មកស្គាល់គូស្នេហ៍ល្បីៗ របស់កូរ៉េ បាក់ចិត្តស្រឡាញ់គ្នារហូតបានរៀបការ ក្រោយសម្ដែងរឿងរួមគ្នា

ពិតមែនទៅមានតារាប្រុសស្រីកូរ៉េជាច្រើនត្រូវបានអ្នកគាំទ្រចង់ឲ្យស្រឡាញ់គ្នាក្លាយជាគូពិតព្រោះសមគ្នាក្រោយបានសម្ដែងរឿងរួមគ្នា។ ប៉ុន្ដែក្លាយជាគូពិតគឺមិនមានច្រើននោះទេ គូខ្លះបានត្រឹមស្រឡាញ់គ្នាទាក់ទងគ្នាតែក៏បែកទៅវិញ។ ខាងក្រោមនេះ ជាគូស្នេហ៍ដែលសម្ដែងរួមគ្នាហើយសេពគប់គ្នារហូតដល់បានរៀបការ៖

១. Ryu Sooyoung និង Park Ha Sun

បន្ទាប់ពីបានសម្ដែងរឿងរួមគ្នាដែលមានចំណងជើង “Two Weeks” ដែលចេញផ្សាយកាលពីឆ្នាំ ២០១៣ តារាប្រុសស្រី ២ ដួងនេះក៏បានលង់ស្រឡាញ់គ្នានិងបានរៀបការនៅឆ្នាំ ២០១៧។ តារាសម្ដែងប្រុស Ryu Soo-young ធ្លាប់បានបង្ហើបប្រាប់ថា៖ លោកបានលង់ស្រឡាញ់ភរិយារបស់ខ្លួនតាំងតែពីឃើញដំបូង ព្រោះនាងមានចំណុចពិសេសខុសពីមនុស្សស្រីឯទៀតដែលបានជួប ជាពិសេសនាងជាមនុស្សដែលមិនចេះរញ៉េរញ៉ៃនិងចេះគោរពអ្នកជុំវិញខ្លួន។

២. Yeon Jung Hoon និង Han GaIn

សម្រាប់គូស្នេហ៍មួយគូនេះមានឱកាសសម្ដែងរឿងរួមគ្នាគឺ Yellow Handkerchief ក្នុងឆ្នាំ ២០០៣។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយនិងភ្ញាក់ងាក់ផ្អើលមែនទែនគឺក្នុងឆ្នាំ ២០០៥ អ្នកទាំងពីរក៏បានប្រកាសរៀបការជាមួយគ្នា។ ក្នុងឱកាសចូលរួមកម្មវិធី 2days & 1Night កាលពីពេលកន្លងទៅ តារាសម្ដែង Yeon Jung Hoon ក៏បានប្រាប់ថា៖ លោកមិនបានលង់ស្រឡាញ់ជាមួយភរិយារបស់ខ្លួននៅពេលដែលឃើញភ្លាមឡើយ។ ប៉ុន្ដែនៅពេលដែលបានធ្វើការជាមួយគ្នាយូរៗទើបដឹងថាមិនដឹងលង់ស្រឡាញ់ភរិយារបស់ខ្លួនតាំងពីពេលណា កាន់តែនៅជិតកាន់តែកក់ក្ដៅក្នុងចិត្តនិងកាន់តែស្រឡាញ់ចូលចិត្តនាង។ លោកក៏បានបន្ថែមថា ភរិយារបស់ខ្លួនពិតជាពូកែណាស់។

៣. In Gyo Jin និង So YiHyun

ចំណែកឯតារាសម្ដែងប្រុសស្រី In Gyo Jin និង So YiHyun បានសម្រេចចិត្តកាន់ដៃគ្នាសាងសុភមង្គលរួមគ្នានិងរៀបការនៅឆ្នាំ ២០១៤។ មែនទែនទៅ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងរឿង Aeja’s Older Sister ក្នុងឆ្នាំ ២០០៨ ក្រោយមកក៏មានឱកាសបានសម្ដែងជាមួយគ្នាម្ដងទៀតនៅឆ្នាំ ២០១២ ក៏បានទាក់ទងមើលចិត្តគ្នារហូតដល់បានរៀបការ។ ជាមួយគ្នានេះ តារាសម្ដែងស្រី So YiHyun បាននិយាយថា៖ រូបនាងនឹងស្វាមីបើគិតទៅស្គាល់គ្នាជិត ២០ ឆ្នាំហើយ យើងចាប់ផ្ដើមដំបូងពីមិត្តភក្ដិនិងស្គាល់ច្បាស់ពីគ្នា។ ពួកយើងបើកចិត្តទទួលយកគ្នាម្ដងបន្ដិចៗនិងមិនបានគិតត្រឹមតែរឿងទាក់ទងគ្នាត្រឹមសង្សារឡើយ ពួកយើងគិតច្បាស់លាស់ចង់នៅជាមួយគ្នាដូច្នេះពួកយើងក៏ពិភាក្សាពីរឿងរៀបការតែម្ដង។

៤. Joo SangWook និង Cha YeRyun

បើងាកទៅមើលតារាសម្ដែងប្រុស Joo SangWook ជាមួយនឹងភរិយា Cha YeRyun អ្នកទាំងពីរបានជួបគ្នាក្នុងរឿង Glamorous Temptation ក្នុងឆ្នាំ ២០១៥។ ក្រោយពីមើលចិត្តគ្នាអស់រយៈពេល ២ ឆ្នាំ ក៏បានសម្រេចចិត្តរៀបការក្នុងឆ្នាំ ២០១៧។ ក្នុងកម្មវិធី My ugly duckling  តារាសម្ដែងស្រី Cha YeRyun​ ក៏បាននិយាយពីជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយស្វាមី នាងបានលើកឡើងថា៖ SangWook គឺគាត់នៅតែដូចពីមុន ពេលដែលយើងរៀបការនិងក្រោយរៀបការមកដល់ពេលនេះ គាត់នៅតែមើលថែខ្ញុំនិងគ្រួសារបានយ៉ាងល្អ។ អ្វីដែលសំខាន់ គាត់តែងតែទិញរបស់ល្អៗឲ្យខ្ញុំជាច្រើន ខណៈពេលគាត់មិនសូវទិញសម្រាប់ខ្លួនឯងទេ ពេលខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រណុកចិត្តសោះ ខ្ញុំចង់ឲ្យយើងទាំងពីររស់នៅដោយសប្បាយចិត្តដូចគ្នា។

៥. Lee Bo Young និង Ji Sung

ចំពោះមួយគូនេះវិញ គឺបានជួបគ្នាក្នុងរឿង Save the Last Dance For Me កាលពីឆ្នាំ ២០០៤ ថ្វីបើក្នុងរឿងអ្នកទាំងពីរមិនមែនជាគូននឹងគ្នា។ ប៉ុន្ដែក្នុងជីវិតពិត អ្នកទាំងពីរបានសម្រេចចិត្តកាន់ដៃ និងសាងគ្រួសារជាមួយគ្នា។ បន្ទាប់ពីទាក់ទងគ្នារយៈពេល ៧ ឆ្នាំ អ្នកទាំងពីរក៏បានរៀបការក្នុងឆ្នាំ ២០១៣។ គូនេះមិនចូលចិត្តនិយាយច្រើនទេ ប៉ុន្ដែតែងតែបង្ហាញកាយវិការជំនួសវិញ ឲ្យតែមានម្នាក់ណាថតរឿង ម្នាក់ទៀតនឹងទៅគាំទ្រដល់កន្លែងតែម្ដងឲ្យតែទំនេរ។

៦. Ahn jae-hyun  និង Goo hye-sun

ក្រោយពីបានសម្ដែងរឿងរួមគ្នាកាលពីឆ្នាំ ២០១៥ មានចំណងជើងថា Blood អ្នកទាំងពីរក៏បានប្រកាសរៀបការក្នុងឆ្នាំ ២០១៦ ដែលធ្វើឲ្យហ្វេនៗ ជាច្រើនរំភើបជាខ្លាំង ដោយសារគូនេះពិតជាសាកសមគ្នា ខណៈរឿងដែលសម្ដែងរួមគ្នាក៏មានគុណភាព។ តែអ្វីដែលគួរឲ្យសោកស្ដាយ រៀបការបានតែ ៤ ឆ្នាំ អ្នកពីរក៏ប្រកាសលែងលះគ្នាជាសាធារណៈ និងមានជម្លោះខ្លាំងទៀតផង។

៧. Song joong-ki និង Song hye-kyo

មួយគូនេះ អាចនិយាយបានថា ជាគូដែលហ្វេនៗ ស្រឡាញ់ខ្លាំងស្ទើរលេបព្រោះរឿងដែលបានសម្ដែងរួមគ្នា Descendants of the sun ពិតជាមានភាពល្បីល្បាញខ្លាំង។ ចំណែកឯអ្នកទាំងពីរចេះតែបញ្ចេញកាយវិកាផ្អែមល្ហែមធ្វើឲ្យហ្វេន​ ទ្រាំមិន Ship មិនបាន និងចង់ឲ្យក្លាយជាគូពិត។ អ្វីដែលធ្វើឲ្យ ហ្វេនៗ ស្រែក និងរីករាយ តារាសម្ដែងប្រុសស្រីមួយគូនេះពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន ថែមទាំងប្រកាសរៀបការក្នុងឆ្នាំ ២០១៧ ទៀតផង។ ប៉ុន្ដែរឿងនឹកស្មានមិនដល់ គូស្នេហ៍ដែលល្អឥតខ្ចោះមានតែក្នុងរឿង អ្នកទាំងពីរក៏បានប្រកាសលែងលះគ្នា​ ក្រោយរៀបការបានត្រឹម ២ ឆ្នាំប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។