៥ ចំណុច​ដែល​បង្ហាញ​ថា​ សង្សារ​របស់​អ្នក​អាច​ក្លាយ​ជា​គូ​អនាគត​ដ៏​ល្អ​នៅ​ថ្ងៃ​ក្រោយ

ពាក្យ​ចាស់​លោក​ពោល​ថា ធ្វើ​ស្រែ​ខុស​មួយ​ឆ្នាំ​អាច​ត្រូវ​មួយ​ឆ្នាំ ប៉ុន្តែ​បើ​យក​ប្ដី​ប្រពន្ធ​វិញ​បើ​ខុស​ម្ដង​ហើយ​គឺ​ខុស​មួយ​ជីវិត។ ស្ដាប់​មើល​ទៅ​វា​ដូចជា​ត្រឹមត្រូវ​ម្យ៉ាង​ដែរ ពីព្រោះ​ថា​ការ​ជ្រើសរើស​ដៃគូ​ជីវិត​នីមួយ​ៗ មិនមែន​ជា​រឿង​ងាយ​ទេ ដូច្នេះ​ហើយ​មុន​និង​សម្រេច​ចិត្ត​ថា​ទទួល​អ្នកណា​មក​ធ្វើ​ជា​ស្វាមី ឬ​ភរិយា​យើង​គួរតែ​ធ្វើ​ការ​មើល​ចិត្ត​គ្នា​ជាមុន​សិន ប្រសើរ​ជាង​ពេល​រៀបការ​ហើយ​ចាំ​មើល​ចិត្ត​គ្នា​តាម​ក្រោយ។ យ៉ាងណាមិញ​ បើ​សិន​អ្នក​ចង់​ដឹង​ថា​ បុរស ឬ នារី ​ដែល​អ្នក​កំពុង​តែ​សេពគប់ ​គឺ​ជា​មនុស្ស​ដែល​អាច​ដើរ​លើ​វិថី​ជីវិត​តែ​មួយ​ជាមួយ​អ្នក​បាន អ្នក​គួរតែ​សង្កេត​ទៅ​លើ​ចំណុច ៥ ខាងក្រោម​នេះ៖

១. មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ

មិន​ថា​អ្នក​ទាំងពីរ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ទេ អារម្មណ៍​ស្នេហា​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​ គឺ​អ្នក​មាន​អារម្មណ៍​ថា​កក់ក្ដៅ និង​មាន​សុវត្ថិភាព​គ្រប់​ពេល​ដែល​អ្នក​បាន​នៅ​ជិត​គ្នា។ អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​ខ្លាច​ ខ្មាស ឬ​ក៏​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទាក់ស្ទើរ​ឡើយ ​ពីព្រោះ​ថា​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​នឹង​រសាត់​ឆ្ងាយ​នៅ​ពេល​ដែល​អ្នក​បាន​នៅ​ជិត​គ្នា។

២. ដឹង​ពី​វិធីសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​ពេល​មាន​ជម្លោះ​ម្ដង​ៗ

នៅ​ពេល​ដែល​មាន​ជម្លោះ​ម្ដង​ៗ មិន​ថា​ជា​រឿង​តូច ឬ​ធំ ​អ្នក​ទាំង​ពីរ​តែងតែ​អាច​ស្វះស្វែង​រក​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ដោះ​ស្រាយ​ដែល​មិន​មែន​ជា​ការ​​ឌឺ​ដង​គ្នា ឬ​ព្រងើយ​កន្តើយ​ដាក់​គ្នា​ឡើយ។ ការ​ព្រងើយ​កន្តើយ និង​ការ​ងរ​ងក់​ដាក់​គ្នា​អាច​ជា​សញ្ញា​ ដែល​បង្ហាញ​ពី​ការ​រកាំរកូស​ និង​ការ​មិន​យល់​ចិត្ត​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ។​

៣. អ្នក​មាន​អារម្មណ៍​ថា​ដៃគូ​ស្នេហា​របស់​អ្នក​ពិត​ជា​មាន​ទំនួល​ខុស​ត្រូវ

ទំនាក់ទំនង​ស្នេហា​មួយ​ដែល​បាន​សាង​ឡើង​ជា​យូរ​ឆ្នាំ ច្បាស់​ណាស់​ថា​អ្នក​ទាំងពីរ​អាច​មាន​អារម្មណ៍​ធុញ​ទ្រាន់​គ្នា​បន្តិចបន្តួច ហើយ​អាច​ចំណាយ​ពេល​មើល​អ្នក​ផ្សេង​ដែល​ស្អាត​ជាង ឬ​ល្អ​ជាង​សង្សារ​ខ្លួន ​ប៉ុន្តែ​នោះ​វា​គ្រាន់​តែ​ជា​អារម្មណ៍​ធម្មជាតិ​ប៉ុណ្ណោះ​ ហើយ​អារម្មណ៍​បែប​នេះ​ ច្រើន​កើត​ឡើង​ទៅ​លើ​មនុស្ស​ប្រុស។ បើ​ទោះ​បី​ជា​អារម្មណ៍​មួយ​នេះ ធ្លាប់​បាន​កើតឡើង​ម្ដងម្កាល​ក៏​ដោយ ក៏​ភាព​ទំនួល​ខុស​ត្រូវ និង​ភាព​ស្មោះត្រង់​ មិន​អាច​ធ្វើ​ឲ្យ​ដៃគូ​ស្នេហា​ម្ខាង​ទៀត​ប្រេះ​ឆា​ឡើយ ​ផ្ទុយ​ទៅ​វិញ បុរស​ឬ​នារី ម្នាក់​នោះ​តែងតែ​ចាត់​ទុក​សង្សារ​របស់​ខ្លួន​ថា​ជា​មនុស្ស​ម្នាក់​ដែល​ស្មោះត្រង់​ និង​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក។

៤. អ្នក​ទាំងពីរ​អ្នក​មាន​គោល​បំណង​ដូចគ្នា

រាល់​ការ​សន្ទនា​គិតគូរ​ពី​រឿង​អនាគត អ្នក​ទាំងពីរ​តែងតែ​ចង់​បាន​នូវ​អ្វី​ដែល​ស្រដៀង​គ្នា ឬ​ដូចគ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ទាំងពីរ​ថែម​ទាំង​ដឹង​ថា តើ​គួរ​ដើរ​ទៅ​ផ្លូវ​មួយ​ណា​ទើប​អាច​សម្រេច​បាន​គោល​ដៅ​ដែល​បាន​ប៉ង​ទុក​ជាមួយ​គ្នា​ទៀត​ផង។ ដោយឡែក​បើ​ទោះបី​ជា​អ្នក​ទាំងពីរ​មាន​គោលដៅ​ខុស​គ្នា​ក្ដី ប៉ុន្តែ​អ្វី​ដែល​ដៃគូ​ម្ខាង​ចង់​បាន​នោះ គឺ​តែងតែ​ទទួល​ការ​គាំទ្រ កែតម្រូវ និង​លើក​ទឹកចិត្ត​ពី​ដៃគូ​ម្ខាង​ទៀត។

៥. គោរព និង​ឲ្យ​តម្លៃ​គ្នា

ការ​គោរព និង​ការ​ឲ្យ​តម្លៃ​គ្នា គឺ​ជា​រឿង​មួយ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ពី​ព្រោះ​ថា​រាល់​ការ​សម្រេច​ចិត្ត​ និង​ការ​ពិភាក្សា​គ្នា​ក្នុង​គោល​បំណង​អ្វី​មួយ​តែងតែ​មាន​វត្ត​មាន​ភាគី​ទាំង​សង​ខាង​ដឹង​ឮ​ជានិច្ច។ មួយ​វិញ​ទៀត ការ​ស្រឡាញ់​ដែល​ត្រឹមត្រូវ​ គឺ​មិនមែន​ជា​រឿង​មួយ​ដែល​ត្រូវ​បិត​សិទ្ធ​គ្នា​មិន​ឲ្យ​មើល​អ្នក ឬ​មើល​អ្នក​នោះ​ឡើយ ​អី្វ​ដែល​សំខាន់​អ្នក​ទាំងពីរ​បាន​ផ្ដល់​នូវ​ទំនុក​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ ដូច្នេះ​ហើយ​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​បារម្ភ​ទៀត​ទេ៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ទើបទទួលការចាប់អារម្មណ៍ខ្លាំង ឥឡូវតួប្រុសរឿង “Extraordinary Attorney Woo” ត្រូវលាអ្នកគាំទ្រចូលបម្រើកងទ័ព

ដូចប្រិយមិត្តមួយចំនួនបានដឹងស្រាប់រឿងភាគកូរ៉េរបស់ Netflix “Extraordinary Attorney Woo” ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាតែក្នុងប្រទេស ឬក្រៅប្រទេស។ រឿងនេះដែរ និយាយរៀបរាប់ពីជីវិតនារីម្នាក់មានជំងឺ អូទីហ្សឹម (Autism) និងពុះពារគ្រប់ឧបសគ្គក្លាយដើម្បីក្លាយជាមេធាវី។
បែបផែនជីវិត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​គ្រប់​គ្រង​អ្នក​បាន

វា​គឺ​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​នៅ​កន្លែង​ការងារ ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ដោយ​បើក​ចំហ និង​ភ័យ​ខ្លាច​ក្នុង​ការ​សាង​ទំនាក់ទំនង​ជា​មួយ​មនុស្ស​មាន​ឥទ្ធិពល​ជា​ដើម…
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

អ្នកឈ្នះការ Casting Model Break The Rules ទទួលបានឱកាសដ៏ពិសេសនេះ!

កាលពីចុងសប្តាហ៍កន្លងទៅ មហាជនរាប់ពាន់នាក់ មានតាំងពីកុមារដល់មនុស្សពេញវ័យ បានសម្រុកទៅដាក់ពាក្យ Casting Model ក្នុងកម្មវិធី Casting Model Break The
បែបផែនជីវិត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

បុគ្គលិក ៤០ភាគរយនៅអាមេរិក​ពិចារណា​លា​ឈប់​ពី​ការងារ ដើម្បី​ផ្ដល់​អាទិភាព​រឿង​ផ្សេង​ក្នុង​ជីវិត

រលក​នៃ​ប្រជាជន​គ្រោង​នឹង​លា​ឈប់​ពី​ការងារ​ហាក់​មិន​មាន​ភាព​ថមថយ​ឡើយ​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក្នុង​សហរដ្ឋអាមេរិក។ ការ​ស្រង់​ទិដ្ឋន័យ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

របៀបធ្វើនំបាញ់ត្រាងរុំស្រ្តបឺរី (Daifuku)

គ្រឿងផ្សំ៖ សម្បកបាញ់ត្រាង ២ សន្លឹក ម្សៅអង្ករ ១ កូនចានតូច គ្រីម ២ ពែង ម្សៅស្ករ ១ ពែង
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ចិត្ត កញ្ចនា ថែរក្សាចំណងស្នេហ៍ក្បែរ ១០ ឆ្នាំបានយ៉ាងល្អ ដោយសារគន្លឹះទាំងនេះ​

គិតចាប់តាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ រយៈពេលប្រមាណ ៨ ឆ្នាំហើយ ដែលតារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា មានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ ដែលនាងតែងហៅលើបណ្តាញ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

សម្ដែងរឿងរួមគ្នាហើយ តារាប្រុសស្រីល្បីកូរ៉េ ៦ គូនេះ ចាប់ចិត្តលង់ស្រឡាញ់គ្នា

មានតារាសម្ដែងច្រើនណាស់ដែលរួមការងារថតរឿងជាមួយគ្នាក្លាយជាមិត្តល្អ និងបន្ដរាប់អានគ្នា ប៉ុន្ដែមិនមានច្រើនទេដែលយល់ចិត្ដថ្លើមគ្នាហើយក្លាយជាគូស្នេហ៍។ ខាងក្រោមនេះ ជាគូស្នេហ៍ ៦ គូដែលលង់ស្រឡាញ់គ្នាក្រោយសម្ដែងរឿងជាមួយគ្នា ខ្លះថែមទាំងបានរៀបការទៀតផង។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

រូបមន្តទាំង ៥ ជួយថែរក្សាសក់តាមបែបធម្មជាតិ និងល្អបំផុតសម្រាប់សក់ជ្រុះ

អ្នកណាៗក៏ចង់បានសក់ស្អាត រឹងមាំ ក្រាស់ និងមានទម្ងន់ដែរ។ មានមនុស្សភាគច្រើនយល់ថាការថែរក្សាសក់ចាំបាច់ត្រូវតែប្រើប្រាស់ផលិតផលផ្សេងៗ។ ប៉ុន្តែមុនពេលចំណាយប្រាក់
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

កត្តាសំខាន់មួយនេះ ធ្វើឲ្យ រ៉េត សារីតា ពិបាកចូលរួមប្រកួតកម្មវិធី Beauty Pageant តទៀត

ជាការពិតណាស់ កញ្ញា រ៉េត សារីតា កាន់តែមានប្រជាប្រិយភាពទ្វេឡើង ក្រោយពីនាងជាប់ជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ និងបានតំណាង​កម្ពុជាលើវេទិកាអន្តរជាតិក្នុង
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

អ្នក​ជំនាញ៖ ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ មាន​លក្ខណៈ​ពិសេស​ជាង​គេ​ដោយ​សារ​វត្តមាន​សត្វ​កម្រ​ៗ​ក្នុង​លោក

សត្វ​ព្រៃ​គឺ​ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា​ និង​សម្រាប់​ការ​អភិរក្ស​របស់​ពិភព​លោក​ផង​ដែរ។ ផល​ពី​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប​ បាន​ធ្វើ​ឲ្យ…