សម្លឹងមើលអេក្រង់កុំព្យូទ័រច្រើនម៉ោង គួរថែទាំភ្នែកបែបណា?

មានអ្នកខ្លះ ប្រហែលជាត្រូវសម្លឹងមើលអេក្រង់កុំព្យូទ័រច្រើនម៉ោងមែនទែន ដោយសារតែកាតព្វកិច្ចការងាររបស់ខ្លួន តែមិនថាយ៉ាងណា អ្នកក៏ត្រូវតែមើលថែទាំសុខភាពភ្នែករបស់អ្នកឲ្យបានល្អ ដើម្បីចៀសវាងបញ្ហាផ្សេងៗ…

ដាក់កុំព្យូទ័រក្នុងចម្ងាយ និងទីតាំងដែលជួយដល់ភ្នែក

សម្រាប់ចម្ងាយ អ្នកគួរតែដាក់ឲ្យនៅយ៉ាងហោចណាស់ ៥០សម ពីខ្លួនអ្នក ឬក៏អាចវាស់ដោយងាយៗ ក្នុងប្រវែងមួយដៃរបស់អ្នក ហើយក៏ត្រូវដាក់ឲ្យនៅកម្ពស់ ដែលអ្នកត្រូវសម្លឹងមើលចុះក្រោមបន្តិច (ប្រសើរជាងត្រូវសម្លឹងត្រង់ស្មើ ឬសម្លឹងឡើងលើ)។

ដាក់ពន្លឺកុំព្យូទ័រកុំឲ្យភ្លឺពេក

ពេលដែលពន្លឺនៅលើអេក្រង់របស់អ្នកខ្លាំងជាងកម្រិតពន្លឺនៅជុំវិញខ្លួនអ្នកនោះ វានឹងធ្វើឲ្យភ្នែកអ្នកប្រឹងសម្លឹងខ្លាំង ហេតុនេះហើយ គួរតែសារ៉េឲ្យស្មើគ្នា ឬទាបជាងបន្តិច ទើបប្រសើរ។

សម្រាកភ្នែកតាមក្បួន ២០-២០-២០

ភ្នែកក៏ចេះនឿយហត់ដែរ ដូចនេះហើយ រៀងរាល់២០នាទីម្តង អ្នកគួរតែសម្លឹងមើលរបស់ដែលស្ថិតនៅចម្ងាយ ២០ហ្វីត (ប្រហែល៦០០សម) ពីអ្នក ឲ្យបានរយៈពេលយ៉ាងតិច២០វិនាទី។

ផ្តល់សំណើមដល់ភ្នែក

បរិយាកាសដែលមានខ្យល់ខ្លាំង ឬខ្យល់ត្រជាក់ដោយសារម៉ាស៊ីនត្រជាក់ ជាមួយនឹងការសម្លឹងមើលអេក្រង់យូរ ងាយនឹងធ្វើភ្នែកអ្នកស្ងួតណាស់។ សូមធ្វើការសម្រាកភ្នែកមួយស្របក់ (រៀងរាល់២-ម៉ោង) ដោយលាងភ្នែកជាមួួយទឹកត្រជាក់ ឬប្រភេទថ្នាំបន្តក់ភ្នែកដែលជួយដល់បញ្ហាភ្នែកស្ងួត។

ប្រើវ៉ែនតា បើសិនជាអាច/មាន

មានប្រភេទកញ្ចក់វ៉ែនតាដែលសម្រាប់ប្រើប្រាស់ជាពិសេសពេលសម្លឹងមើលអេក្រង់ ដែលអ្នកគួរតែមានមួយ បើសិនជាអ្នកត្រូវចំណាយពេលយូរនៅមុខកុំព្យូទ័រជារៀងរាល់ថ្ងៃ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ