ឡូយខ្លាំង! ការរត់ក្នុង Game Temple Run កំពុងក្លាយជា Trend ដ៏ពេញនិយមរត់ក្នុងប្រាសាទពិតៗនៅតំបន់អង្គរ

Temple Run គឺជាហ្គេមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក មានមនុស្សរាប់លាននាក់ និយមលេងហ្គេមមួយនេះ។ ហ្គេមនេះ ប្រៀបដូចជាបេសកកម្មដ៏សំខាន់មួយរបស់តួអង្គមួយ ដែលត្រូវរត់គេចពីក្នុងប្រាសាទមួយ ពីក្រុមអ្នកតាមដេញចាប់។ ពេលនេះវាកំពុងក្លាយជា Trend ​ដ៏ពេញនិយម រត់ក្នុងជីវិតពិតជាក់ស្ដែង ក្នុងប្រាសាទពិតៗ ដូចជានៅក្នុងហ្គេម Temple Run​ នោះដែរ។ វីដេអូខ្លីៗត្រូវបានបង្ហោះចែកចាយព្រោងព្រាត នៅលើបណ្ដាញសង្គម TikTok​ ពីសំណាក់ភ្ញៀវទេសចរបរទេស បានទៅរត់នៅប្រាសាទនានា នៃតំបន់ប្រាសាទអង្គរ ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរជាដើម។

ការរត់នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កំពុងតែមានភាពល្បីខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងបន្តក្លាយជា Trend ត្រូវបានភ្ញៀវទេសចរ បង្ហោះជាបន្តបន្ទាប់នៅលើគណនី Tik Tok​ របស់ពួកគេ។ ក្នុងនោះដែរ សូម្បីសារព័ត៌មានដ៏ល្បីរបស់ប្រទេសសិង្ហបុរី The Straits Times ​ក៏បានផ្សព្វផ្សាយអំពី Trend​ មួយនេះ ដោយពួកគេបានដាក់ចំណងជើងធំៗថា៖ «Real-life ‘Temple Run’ trend a tourism boost for Cambodia’s historic sites»​។

និន្នាការរត់តាមប្រាសាទនៅតំបន់ប្រាសាទអង្គរ នឹងក្លាយជាចំណែកមួយ ចូលរួមផ្សព្វផ្សាយអំពីប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា ទៅកាន់ពិភពលោក ឱ្យជនបរទេសនៅបណ្ដាប្រទេសនានា កាន់តែស្គាល់ពីប្រទេសកម្ពុជា ហើយអាចទាក់ទាញពួកគេមកទស្សនាប្រាសាទដ៏អស្ចារ្យនៃកម្ពុជា។ ដើម្បីឱ្យ Trend នេះកាន់តែល្បីខ្លាំង ប្រជាជនកម្ពុជា ក៏អាចចូលរួមថតកម្សាន្ត រត់នៅតាមប្រាសាទដូច Game Temple Run​ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ជាតិយើង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Rosé ទម្លាយថា ខ្លួននឹកដល់មិត្តរួមក្រុម ព្រមបង្ហើបការរំពឹងទុកចំពោះសកម្មភាពថ្មីរបស់ BLACKPINK

តារាចម្រៀងខេប៉ុបស្រី Rosé បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី You Quiz on the Block ក្នុងនាមជាសិល្បករទោល ដោយបានរំឭកដល់ទំនាក់ទំនងរបស់ខ្លួន និងមិត្តទាំងបីនៅគ្រានេះ និងការផ្លាស់ប្ដូរថ្មីក្នុងសកម្មភាព

អេឡិច ច័ន្ទត្រា នៅតែមានទីផ្សារការងារខ្លាំង ក្លាយជា BA ក្រុមហ៊ុនធំ

តារា​ចម្រៀង អេឡិច ច័ន្ទត្រា បើ​ទោះ​ជា​មមាញឹក​ក្នុង​ការងារ​ជា​ម្ចាស់ AlexEntertainment Agency តែ​លោក​នៅតែ​ទទួល​ការងារ​ជា​អ្នក​តំណាង និង​ឡើង​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ដូច​ធម្មតា។ ថ្មី​ៗ​នេះ​ដែរ

ហាង​របស់ Pey Pey Dy បានបង្ហាញខ្លួនលើផ្ទាំងផ្សព្វផ្សាយដ៏ធំ Times Square កណ្ដាលទីក្រុងញ៉ូវយ៉ក

ហាង​អាហារ ហិរ​ខន​ណឺ របស់ Pey Pey Dy ត្រូវ​បាន​ដាក់​បង្ហាញ​យ៉ាង​ត្រដែត​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដ៏​ធំ Times Square ​ទី​ក្រុង​ញ៉ូវ​យ៉ក​ សហរដ្ឋអាមេរិក ​ក្នុង​ចំណោម​ហាង​ល្បី​ៗ​ទាំង​១០​ក្នុង​ស្រុក​។

កូនក្រមុំជាន់ថ្មី! Selena Gomez បង្អួតចិញ្ចៀនពេជ្រគ្រាប់ធំកណ្ដាលរាត្រី

តារាចម្រៀងអាមេរិកកាំង Selena Gomez ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភលោកភ្ញាក់ផ្អើល ក្រោយនាងបង្ហោះរូបភាព ចិញ្ចៀនពេជ្រជាសក្ខីភាពនៃការផ្លាស់ប្ដូរដ៏ធំ ក្នុងទំនាក់ទំនងស្នេហាជាមួយនឹង Benny Blanco។

Timothee Chalamet និង Elle Fanning ត្រៀមបង្ហាញភាពផ្អែមល្ហែមក្នុងភាពយន្តថ្មី “A Complete Unknown”

តារាសម្ដែង Timothee Chalamet និង Elle Fanning រួមទាំងតារាជាច្រើនទៀតបានបង្ហាញខ្លួននៅទីក្រុង Los Angeles កាលពីយប់ថ្ងៃទី១០ ខែធ្នូ  សម្រាប់ការសម្ពោធបញ្ចាំងភាពយន្ត "A Complete Unknown"

កំពូលតារាចម្រៀង ព្រាប សុវត្ថិ លាលែងតំណែងក្របខ័ណ្ឌក្រសួងការពារជាតិ

កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ប្រទេសកម្ពុជា ព្រាប សុវត្ថិ ដែល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក នាយរងការិយាល័យ​ទី​៥ កងទ័ពជើងគោក អត្តលេខ ០៤៨៦៩៤ បាន​សម្រេចលាលែង​ចេញ​ពី​ក្របខ័ណ្ឌមន្រ្តី​រាជការ។ នេះ​បើ​

ធ្វើបុណ្យឆ្លងប្រទេស! Hoshi ក្រុម Seventeen ចាយប្រាក់ ១០០លានវ៉ុន ជួយក្មេងកំព្រានៅឡាវឱ្យមានកន្លែងសិក្សា

អង្គការ Gyeonggi Community Chest of Korea ប្រកាសអរគុណដល់ Hoshi សមាជិកក្រុមចម្រៀងខេប៉ុប Seventeen តាមរយៈការចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន ប្រមាណ ៧ម៉ឺនដុល្លារអាមេរិក ក្នុងការសាង

ជប៉ុនត្រៀមអនុវត្តច្បាប់ធ្វើការ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីបង្កើនគុណភាពជីវិតប្រជាជន​

រដ្ឋាភិបាលទីក្រុងតូក្យូ ត្រៀមអនុវត្តគម្រោងធ្វើការត្រឹមពេល ៤ថ្ងៃក្នុងមួយសប្ដាហ៍ក្នុងចំណោមមន្ត្រីរាជការ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះនៃគុណភាពជីវិត និងអត្រាកំណើត ចាប់ពីខែមេសា ឆ្នាំ២០២៥នេះតទៅ។

ជា សុជាតិ ឆ្លៀតនាំភរិយាទៅលម្ហែនៅសៀមរាប មុនសម្រាលកូន

ទោះ​បី​ជា​មាន​ភាព​មមាញឹក​នឹង​ការងារ​ប៉ុណ្ណាក៏តារា​ម្រៀង ជា ​សុជាតិ ​បាន​នាំ​ភរិយា​ជា​ទី​​ស្រលាញ់​ទៅ​កម្សាន្ត​ និង​សម្រាក​កាយ​នៅ​ខេត្ត​សៀមរាប​ ​មុនឆ្លង​ទន្លេ​នា​ពេល​ឆាប់​ខាង​មុខ​នេះ​។​

ការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីផលិតផលក្រមា ដោយតារាប្រុសស្រីល្បី

ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ ហើយ​នឹង​មាន​ការ​សម្ដែង​ជាច្រើន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។ ក្នុង​ព្រឹត្តិការណ៍​នោះ មាន​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ពី​ផលិតផល​ក្រមា ដែល​កញ្ញា មាន សូនីតា

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *