ពិកនិកនៅបារាយណ៍ ស្រស់ស្រាយបែបស្ងប់ស្ងាត់ កន្លែងសម្ងាត់ថ្មីនៅសៀមរាប

សម័យកូវីដនេះ ចង់ញ៉ាំអីនៅក្រៅមានសុវត្ថិភាព មានតែវេចកន្ទេល តុ និងកៅអីតូចៗ ពីផ្ទះ ទៅអង្គុយពិកនិកនៅម្តុំណាដែលមិនសូវមានមនុស្សច្រើន មែនអត់? បើអ្នកកំពុងរកកន្លែងសម្រាប់សម្រាកលំហែថ្ងៃចុងសប្តាហ៍ ឬពេលល្ងាច អត្ថបទមួយនេះដឹងតែត្រូវចិត្តអ្នកហើយ ជាពិសេសអ្នកនៅក្រុងសៀមរាបស្រាប់។

និយាយពីបារាយណ៍ខាងលិច ប្រាកដជាមានអ្នកស្គាល់ច្រើន តែកន្លែងពិកនិកនេះមិនមែននៅលើខ្នងបារាណ៍ ដែលមានកញ្ចុះអង្គុយលេងត្រៀបតា្រតាមមាត់ទឹកទេ គឺស្ថិតនៅម្ខាងទៀត ដែលត្រូវជិះចូលតាមវត្តស្វាយរមៀត ឬក៏ផ្លូវក្រហមតូចជាប់នឹងរបងវត្ត។

ជិះតាមផ្លូវមួយណាក៏ដោយ សូមងាកមើលទៅខាងស្តាំដៃ នឹងឃើញមានផ្លូវទួលជិះចុះទៅខាងក្រោមតែបន្តិច អ្នកនឹងភ្ញាក់ផ្អើលនឹងសម្រស់នៃទីកន្លែងធម្មជាតិលាក់ខ្លួនមួយនេះជាមិនខាន។ ជាធម្មតា មិនមានសេវាកម្មជួលកន្ទេលអ្វីឡើយ ហេតុនេះហើយ អ្នកត្រូវតែត្រៀមកន្ទេល​ ឬកម្រាលក្រាល ឬក៏តុកៅអីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

ឯនំចំណីវិញ មានតែរទេះអាហារចល័ត៤-៥ ចល័តទៅមកតែប៉ុណ្ណោះ។ បើអត់ចង់ខូចអារម្មណ៍ដោយសារតែកូរពោះឃ្លាន ពេលឃើញអ្នកក្បែរខាងញ៉ាំអីទេ កុំភ្លេចត្រៀមម្ហូបពីផ្ទះ ឬក៏ទិញពីកន្លែងណាដែលអ្នកចូលចិត្តទៅទុកញ៉ាំក៏បានដែរ។

តែ…បរិយាកាសស្រស់ស្រាយបែបនេះ បើមានចង្រ្កានអាំងសាច់ឈ្ងុយៗ អាំងឆ្អិនភ្លាមញ៉ាំភ្លែត ក្លែមទេសភាពថ្ងៃរៀបលិចទៀត នឹងរឹតតែអ៊ែមតែម្តង! ស្រមៃមើលមើល៎! ញ៉ាំសាច់អាំងក្តៅៗឈ្ងុយៗ ក្បែរមាត់ទឹក ផឹកអីត្រជាក់ៗ…មួយជីវិតមានប៉ុន្មានដង?

នៅទីនោះ អ្នកអាចគយគន់ទេសភាពស្អាតបំផុត នៅពេលថ្ងៃរៀបលិច ជាពិសេសថ្ងៃដែលមេឃស្រឡះល្អ។ រស្មីស្រទន់នៃព្រះសុរិយា អមដោយវាយោបក់ល្វើយៗ ឃើញហើយទប់ចិត្តមិនថតផ្តិតរូបជាអនុស្សាវរីយ៍មិនបានឡើយ!

តែទោះជាយ៉ាងណា ត្រូវតែជួយថែរក្សាអនាម័យ និងបរិស្ថានទាំងអស់គ្នាផង!!! បោះចោលតែសំរាមក្នុងចិត្តបានហើយ កុំឡើយបន្សល់ទុកនូវសំរាមគ្មានអនាម័យពាសវាលពាលកាលអី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក