គ្រាន់តែ​អាន​ពាក្យ​វែង​ជាង​គេ​ក្នុង​លោកមួយ​នេះ​បាន​ ត្រូវ​ចំណាយ​ពេល ៣ម៉ោង​កន្លះ


ខណៈ​ពេល​ដែល​មនុស្ស​ទូទៅ​យល់ថា​វា​ពិបាក​ក្នុង​ការ​អាន​ពាក្យ​អង់គ្លេស​ តែ​ក៏​មាន​ពាក្យ​អង់គ្លេស​មួយ​ទៀត​ដែល​នឹង​ចំណាយ​ពេល​ប្រហែល ៣ ម៉ោង​កន្លះ​ដើម្បី​អាន​ពាក្យ​តែ​មួយ​នោះ ប្រសិន​បើ​អ្នក​អង្គុយ​អាន​វា។ អ្នកប្រហែល​ជា​យល់​ថា​តើ​ពាក្យ​ឆ្កូត​អ្វី​ទៅ​ដែល​ត្រូវ​ចំណាយ​ពេល​អាន​ច្រើន​ម៉ោង​បែប​នេះ ហើយ​តើ​មាន​មនុស្ស​ណា​ទៅ​អាន​ពាក្យ​នោះ​កើត​ទៅ?

អ្នក​នឹង​កាន់​តែ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​ពាក្យ​វែង​បំផុត​ក្នុង​លោក​ដែល​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំនួន ១៨៩,៨១៩ តួ methionylthreonylthreonylglutaminylalanyl…isoleucine… ហើយ​វា​នឹង​ចំណាយ​ពេល​បី​ម៉ោង​កន្លះ​ដើម្បី​អាន​វា​ឱ្យ​ត្រឹមត្រូវ។

តាម​ពិត​ពាក្យ​នេះ​ជា​ឈ្មោះ​របស់​ប្រូតេអ៊ីន​យក្ស​ហៅ​ថា Titin។ ប្រូតេអ៊ីន​ជា​ធម្មតា​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ដោយ​ការ​ផ្សំ​ឈ្មោះ​នៃ​សារធាតុ​គីមី​ដែល​បង្កើត​វា។ ហើយ​​ Titin គឺ​ជា​ប្រូតេអ៊ីន​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដូច្នេះ​ឈ្មោះ​របស់​វា​ត្រូវ​តែ​មាន​ប្រវែង​វែង​ដូច​គ្នា។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ខ្លួន​មនុស្ស​មាន​ប្រូតេអ៊ីន​ច្រើន​ជាង ២លាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​អាមីណូអាស៊ីត។ Titin គឺ​ជា​ប្រូតេអ៊ីន​ដែល​គេ​ស្គាល់​ថា​ធំ​ជាង​គេ​នៅ​ក្នុង​ខ្លួន​មនុស្ស​ដែល​មាន​​អាមីណូអាស៊ីត​ច្រើន​ជាង ២៦ពាន់។

ឈ្មោះ​របស់ Titan ត្រូវ​បាន​រក្សា​ទុក​ដំបូង​នៅ​ក្នុង​វចនានុក្រម​អង់គ្លេស ប៉ុន្តែ​ក្រោយ​មក​វា​ត្រូវ​បាន​ដក​ចេញ​ពី​វចនានុក្រម​នៅ​ពេល​ដែល​ឈ្មោះ​នេះ​ជា​បញ្ហា​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​ខ្លាំង​ពេក។ ឥឡូវ​នេះ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Titin ប៉ុណ្ណោះ។

ប្រូតេអ៊ីន Titin ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ ១៩៥៤ ដោយ Reiji Natori ។ ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ ១៩៧៧ Koscak Maruyama និង​មិត្ត​រួម​ការងារ​បាន​ញែក​ប្រូតេអ៊ីន​យឺត​ចេញ​ពី​សរសៃ​សាច់ដុំ ដែល​ពួកគេ​ហៅ​ថា connectin ។ ពីរ​ឆ្នាំ​ក្រោយ​មក​ទៀត Kuan Wang និង​មិត្ត​រួម​ការងារ​បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ពីរ​នៅ​លើ electrophoresis gel ដែល​ត្រូវ​នឹង​ប្រូតេអ៊ីន​យឺត​ទម្ងន់​ម៉ូលេគុល​ខ្ពស់ ដែល​ពួក​គេ​ដាក់​ឈ្មោះ​ថា Titan៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង