​ទី​៨។ Song Hye Kyo គិត​ថា​ខ្លួន​នាងពូកែ​អៀន​ខ្មាស់ និង​ចូលចិត្តនៅតែម្នាក់ឯង។ ប៉ុន្តែនៅពេលដែលនាងចូលវិទ្យាល័យ គ្រូ​នៅ​សាលា​បាន​និយាយ​ថា នាង​ពិត​ជា​មាន​ចរិត​រួសរាយណាស់។ នាង​រួសរាយ​រាក់ទាក់​ជាមួយ​មិត្តភ័ក្តិ ហើយ​តែងតែ​មាន​អារម្មណ៍​ល្អ​​។

ក្រោយមកនាងក៏បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Sejong ផ្នែកសិល្បៈភាពយន្ត។ (BFA/Bachelor of Fine Arts)។ បច្ចុប្បន្ននាងគឺជាតារាសម្តែងមួយរូបដែលស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ទីភ្នាក់ងារ United Artists Agency (UAA) ។

នៅឆ្នាំ ១៩៩៦ Song Hye Kyo អាយុ ១៤ឆ្នាំ ដែលពេលនោះជាសិស្សវិទ្យាល័យ បានឈ្នះរង្វាន់លេខ ១ ក្នុងកម្មវិធី SunKyung Smart Model Contest ហើយបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងនាមជាតារាបង្ហាញម៉ូដជាមួយក្រុមហ៊ុនឯកសណ្ឋានសាលា និងធ្វើឱ្យនាងទទួលបានតួនាទីតូចមួយនៅក្នុងរឿងភាគទូរទស្សន៍ដំបូងគឺរឿង “First Love” ។

នាងក៏បានធ្វើជាពិធីករទូរទស្សន៍ផងដែរ (ក្នុងកម្មវិធី Inkigayo Live 20, Our Happy Saturday) ហើយបានបង្ហាញខ្លួននៅក្នុងរឿងភាគ និង Sitcom ជាច្រើន ជាពិសេស Soonpoong Clinic (១៩៩៨-២០០០) ដែលជាស្នាដៃដ៏លេចធ្លោបំផុតរបស់នាង និងនាំ​ឱ្យ​នាង​ឈ្នះ​ពាន​រង្វាន់តារាសម្តែងថ្មីល្អបំផុតនៅក្នុង Sitcom នៅកម្មវិធី SBS Drama Awards (១៩៩៨) ។

រហូតដល់ឆ្នាំ ២០០០ នាងបានសម្ដែងជាតួឯកក្នុងរឿងភាគ Autumn in My Heart របស់ KBS ដែលសម្តែងជាមួយ Song Seung Heon និង Won Bin ។ រឿងនេះបានបញ្ឆេះប្រជាប្រិយភាពរបស់នាងនៅក្នុងប្រទេសកូរ៉េ និងទូទាំងអាស៊ី។ រឿងភាគ​មនោសញ្ចេតនា​នេះ​ទទួល​បាន​ជោគជ័យ​ទាំងអត្រាអ្នកទស្សនា​ (Rating) ហើយក៏ជាអ្នកត្រួសត្រាយផ្លូវមួយសម្រាប់វប្បធម៌រឿងភាគកូរ៉េដែលត្រូវបានគេស្គាល់ជាទូទៅថា “Korean Wave” ព្រមទាំងបានធ្វើឱ្យ “Song Hye Kyo” ក្លាយជាតារា Hallyu និងបានឈ្នះរង្វាន់ជាច្រើននៅឆ្នាំនោះ។

នៅឆ្នាំនោះ នាងត្រូវបានជ្រើសរើសជាពិធីករសម្រាប់កម្មវិធី Music Bank (KBS) ជាមួយ Lee Hwi-jae ហើយបានចេញ MV ពីរបទរួមមានបទ “Curious Destiny” របស់ Shin Sung-woo និងវីដេអូបទ “Once Upon a Day” ដោយ Kim Bum Soo ដែល MV នោះបានឈ្នះពានរង្វាន់វីដេអូចម្រៀងពេញនិយមនៅ Golden Disk Awards (២០០១) ។

ក្នុងឆ្នាំ ២០០១ នាងបានសម្តែងក្នុងរឿងភាគទូរទស្សន៍ចំនួនពីរគឺរឿង “Hotelier” រួមជាមួយនឹង Bae Yong-joon, Song Yoon-ah, Kim Seung-woo។ ក្រោយ​មក​ក៏ទទួលបានតំណែង​តួ​ឯកនៅក្នុងរឿងភាគមនោសញ្ចេតនា “Guardian Angel” ដោយចាប់ដៃគូជាមួយ Kim Min Jong មុនចូលឆ្នាំ ២០០៣ ដែលប្រជាប្រិយភាពរបស់នាងកាន់តែបន្តកើនឡើង។

នាងបានសម្តែងជាមួយ Lee Byung-hun ក្នុងរឿងភាគនិយាយពីល្បែង “All In” ដែលទទួលបាន Rating ទូទាំងប្រទេសខ្ពស់ៗ​គ្រប់ភាគ ជាមួយនឹងអត្រាអ្នកទស្សនាខ្ពស់បំផុតដល់ 47.7 ភាគរយ។

នៅឆ្នាំបន្ទាប់ (២០០៤) នាងក៏បានសម្តែងជាមួយតារាចម្រៀងល្បី Rain ក្នុងរឿងភាគមនោសញ្ចេតនាបែបកំប្លែង “Full House” (បំណុលផ្ទះជំពាក់ស្នេហ៍) ហើយជាថ្មីម្តងទៀត រឿងមួយនេះបានទទួលជោគជ័យនៅទូទាំងអាស៊ី និងធ្វើឱ្យ Song Hye Kyo ក្លាយជាតារាសម្តែងកូរ៉េល្បីបំផុតនៅអាស៊ី រួមជាមួយនឹងការឈ្នះពានរង្វាន់ជាច្រើននៅឆ្នាំនោះ។

នៅដើមឆ្នាំ ២០០៥ Song Hye Kyo បានទៅ San Francisco សហរដ្ឋអាមេរិក ដើម្បីរៀនភាសាអង់គ្លេស ហើយក្រោយមកបានធ្វើដំណើរទៅទីក្រុង Seattle ដើម្បីសម្រាកសាកថ្មជីវិត បន្ថែមថាមពលឱ្យខ្លួនឯង មុនពេលនាងត្រឡប់ទៅប្រទេសកូរ៉េវិញ។

ក្រោយមកនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០០៥ Song Hye Kyo បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “My Girl and I” ជាមួយ Cha Tae-Hyun ។ តាមរយៈភាពយន្តនេះ ទស្សនិកជន និងអ្នកវិភាគជាច្រើន​បាន​បង្ហាញការមិនពេញចិត្តនឹងតួអង្គដែលនាងសម្ដែង ខណៈ​ដែល​រូបភាព និងចរិតលក្ខណៈតួអង្គរបស់នាង​មើល​ទៅ​ដូចជា​ដដែលៗ ទោះ​បី​សម្ដែង​មក​ច្រើន​រឿង​ហើយ​ក្ដី។ Song Hye Kyo បានប្រមូលមតិ​ទាំងអស់​មក​ពិចារណា និងអភិវឌ្ឍខ្លួនឯង ដើម្បីពិសោធន៍ឱ្យ​ឃើញថា​ក្នុង​ឆ្នាំ​ក្រោយ​ៗ ​នាងប្រាកដជា​អាច​សម្ដែងជាតួដែលមានចរិត​ផ្សេង​ៗ​បាន។

ក្រោយ​បាត់​មុខ​ពី​ការ​សម្ដែង​អស់​រយៈពេល​២​ឆ្នាំ នាង​បាន​ត្រលប់​មកប្រឡូក​ភាពយន្ត​ខ្នាតធំ​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០០៧ ក្នុង​ភាពយន្តបែប​ប្រវត្តិសាស្ត្រ Hwang Jin-yi។ ដំបូងឡើយ ដោយសារតែរូបភាពរបស់ Song Hye Kyo មើលទៅ Cute ខ្លាំងពេក ទើប Jun Ji Hyun និង Soo Ae (Park Soo Ae) ជាជម្រើសដំបូងរបស់ផលិតករ ប៉ុន្តែ Song Hye Kyo បែរ​ព្យាយាម​បង្អត់អាហារ​យ៉ាងតឹងរ៉ឹង និងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹង​ការតាំងចិត្ត និងបំណងប្រាថ្នារបស់នាងក្នុងការសម្ដែងជា Hwang Jin Yi។ ទីបំផុត​រឿង​នេះ​បាន​នាំ​ឱ្យ​នាងឈ្នះពាន​រង្វាន់តួឯកស្រី​ថ្មី​ល្អ​បំផុត​នៅ​កម្មវិធី​ពាន​រង្វាន់​ភាពយន្ត​កូរ៉េឆ្នាំ២០០៧។

មួយឆ្នាំក្រោយមក នាងបានបង្ហាញខ្លួនជាលើកដំបូងនៅសហរដ្ឋអាមេរិកតាមរយៈភាពយន្តហូលីវូដ “Make Yourself at Home” ដែលជាភាពយន្តបែបចិត្តសាស្ត្រ។ ទោះបីជាព្យាយាម Challenge ខ្លួនឯងជាមួយការសម្ដែងតួអង្គថ្មីៗក្ដី ប៉ុន្តែភាពយន្តទាំងពីររបស់ Song Hye Kyo មិនអាចទទួលបានប្រាក់ចំណេញតាមការរំពឹងទុកនោះទេ។

នៅចុងឆ្នាំ ២០០៨ នាងបានត្រលប់មកសម្ដែងក្នុងរឿងភាគវិញដោយទទួលបានតំណែងតួឯកជាមួយ Hyun Bin ក្នុងរឿង “The World That They Live In” ជារឿងភាគនិយាយអំពីស្ថានីយ៍ទូរទស្សន៍ រឿងរ៉ាវពីក្រោយការផលិតរឿងភាគកូរ៉េ និងផលិតករ ២នាក់ដែលធ្វើការជាមួយគ្នា និងលង់ស្នេហ៍គ្នាទៅវិញទៅមក។ ស្នាដៃ​រឿង​នេះ​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ការ​សរសើរ​យ៉ាងភ្លូកទឹកភ្លូក​ដី​ចំពោះ​ការ​សម្ដែងជាតួ Joo Jun-young ហើយ​ម៉ូដ​សក់​ខ្លី​របស់​នាងក៏ក្លាយ​ជា​ទីពេញនិយម ខណៈមនុស្សស្រីជាច្រើនបានសាកល្បងកាត់សក់ដូចនាង។

ក្នុងឆ្នាំ ២០១០ នាងបានសម្តែងក្នុងភាពយន្តរឿង “Camellia” វគ្គ “Love for Sale” និងភាពយន្ត​មួយ​រឿង​ទៀត​គឺ “A Reason to Live”។ ក្នុងឆ្នាំ ២០១១ នាងបានក្លាយជាតារាសម្តែងអាស៊ីដំបូងគេដែលបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារបារាំង French Global Agency Effigies ដែលបានត្រួសត្រាយផ្លូវឱ្យនាងទទួលបានការងារថ្មីៗជាច្រើននៅអឺរ៉ុប។

ក្រោយមកក្នុងឆ្នាំ ២០១២ Song Hye Kyo ក៏បានចូលសម្ដែងជាតួរង​នៅក្នុងភាពយន្តខ្នាតធំរឿង “The Grandmaster” របស់អ្នកដឹកនាំរឿងចិន Wong Kar-Wai ដែលជារឿងអំពីលោកគ្រូក្បាច់គុនកុងហ្វូ IP MANS ដែលជាគ្រូរបស់ លីស៊ាវឡុង។ នាងបានរៀនសិល្បៈចិនកាតាំង និងសិល្បៈក្បាច់គុនច្រើន​គួរ​សម​ក្នុង​រឿង​នេះ។

ក្នុងឆ្នាំ ២០១៣ Song Hye Kyo បានត្រលប់មក​រួម​ការងារជាមួយអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Worlds Within តាមរយៈរឿងភាគ “That Winter, the Wind Blows” ជារឿងភាគដែលថតតាមរឿងភាគល្បីជប៉ុន និយាយអំពីបុរសអ្នកលេង និងនារីពិការភ្នែកដែលមិនជឿលើស្នេហា។ រឿងនេះ​បាន​ក្លាយ​ជា​រឿង​ភាគ​ជាប់​លេខ​១ខណៈពេលចាក់ផ្សាយ ដោយ Song Hye Kyo និង Jo In Sung ទទួលបានការសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់ពួកគេ ហើយ​ក៏​ធ្វើ​ឱ្យ Song Hye Kyo ទទួលបានពានរង្វាន់ 🏆Daesang ដែលជាពានរង្វាន់ធំបំផុតសម្រាប់ភាពយន្តទូរទស្សន៍នៅកម្មវិធី Apan Star Awards ឆ្នាំទី២ ។

ក្នុងឆ្នាំ ២០១៤ Song Hye Kyo បានជួបធ្វើការជាមួយ Kang Dong-Won ម្ដងទៀតក្នុងភាពយន្តរឿង “My Brilliant Life” របស់អ្នកដឹកនាំរឿង E J-YONG ដែលជាភាពយន្តថតតាមប្រលោមលោកលក់ដាច់បំផុត ‘My Palpitating Life’ របស់អ្នកនិពន្ធ Kim Aeran មានសាច់រឿងនិយាយអំពីប្តីប្រពន្ធមួយគូដែលត្រូវមើលថែកូនប្រុសរបស់ពួកគេដែលមានជំងឺចាស់មុនអាយុ។

ក្រោយមក Song Hye Kyo បានសម្តែងក្នុងខ្សែភាពយន្តចិនទីពីររបស់នាង ជារឿងបែបមនោសញ្ចេតនា “The Crossing” ដឹកនាំដោយ John Woo។ “The Crossing” គឺជាភាពយន្ត​ដែលផ្អែកលើរឿងពិតនៃការលិចកប៉ាល់ Taiping ក្នុងឆ្នាំ ១៩៤៩ ដែលបានបណ្តាលឱ្យអ្នកដំណើរនិងនាវិកជាង ១៥០០ នាក់បានស្លាប់។ មួយឆ្នាំក្រោយមក នាងបានបន្តសម្តែងក្នុងរឿង “The Crossing: Part 2” ហើយក្នុងឆ្នាំ ២០១៥ នាងក៏បានសម្ដែងភាពយន្តចិនមួយរឿងទៀតគឺ “The Queens” ជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែង។

ក្នុងឆ្នាំ ២០១៦ Song Hye Kyo បានសម្តែងក្នុងរឿងភាគដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងគឺរឿង “Descendants of the Sun” ឬ “ម្ចាស់ព្រះអាទិត្យ” ជាមួយ Song Joong-ki, Kim Ji-won និង Jin Goo។ រឿងនេះនិយាយអំពីរឿងរ៉ាវរបស់ Yoo Si-jin ប្រធានក្រុមកងកំលាំងពិសេសរបស់កូរ៉េខាងត្បូងដែលបានមកលង់ស្នេហ៍ជាមួយវេជ្ជបណ្ឌិត Kang Mo-Yeon ជាគ្រូពេទ្យវះកាត់បេះដូង។ រឿង​នេះទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំងមិនគួរឱ្យ​ជឿ​ក្នុង​ប្រទេស​កូរ៉េ ជាមួយនឹងអត្រាទស្សនាខ្ពស់បំផុតដល់ 41.6% និងនៅអាស៊ីទទួលបានការទស្សនា 2.5 ពាន់លាន views លើបណ្ដាញ iQiyi ។

ភាពល្បីល្បាញនៃរឿងភាគនេះបានធ្វើឱ្យ Song Hye Kyo ក្លាយជាតារាជួរមុខនៃ Hallyu Star ម្តងទៀត។ នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី និងបានឈ្នះពានរង្វាន់ 🏆Daesang ជាពានរង្វាន់ធំបំផុតនៅក្នុងកម្មវិធី KBS Drama Awards 2016 និងពាន Best Couple ជាមួយ Song Joong-Ki ។

នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៧ Song Hye Kyo និង Song Joong-Ki បានប្រកាសតាមរយៈទីភ្នាក់ងាររបស់ពួកគេថាពួកគេបានភ្ជាប់ពាក្យហើយ។ ក្រោយ​មក​ពួក​គេ​បាន​រៀប​ការ​ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧ ដោយទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងអាស៊ី។ អ្នកចូលរួមកម្មវិធីរបស់ពួកគេរួមមានក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធ រួមទាំងតារាសម្តែងល្បីៗជាច្រើន។

ក្រោយ​បាត់​មុខ​ពីរ​ឆ្នាំ ​នៅ​ចុង​ឆ្នាំ​២០១៨ Song Hye-Kyo សម្តែងជាតួឯកក្នុងរឿងភាគមនោសញ្ចេតនា “Encounter” ដោយចាប់ដៃគូជាមួយ Park Bo-Gum។ Song Hye-Kyo ដើរតួជា Cha Soo-hyun ជាកូនស្រីរបស់អ្នកនយោបាយ និងជាអតីតកូនប្រសាគ្រួសារលំដាប់សេដ្ឋី។ ថ្ងៃមួយ ពេលកំពុងធ្វើដំណើរកម្សាន្តនៅប្រទេសគុយបា នាងបានជួប Kim Jin-Hyuk (សម្តែងដោយ Park Bo-Gum) ដែលជាយុវជនសាមញ្ញម្នាក់។ ពួកគេបានចំណាយពេលជាមួយគ្នានៅទីនោះ ហើយបន្ទាប់ពីពួកគេត្រឡប់ទៅកូរ៉េខាងត្បូង Jin-Hyuk បានជួប Soo-hyun ម្តងទៀត ប៉ុន្តែក្នុងនាមជាបុគ្គលិកនៅសណ្ឋាគារ។ “Encounter” គឺជារឿងភាគកូរ៉េដែលអត្រាទស្សនាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ខ្សែកាប ហើយ​ត្រូវ​បាន​ទិញសិទ្ធិទៅចាក់ផ្សាយ​នៅ​ប្រទេសផ្សេងៗជាង ១០០ប្រទេស។

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ Song Joong-Ki បានទម្លាយថា លោកបានដាក់ពាក្យប្ដឹងសុំលែងលះពី Song Hye-Kyo ហើយការលែងលះត្រូវបានបញ្ចប់នៅខែកក្កដា ឆ្នាំ ២០១៩ ជាការបិទបញ្ចប់ឆាកស្នេហ៍ Song-Song couple ជាផ្លូវការ។

នៅចុងឆ្នាំ ២០២១ នាងបានត្រលប់មកសម្តែងក្នុងរឿងភាគមនោសញ្ចេតនារបស់ SBS មានចំណងជើងថា “Now, We Are Breaking Up” ចាប់ដៃគូជាមួយតារាប្រុសសិស្សប្អូន Jang Ki Yong។ ក្នុង​រឿងនោះ នាងដើរតួជា Ha Yeong-Eun ជាប្រធានផ្នែកឌីហ្សាញរបស់ក្រុមហ៊ុនម៉ូដមួយ មុនពេលមកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ Yoon Jae-Gook (សម្តែងដោយ Jang Ki Yong)។

ក្នុងឆ្នាំ ២០២២ Song Hye Kyo បានត្រលប់​មក​រួម​ការងារជាមួយ​អ្នក​និពន្ធ​រឿង “Descendants of the Sun” Kim Eun-Sook ជាថ្មីនៅ​ក្នុង​រឿង​ភាគ​ Original ​របស់ Netflix រឿង “The Glory” ដែល​នាង​បាន​សម្ដែង​ជាមួយ​នឹងល្បីៗ​ ច្រើន​រូបដូចជា Lee Do Hyun, Lim Ji Yeon, Yeom Hye-Ran, Park Sung-Hoon, Jung Sung-il និង​តារា​​ជា​ច្រើន​រូប​ទៀត។ ភាពយន្តភាគដ៏ពេញនិយមបំផុតប្រចាំឆ្នាំមួយនេះរៀបរាប់ពីគម្រោងសងសឹករបស់អតីតក្មេងស្រីដែលត្រូវមិត្តនៅសាលាព្រួតគ្នាធ្វើបាប ដែលត្រូវ​បានបែងចែកសាច់រឿងជា ២ រដូវកាល ដោយរដូវកាលទី១ ត្រូវបានចេញផ្សាយនៅលើ Netflix កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។

អាចនិយាយបានថា “Song Hye Kyo” គឺជាតារាជួរមុខដ៏ល្បីល្បាញបំផុត និងជាតារា Hallyu ដែលមានឥទ្ធិពលជំរុញឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូងឱ្យល្បីល្បាញទូទាំងពិភពលោកពិតៗ។ នាងក៏ត្រូវបានគេចាត់ទុកថាជាម្នាក់ក្នុងចំណោមតួឯកស្រីជួរមុខទាំងបី “Tae-hye-ji” រួមជាមួយ Kim Tae-Hee និង Jun Ji-Hyun ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមគាំទ្រល្ខោននិយាយខ្មែរ កុំភ្លេចទៅទស្សនាការសម្ដែងរឿង “កំពង់ធំជំរំចិត្ត” ចុងសប្ដាហ៍នេះ!

សាច់រឿងប្រលោមលោក “កំពង់ធំជំរំចិត្ត” ដែលប្រិយមិត្តជាច្រើនធ្លាប់តែស្ដាប់នូវទឹកដមសំឡេង ដ៏ក្រអួនក្រអៅរបស់សិល្បករសិល្បការិនីតាមរយៈល្ខោនវិទ្យុនាពេលកន្លងមក នៅពេលនេះនឹងមានការសម្ដែងជាល្ខោននិយាយជូន

តួបងថ្លៃឈ្នានីសរឿង «កូនប្រសាស្រី» ជាគ្រូបង្រៀននៅសាលាបាក់ទូក ចរិតខុសឆ្ងាយពីក្នុងរឿងដាច់

ចែ ​ហុង ​តួ​អង្គ​បង​ថ្លៃ​ក្នុង​រឿង​​ «កូន​ប្រសា​ស្រី»​​​ កំពុង​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​ក្រឺត​ក្នាញ់​ និង​ចរិត​កាច​ឆ្នាស​​របស់​គាត់​តាម​រយៈ​ការ​សម្ដែង​នៅ​ក្នុង​សាច់​រឿង​។​ ប៉ុន្តែ​ក្នុង​ជីវិត​ពិត ​តួ​សម្ដែង​រូប​នេះ​ហាក់​មាន​ចរិត​​​ផ្ទុយ​ស្រលះ​ពី​ក្នុង​

មហាជននៅតែគិតថាតារាសម្ដែងប្រុស ទេព រិន្ទដារ៉ូ ដើរតួអង្គក្សត្រខ្មែរបុរាណ សមបំផុត

តារា​សម្ដែង​ប្រុស​ដែល​ប្រឡូក​ក្នុង​សិល្បៈ​ជិត ៤០ ឆ្នាំ លោក ទេព រិន្ទដារ៉ូ នៅតែ​ជា​តួអង្គ​ស្ដេច​សម័យ​បុរាណ ដែល​មហាជន​គិត​ថា​ដើរ​តួ​បាន​សម​បំផុត។ បើ​ទោះ​ជា​ស្ថិត​ក្នុង​វ័យ​ជ្រេ​ក៏​ពិតមែន តែ​តារា​សម្ដែង​ដែល​មិន​ចេះ​ថមថយ​

លោក ​ប៉ាន់ ​រិទ្ធី​ ផលិតករ «ការណាត់ជួបជាមួយប៉ុលពត» ក្ដៅស្លឹកត្រចៀក ក្រោយគេលួចរឿងខ្លួនទៅបង្ហោះគ្មានការអនុញ្ញាត

ផលិតករ​ជើង​ចាស់​លោក ​ប៉ាន់ ​រិទ្ធី​ ដាក់​ផាំង​ៗ​លែង​ទុក​មុខ​ឱ្យ​ខណៈ​បុរស​ម្នាក់​បាន​យក​ភាគ​យន្ត​ខ្នាត​ធំ​រឿង ​«​ការ​​ណាត់​ជួប​ជាមួយប៉ុល​ពត​»​ មក​បង្ហោះ​នៅ​លើ​ឆាណែល​យូ​ធូប​ព្រម​ទាំង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ដោយ​

“Squid Game” បញ្ចេញ Trailer រដូវកាលទី ២ ជាមួយភាពរន្ធត់ស្លឈាមកាន់តែខ្លាំង

ភាពយន្តភាគកូរ៉េដ៏ល្បីល្បាញពីល្បែងមរណៈ គឺរឿង “Squid Game” ទើបតែបញ្ចេញ Trailer ផ្លូវការដំបូងសម្រាប់រដូវកាលទី២

ទម្លាយពាក្យរិះគន់កប់ៗមាត់ចំពោះសិល្បករជាច្រើនក្រុមក្នុងឯកសារផ្ទៃក្នុងរបស់ HYBE និងការឆ្លើយតបពី CEO

ក្រោយបែកធ្លាយឯកសាររិះគន់សិល្បកររបស់ក្រុមហ៊ុនផ្សេងជាមួយនឹងពាក្យមិនសមរម្យ លោក Lee Jae Sang នាយប្រតិបត្តិរបស់ក្រុមហ៊ុន HYBE ចេញមុខសុំទោសជាសារធារណៈ និងកំពុងព្យាយាមធ្វើការសុំទោសចំពោះមុខ

G-Dragon ទម្លាយមូលហេតុចាកចេញពីផលិតកម្ម SM ហើយទៅចូល YG ជំនួសវិញ ទោះខំហ្វឹកហាត់អស់ ៥ ឆ្នាំ

កំលុងពេលបង្ហាញខ្លួនកាលពីពេលថ្មីៗ ក្នុងកម្មវិធី You Quiz on the Block តារាចម្រៀងរ៉េបកូរ៉េ G-Dragon បាននិយាយអំពីរឿងមួយដែលអ្នកគាំទ្រមិនសូវបានដឹងពីលោក គឺរឿងដែលលោកហ្វឹកហាត់នៅ SM

ព្រះនាង នរោត្តម ជេនណា ច្រៀងបទ «នគររាជ» ឡើងគ្រលួច ថ្ងៃបើកថ្ងៃបើកកម្មវិធីកីឡាជាតិ

ព្រះ​នាង​ នរោត្តម​ ជេន​ណា ​បាន​ឈរ​​ច្រៀង​ចម្រៀងជាតិ​បទ​ «​នគរ​រាជ​»​ យ៉ាង​គ្រលួច​នៅ​ក្នុង​ព្រឹត្តិការណ៍​ “ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ ឆ្នាំ២០២៤”​​ នៅ​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ​ប្រទេស ​និង​ប្រជាជ

ក្រោយលាក់ទុកអស់ជាយូរ Jackson Wang  ដាច់ចិត្តបង្ហើបពីមូលហេតុបាត់មុខអស់មួយរយៈដោយសារជំងឺមួយនេះ

សម្រាប់អ្នកគាំទ្រតារាចម្រៀងប៉ុប Jackson Wang អាចនឹងកត់សម្គាល់ឃើញថាសកម្មភាពសិល្បៈរបស់លោកហាក់ដូចជារង្វើលបន្ដិចកាលពីឆ្នាំមុន។

អបអរសាទរខួប ៥០ ឆ្នាំ! រួបរួមរឿងពីក្រោយ Hello Kitty ដែលអ្នកគាំទ្រអាចនឹងមិនទាន់ដឹង

ថ្ងៃកំណើតរបស់តុក្កតាដែលមានរូបរាងស្រដៀងនឹងសត្វឆ្មារពណ៌ស និងតែងតុបតែងខ្លួនជាមួយនឹងបូសក់ពណ៌ក្រហម Hello Kitty នឹងមកដល់នៅថ្ងៃទី១ ខែវិច្ឆិកានេះ។ ត្បិតរំលងទៅ​ ៥០ឆ្នាំហើយក្ដី តែអ្នកដែលលង់ស្រឡាញ់កូន