ហុងស៊ុយ​​រើស​ពណ៌​កាបូប​លុយ​តាម​ថ្ងៃ​កំណើត​ កើត​ថ្ងៃ​អី គួរ​ប្រើ​ពណ៌​អី​លើក​រាសី​ខ្ពស់?

កំពុង​តែ​ចង់​ប្ដូរ​កាបូប​លុយ​ខ្លួន​ឯង​មែន​ទេ? រើសពណ៌កាបូប​ដែល​ត្រូវចិត្ត​យើង​គឺ​ជា​រឿង​ល្អ តែ​បើ​ឲ្យ​កាន់​តែ​​ល្អ​ គួរ​តែ​ជ្រើស​មើល​ពណ៌​កាបូប​លុយ​ដែល​យើង​ចូលចិត្ត​ហើយអាច​ជួយ​លើក​​រាសី​ទៀត​។ ថ្ងៃ​នេះ​ AMS មាន​តិចនិក​ពិសេស​មក​ចែក​រំលែក​ចង់​ដឹង​ថា​អ្នក​កើត​ថ្ងៃ​ណា​គួរ​ប្រើ​កាបូប​ពណ៌​អ្វី?​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. សម្រាប់​អ្នក​កើត​ថ្ងៃ​អាទិត្យ

​មិត្ត​នារី​ដែល​កើត​ថ្ងៃ​អាទិត្យ​ជា​មនុស្ស​ចិត្ត​ក្ដៅ ហ៊ាន​ស៊ី​ហ៊ាន​សង​ ចូល​ចិត្ត​ការ​ប្រថុយ​ប្រថាន​និង​ការ​ផ្សង​ព្រេង​និង​ជា​មនុស្ស​ពូកែ​សង្ស័យ។ មិន​ចូល​ចិត្ត​នៅ​ស្ងៀម​មួយ​កន្លែង ចូល​ចិត្ត​ស្វែង​រក​អ្វី​ថ្មីៗ​មក​ដាក់​ខ្លួន​គ្រប់​ពេល​វេលា។​ ចំណុច​ល្អ​របស់​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​អាទិត្យ​គឺ​មាន​ភាព​ឆ្លាត​វៃ​ ឆាប់​យល់​សាច់​ការ​ តែ​រាង​ចិត្ត​ទន់​បន្តិច។​ ក្រៅ​ពី​នេះ​មនុស្ស​ដែល​កើត​ថ្ងៃ​អាទិត្យ​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង​ ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ ហ៊ាន​បញ្ចេញ​គំនិត​ ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក​។​

ពណ៌​កាបូប​លុយ​ដែល​អ្នក​គួរ​​ជ្រើស​រើស​គឺ​ពណ៌​ បៃតង​និង​ក្រហម

​​​​ពណ៌​ក្រហម​៖ ជួយ​ទៅ​​អ្នក​ឲ្យ​មាន​កូន​ចៅ​ល្អ​ ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​ចាស់​ទុំ​ និង​គ្រួសារ។

ពណ៌បៃតង៖ ជួយ​ទៅ​លើ​រឿង​លាភ​សំណាង។

ពណ៌​ដែល​មិន​គួរ​ប្រើ៖​ ពណ៌​ទឹក​ប៊ិច​ ពណ៌​ទឹក​ប៊ិច​ក្រមៅ​ និង​ពណ៌​ផ្ទៃ​មេឃ ព្រោះ​នឹង​ធ្វើ​ឲ្យ​កម្លាំង​នៃ​សតិបញ្ញា​របស់​អ្នក​ថយ​ចុះ។

. សម្រាប់​អ្នក​កើត​ថ្ងៃ​ច័ន្ទ

មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​ច័ន្ទ​ជា​មនុស្ស​ដែល​ស្ងប់​ស្ងាត់​។​ចំណុច​ល្អ​របស់​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​ច័ន្ទ​គឺ​​​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ មើល​លោក​ក្នុង​ផ្លូវ​ល្អ​ តែ​ចូល​ក៏​ចូល​ចិត្ត​គិត​តែ​ម្នាក់​ឯង​និង​យក​តែ​ចិត្ត​ខ្លួន​ឯង​ខ្លះ មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ប៉ុន្មាន​នោះ​ទេ ឆាប់​ខឹង​ឆាប់​បាត់​ ចេះ​យល់​ចិត្ត​អ្នក​ដទៃ ជា​មនុស្ស​ចិត្ត​ទន់​ ពូកែ​រឿង​របៀប​រៀប​រយ​ មិន​ចូល​ចិត្ត​ភាពចម្រូងចម្រាសឬ​ឈ្លោះ​ប្រកែក​គ្នា។

ពណ៌​កាបូប​លុយ​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​ពណ៌៖ ខ្មៅ​និង​ប្រផេះ

ពណ៌​ខ្មៅ៖ ជួយ​ទៅ​លើ​រឿង​លាភ​សំណាង​ លុយ​កាក់។

ពណ៌​ប្រផេះ៖ ជួយ​បន្ថែម​អំណាច​បារមី។

ពណ៌​ដែល​មិន​គួរ​ប្រើ៖​ ពណ៌​ក្រហម​ និង​ពណ៌​ផ្កា​ឈូក​ ព្រោះ​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​ដែល​ទន់​ភ្លន់​ប្រែ​ទៅ​ជា​មិន​គួរ​ឲ្យ​ចង់​មើល។

៣. សម្រាប់​អ្នក​កើត​ថ្ងៃ​ អង្គារ

​​​​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​អង្គារ​ជា​មនុស្ស​ ត្រង់​ទៅ​ត្រង់​មក​ ពេល​ធ្វើ​អ្វី​ម្យ៉ាង​គឺ​ធ្វើ​យ៉ាង​ពិត​ប្រាកដ​ ចូល​ចិត្ត​ប្រើ​កម្លាំង​និង​ធ្វើ​អ្វី​ដែល​មាន​ភាព​ប្រថុយ​ប្រថាន។ ចំណុច​ល្អ​របស់​នារី​ដែល​កើត​ថ្ងៃ​នេះ​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ ពូកែ​បត់​បែន​ មាន​ភាព​អំណត់​ គ្រប់​គ្រង​ខ្លួន​ឯង​បាន​ល្អ ស្រឡាញ់​ភាព​ស្ងប់​ស្ងាត់​ និង​ជា​មនុស្ស​ដែល​ស្រឡាញ់​មិត្ត​ភក្តិ។​ នៅ​ពេល​ជួយ​នរណា​ម្នាក់​គឺ​ជួយ​អស់​ពី​ចិត្ត​ ពេល​ខឹង​គឺ​សាហាវ​គួរ​ឲ្យ​ខ្លាច​ ហើយ​មិន​សូវ​ចូល​ចិត្ត​ភាព​រ៉ូមែនទិក​ប៉ុន្មាន​នោះ​ទេ។

ពណ៌​កាបូប​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​ពណ៌៖ ពណ៌​មាស​ និង​ពណ៌​ស្ករ

ពណ៌​មាស៖​ ជួយ​ទៅ​លើ​រឿង​លាភ​សំណាង

ពណ៌​ស្ករ៖​ជួយ​ទៅ​បន្ថែម​ឲ្យ​ចិត្ត​ត្រជាក់​ជាង​មុន​ ចេះ​គ្រប់​គ្រង​សតិ​បាន​ល្អ​ព្រោះ​មនុស្ស​ដែល​កើត​ថ្ងៃ​នេះ​ចិត្ត​រាង​ក្ដៅ​បន្តិច។

ពណ៌​ដែល​មិន​គួរ​ប្រើ៖ ពណ៌​លឿង​ខ្ចី​និង​ពណ៌​សរ។

. សម្រាប់​អ្នក​​កើត​ថ្ងៃ​ ពុធ

​​​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​ពុធ​ជា​មនុស្ស​ម៉ត់ចត់​គិត​គ្រប់​រឿង​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ មាន​វិធីសាស្ត្រ​ក្នុង​ការ​និយាយ​មាន​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ខ្ពស់។ មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​នេះ​​ជា​មនុស្ស​ដែល​ស្រឡាញ់​គ្រួសារ​ចូល​ចិត្ត​គិត​ការងារ​ធំ​ អន់​តែ​ម្យ៉ាង​ជា​មនុស្ស​ចិត្ត​រាង​ក្ដៅ​បន្តិច។

ពណ៌​កាបូប​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​ពណ៌៖ ពណ៌​ស្វាយ​និង​ពណ៌​ខ្មៅ​ ពណ៌​ទាំង​ពីរ​នេះ​ជួយ​ទៅ​លើ​រឿង​សុខ​ភាព​និង​លើក​រាសី​។

ពណ៌​ដែល​មិន​គួរ​ប្រើ៖ ពណ៌​ផ្កាឈូក​និង ពណ៌​កុលាប​ ធ្វើ​ឲ្យ​អ្នក​មិន​លេច​ធ្លោ​និង​ត្រូវ​គេ​មើល​រំលង​គ្រប់​ពេល។

. សម្រាប់​អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍

មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​ព្រហស្បតិ៍​គឺ​ជា​មនុស្ស​មាន​សតិ​បញ្ញា​មុត​ស្រួច​ មាន​ឆន្ទៈ​ មាន​ហេតុ​ផល​ ស្រឡាញ់​ភាព​យុត្តិធម៌​។​ចំណុច​ល្អ​របស់​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​នេះ​គឺ​មាន​ភាព​ឆ្លាត​វៃ​ដូច​ជា​អ្នក​​ប្រាជ្ញ​មើល​លោក​ក្នុង​ផ្លូវ​ល្អ តែ​ក៏​មាន​ចំណុច​មិន​ល្អ​មួយ​ចំនួន​តូច​ដែល​ពូកែ​តូច​ចិត្ត​និង​ពូកែ​ក្រែង​ចិត្ត​អ្នក​ដទៃ។​

ពណ៌​កាបូប​ដែល​អ្នក​គួរ​ជ្រើស​រើស​គឺ​៖​ ពណ៌​ទឹក​ក្រូច ពណ៌​នេះ​នឹង​ជួយ​អ្នក​ទៅ​លើ​រឿង​បន្ថែម​អំណាច​បារមី​។

ពណ៌​ដែល​អ្នក​មិន​គួរ​ប្រើ៖​ ពណ៌ខ្មៅ​ ពណ៌​ស្វាយ​ និង​ពណ៌​ត្នោត​ក្រមៅ​ ពណ៌​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ហត់​ចិត្ត​ និង​ត្រូវ​ប្រើ​កម្លាំង​ជា​និច្ច។

. សម្រាប់​អ្នក​កើត​ថ្ងៃ​សុក្រ

មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​សុក្រ​គឺ​ជា​មនុស្ស​គឺ​ជា​មនុស្ស​ដែល​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ សម្អិតសម្អាង​មាន​ភាព​ទៀង​ត្រង់​និង​ស្មោះ​ត្រង់​។ជា​មនុស្ស​មាន​របៀប​រៀបរយ​ មាន​ភាព​វៃ​ឆ្លាត​ មាន​ចំណេះ​ដឹង​ជុំ​វិញ​ខ្លួន​។​ ចំណុច​ល្អ​របស់​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​នេះ​គឺ​ជា​ពូកែ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​ល្អ។​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​ ស្រឡាញ់​ធម្មជាតិ​ និង​សិល្បៈ​តន្ត្រី។ ក្រៅ​​ពី​នេះ​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​សុក្រ​គឺ​ជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ មាន​ភាព​ក្លាហាន​ ហ៊ានស៊ី​ហ៊ានសង​។​ ពេល​មាន​ស្នេហា​លះ​បង់​អស់​ពី​ចិត្ត​តែ​នៅ​ពេល​ដែល​ខក​បំណង​ក្នុង​រឿង​ស្នេហា​នឹង​ខូច​ចិត្ត​ខ្លាំង​ដូច​គ្នា។

ពណ៌​កាបូប​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​៖​ ពណ៌​ផ្កាឈូក​ និង​ពណ៌​ក្រហម

ពណ៌​ផ្កាឈូក៖ ជួយ​លើក​រាសី​រឿង​លុយ​កាក់

ពណ៌​ក្រហម​៖​ជួយ​លើក​រាសី​រឿង​សុខភាព

ពណ៌​ដែល​អ្នក​មិន​គួរ​ប្រើ៖ ពណ៌​ប្រផេះ​ក្រមៅ​ ពណ៌​ទឹក​ប៊ិច​ ព្រោះ​នឹង​ធ្វើ​ឲ្យ​ទុក​លុយ​កាក់​មិន​សល់។

៧. សម្រាប់​អ្នក​កើត​ថ្ងៃ​ សៅរ៍

មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​សៅរ៍​គឺ​ជា​មនុស្ស​ ក្លាហាន​ សន្សំ​សំចៃ​។បើ​ទោះ​ជា​គិត​ច្រើន​ក្នុង​ការ​ចាយ​វាយ​តែ​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ឆ្លាត​វៃ និង​ចូល​ចិត្ត​គិត​អ្វី​ដែល​ស៊ី​ជម្រៅ​​ហើយ​ពូកែ​សង្កេត​។ ចំណុច​ល្អ​របស់​មនុស្ស​ស្រី​ដែល​កើត​ថ្ងៃ​នេះ​គឺ​ជា​មនុស្ស​ដែល​ហ៊ានស៊ី​ហ៊ានសង​ តែ​ទាស់​ត្រង់​ថា​ជា​មនុស្ស​ចិត្ត​រាង​ក្ដៅ​បន្តិច។ ជា​មនុស្ស​ពូកែ​លាក់​ការ​សម្ងាត់ ​មិន​ចូល​ចិត្ត​យក​ប្រៀប​អ្នក​ដទៃ​តែ​ក៏​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​មក​យក​ប្រៀប​វិញ​ដូច​គ្នា។ បើ​មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​ឈឺ​ចាប់​នឹង​ចង​ចាំ​ទុក​ជា​រៀង​រហូត​ ទោះ​ជា​គេ​ជា​មនុស្ស​ដែល​ពូកែ​សន្សំសំចៃ​មែន​តែ​បើ​ឃើញ​របស់​ត្រូវ​ចិត្ត​ហើយ​អស់​ពី​ខ្លួន​ក៏​ព្រម។

ពណ៌​កាបូប​ដែល​អ្នក​គួរ​ជ្រើសរើស​គឺ​៖​ ពណ៌​ផ្ទៃ​មេឃ និង​ពណ៌​ប្រផេះ ពណ៌​ទាំង​ពីរ​នេះ​នឹង​ជួយ​បន្ថែម​ជោគលាភ និង​លុយ​កាក់។

ពណ៌​ដែល​អ្នក​មិន​គួរ​ប្រើ៖ ពណ៌​បៃតង ព្រោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Ture guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​

Lisa បង្ហាញផ្ទះ និងរថយន្ដ តម្លៃខ្ទង់លានដុល្លារនៅថ្ងៃខួបកំណើតវ័យ ២៧ ឆ្នាំ

សមាជិកកូនពៅរបស់ក្រុម BLACKPINK គឺ Lisa បានឈានចូលវ័យ ២៧ ឆ្នាំហើយ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខណៈសមាជិក BLACKPINK និងអ្នកគាំទ្រជាច្រើនបានជូនពរដល់រូបនាងក្នុងថ្ងៃកំ