តោះ! មកសាកពីរបៀបធ្វើមាន់បំពងផ្អែម ហឹរបែបកូរ៉េ

នៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាទាំងខ្សែភាពយន្ត បទចម្រៀង និង​ការសម្ដែង​បែបកំប្លែង​របស់​ប្រទេសកូរ៉េ​កំពុងទទួលបានការពេលនិយមពីសំណាក់យុវវ័យនៅប្រទេសកម្ពុជាយើងមែនទែន។ ជាពិសេសគឺម្ហូបកូរ៉េតែម្ដងដែលគេថតជា Food Tour ឬ mukbang អីជាដើម គឺនៅពេល​មើលហើយអ្នក​ទាំងអស់គ្នាប្រាកដ​ជាឃ្លានហើយមែនអត់ តែឥឡូវ​នេះពិតជាពិបាកចេញទៅក្រៅញ៉ាំអីមែនទែន។ ថ្ងៃនេះ AMS Infotainment នឹងមកប្រាប់ពីវិធីធ្វើមាន់បំពងផ្អែម ហឹរបែបកូរ៉េដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រួយៗ ហឹរៗណា។​

១.  គ្រឿងផ្សំ

សម្រាប់សាច់មាន់

  • មាន់ (គល់ស្លាប​ ឬចុងស្លាប តាមចំណូលចិត្ត) 1kg
  • អំបិលកន្លះស្លាបព្រាបាយ​
  • ម្រេច កន្លះស្លាបព្រាបាយ
  • ម្សៅដំឡូង 1/2  cup
  • ម្សៅស្រូវសាលី ឬ All-purpose flour 1/4 cup
  • ម្សៅសូដា កន្លះស្លាបព្រាបាយ
  • ពងមាន់ 2 គ្រាប់

សម្រាប់ទឹកជ្រលក់

  • ខ្ទឹមស 3 កំពឹស
  • ទឹកប៉េងប៉ោះ 1/2  cup
  • Rice syrup ឬ ទឹកស្ករ 1/3 cup
  • ទឹកខ្មេះ 2 ស្លាបព្រាកាហ្វេ
  • Gochujang Hot Pepper Paster 1/4 cup
  • ចំណាំ៖ គ្រឿងផ្សំទាំងអស់សុទ្ធតែមានលក់តាមម៉ាតធម្មតា​ ឬម៉ាតកូរ៉េ

២. វិធីធ្វើ

  • ជាដំបូងយើងត្រូវលាងសាច់មាន់ឱ្យស្អាតជាមុនសិន ហើយបន្ទាប់មកដាក់អំបិល ម្រេច ម្សៅដំឡូង ម្សៅស្រូចសាលី ឬ All-purpose flour ពងមាន់ និងម្សៅសូដា តាមចំនួនខាងលើចូល ដើម្បីប្រឡាក់ឱ្យសព្វជាមួយសាច់មាន់។
  • ក្រោយពីប្រឡាក់សព្វចូលគ្រឿងអស់ហើយ យើងត្រូវមើលថាតើអាចល្មមដាក់បំពងបានហើយ ឬនៅ
  • ពេលដែលបំពងសាច់មាន់ត្រូវចាំណាកុំបើកភ្លើងខ្លាំងពេក ព្រោះចំណុចពិសេសនៃម្ហូបមួយមុខមិនត្រឹមតែជាទឹក sauce ប៉ុណ្ណោះទេ តែសាច់មាន់ក៏ត្រូវតែស្រួយផងដែរ។
  • ចំណាំ៖ ការបំពងសាច់មាន់ឱ្យស្រួយល្អ គឺត្រូវបំពង ២ ដងមានន័យថាបំពងម្ដងហើយលើកចេញ ហើយដាក់ចូលបំពងម្ដងទៀត។ ចំពោះរយៈពេលនៃការបំពងវិញគឺ ១ ដង ត្រូវបំពងរយៈពេល ១២ នាទី។​
  • ចំណែកទឹកsauce​ជាដំបូងអ្នកទាំងអស់គ្នាយកខ្ទឹមសទាំង ៣ កំពឹសនោះមកចិញ្ច្រាំតែកុំឱ្យម៉ត់ពេក
  • បន្ទាប់មកដាក់ខ្ទះ ដាក់ប្រេងឱ្យក្ដៅហើយដាក់ខ្ទឹមដែលចិញ្ច្រាំហើយចូលទៅរលីងឱ្យឡើងឈ្ងុយហើយយើងចាប់ផ្ដើមដាក់ទឹកប៉េងប៉ោះ  Rice syrup ឬ ទឹកស្ករទឹកខ្មេះ និង Gochujang Hot Pepper Paster ចូលទៅក្នុងខ្ទះ
  • កូរទឹក sauce នោះទៅមកឱ្យពុះល្មមហើយ ដាក់ទុកមួយអន្លើសិន​
  • នៅពេលដែលយើងបានបំពងសាច់មាន់ ២ ដងហើយយើងអាចចាក់សាច់មាន់ដែលបំពងហើយនោះចូលក្នុងទឹកជ្រលក់ ដែលយើងធ្វើហើយ បន្ទាប់មកឆាត្រលប់ចូលគ្នាឱ្យសព្វល្មមហើយយើងអាចបិទភ្លើងបានហើយ តែនៅ​ពេលឆាសាច់មាន់​ជាមួយទឹកជ្រលក់កុំឆាយូរពេក វាអាចធ្វើឱ្យសាច់មាន់យើងជ្រាយ ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ