ស្អាត​​និង​កំពុង​ល្បី​ក្នុង​ Tik Tok! តើ​បន្តោង​សោ​សុវត្ថិភាព​ ឬ Self Defense Keychain ​មាន​អ្វី​ពិសេស​ខ្លះ?

មួយ​រយៈ​ចុង​ក្រោយ​នេះ បើ​សិន​ជា​យើង​ក្រឡេក​មក​មើល​ក្នុង​បណ្ដាញ​សង្គម​ Tik Tok ប្រិយ​មិត្ត​នឹង​បាន​ឃើញ​វីដេអូ​មួយ​ចំនួន​ទាក់​ទង​ជាមួយ Self Defense Keychain ដែល​វា​មើល​ទៅ​មាន​រូប​រាង​ដូច​ជា​បន្តោង​​សោ​មួយ​ចង្កោម​​ ​ស្រស់​ស្អាត ​ប្លែក​​ទាក់​ទាញ​មែន​ទែន​​។

ចុះ​មាន​ឆ្ងល់​ដែរ ​ឬ​អត់​ថា​វា​ជា​អ្វី ? ហើយ​ហេតុ​អ្វី​បាន​ជា​មើល​ទៅ​ហាក់​ដូច​ជា​ពេញ​និយម​ពី​ស្រទាប់​យុវវ័យ​ម្ល៉េះ​ជា​ពិសេស​មិត្ត​នារី?

តាម​ពិត​ទៅ និយាយ​ឲ្យ​ងាយ​យល់ Self Defense Keychain បើ​មើល​ពី​ចម្ងាយ​គឺ​ត្រឹម​ជា​បន្តោង​សោ​ដែល​មើល​ទៅ​ខ្ជូតៗ ​ដាក់​លម្អ​ប៉ុណ្ណោះ​ តែ​បើ​ពិនិត្យ​ឲ្យ​ជាក់​វា​មិន​មែន​ត្រឹម​ជា​របស់​សាមញ្ញៗ នោះ​ទេ ​មែន​ទែន​ទៅ​វា​ជា​របស់​ដែល​មាន​អត្ថ​ប្រយោជន៍​ច្រើន និង​អាច​ការពារ​ខ្លួន​អ្នក​នៅ​គ្រា​មាន​អាសន្ន​​បាន​ទៀត​ផង។ ដូច្នេះ​ហើយ​ទើប​មាន​ការ​គាំទ្រ​ខ្លាំង​គួរ​សម​ដែរ ពី​យុវវ័យ​ ជា​ពិសេស​ស្រីៗ ​ផង​ដែរ​។

តើ​ Self Defense Keychain អាច​ការ​ពារ​អ្នក​បាន​ដោយ​របៀប​ណា?

បើ​តាម​បទ​សម្ភាសន៍​ខ្លី​របស់​ AMS ជា​មួយ​​កញ្ញា Rosie ដែល​ជា​ម្ចាស់​ហាង online Jolie__kh_ ​ជា​​ហាង​ផ្ដោត​លើ​ការ​លក់ Self Defense Keychain ​បាន​ឲ្យ​ដឹង​ថា របស់​មួយ​នេះ​ពិត​ជា​សំខាន់ និង​មាន​ប្រយោជន៍​ ព្រោះ​វា​មាន​រួមបញ្ចូល​របស់​ច្រើន​យ៉ាង​ក្នុង​ Set តែ​មួយ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ ដោយ​កញ្ញា​បាន​បញ្ជាក់​ប្រាប់​មាន​ដូចជា​៖

1 ដែកស្រួចៗ (Tool) សម្រាប់​ការ​ពារ​ខ្លួន

​2 safety Alarm នៅ​ពេល​​ត្រូវ​ការ​ជំនួយ​អាច​ចុច វា​នឹង​បញ្ចេញ​សំឡេង​​ឮ​ខ្លាំង​ឲ្យ​អ្នក​នៅ​ជុំ​វិញ​បាន​ឮ​

3 LED light ភ្លើង​សម្រាប់​បញ្ចាំង​ឲ្យ​ភ្លឺ​ខ្លាំង​

4 pepper spray សម្រាប់​បាញ់​មុខ​ឲ្យ​ក្រហាយ​ប្រសិន​បើ​មាន​អ្នក​ចង់​មក​ធ្វើ​បាប​យើង

5 door opener ​សម្រាប់​ទាញ​ទ្វារ​បិទ​បើក ចុង​ទូរ ATM ផ្សេងៗ ល្អ​ប្រើ​​សម្រាប់​បច្ចុប្បន្ន អាច​ការពារ​អ្នក​ពី​​កូវីត​​​

6 ប្រដាប់​គាស់​ដប​ទឹក​ក្រូច

7 ​ប្រដាប់​ដាក់​អាកុល​លាង​ដៃ ​

8 ​ប្រដាក់​ដាក់​ក្រែម​លាប​មាត់

9 ​កញ្ចែ​សម្រាប់​​ផ្លុំ

កញ្ញា Rosie បាន​បន្ថែម​ថា​របស់​ទាំង​នេះ មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ តែ​អាច​ការ​ពារ​ខ្លួន​យើង​បាន​មួយ​គ្រាៗ នៅ​ពេល​ដែល​នរ​ណា​ម្នាក់​មាន​បំណង​​មិន​ល្អ​មក​លើ​យើង។ ជា​ពិសេស​ស្រីៗ​ គួរ​តែ​មាន​ជាប់​ខ្លួន​ម្នាក់​មួយ​ព្រោះ​ពេល​ខ្លះ យើង​ត្រូវ​រៀន ឬ​ធ្វើ​ការ​ដល់​យប់​ ចេញ​មក​ស្ងាត់​ គ្រោះ​ថ្នាក់​មើល​មិន​ឃើញ​ឡើយ។​​

​​​ទន្ទឹម​នេះ ​ប្រិយ​មិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ Rosie បាន​បញ្ជាក់​ថា គឺ​មាន​ពីរ​ជម្រើស​ ​ឈុត​តូច​ និង​ឈុត​ធំ។ ​ក្នុង​នោះ​ឈុត​តូច​មាន​ ៣ មុខ​ Safety Alarm , Tool និង Door openerសម្រាប់​អ្នក​ដែល​មិន​ចង់​រញ៉េរញ៉ៃ​លក់​ក្នុង​តម្លៃ ៨,៨ ដុល្លារ។​​ឈុត​ធំ​វិញ​មាន ៩ មុខ ដូច​ដែល​បាន​រៀប​រាប់​ខាងលើ នឹង​មាន​​តម្លៃ ១២ ដុល្លារ។ រី​ឯ​ថ្លៃ​ដឹក​គឺ​អាស្រ័យ​ទៅ​តាម​ទីតាំង។

សម្រាប់​អ្នក​ចង់​បាន​អាច​ឆាត​ទាក់​ទង​ទៅ Account IG ដែល​​ អេតមីន បាន​ដាក់​លីង​នៅ​ខាង​ក្រោម៖

https://www.instagram.com/jolie__kh_/


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព

Son YeJin ទម្លាយពីជីវិតគ្រួសារ ក្រោយរៀបការបានជាង ២ ឆ្នាំ

ក្រោយចាប់ដៃជាមួយស្វាមីរៀបការបង្កើតគ្រួសារអស់រយៈជាង ២ ឆ្នាំ តារាស្រី Son YeJin បានទម្លាយពីជីវិតគ្រួសាររបស់នាង និងបង្ហាញអារម្មណ៍រីករាយផងដែរ។

អូលីវ៉ា គង់ សប្បាយចិត្តបានលេងល្បែងប្រជាប្រិយទាញព្រ័ត្ររបស់ខ្មែរ នៅក្បែរចម្លាក់​តែម្ដង!

អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk ​ អូលីវ៉ា គង់ បានដឹកនាំអាណាព្យាបាល និងសិស្សានុសិស្សកំពុងហាត់រៀនក្នុងសាលារបស់លោកទៅចូលរួមកម្មវិធី «សង្ក្រាន្តវត្តអង្គរខាង