បាយស្រូបអ៊ីហ៊ីង លក់ជាង៣០ឆ្នាំហើយ ក្រុងសៀមរាបអ្នកណាក៏ស្គាល់ដែរ!

បើសួរអ្នករស់នៅក្នុងក្រុងសៀមរាបអំពីបាយព្រឹក ដឹងតែសម្បូរអ្នកនឹកដល់រសជាតិបាយអ៊ីហ៊ីងជាមិនខានទេ​ ហើយអ្នកខ្លះហ្វេនតាំងពីរៀននៅវិទ្យាល័យរហូតដល់ចេញធ្វើការ ដល់មានគ្រួសារហើយក៏មានដែរ។

ទោះបីបើកលក់ច្រើនឆ្នាំហើយក៏ដោយ តែរសជាតិនៅតែពិសេសប្លែកពីគេ ដែលជាហេតុនាំឲ្យចំនួនអ្នកញ៉ាំមិនមានការថយចុះទេ គឺមានតែកើនឡើង។

ហាងតូចច្រឡឹងជារបរលក្ខណៈគ្រួសារមួយនេះមានទីតាំងឋេរតែម្តង តាំងពីដើមមក គឺនៅតាមបណ្តោយផ្លូវ ២៧ មិនឆ្ងាយប៉ុន្មានពីវិទ្យាល័យអង្គរឡើយ ហើយបើគ្រាន់តែជិះកាត់ ក៏ឈ្ងុយក្លិនសាច់អាំងដែរ។

បងស្រីជាជំនាន់ទី២នៃម្ចាស់ហាងផ្ទាល់បានឲ្យដឹងថា «អ្នកមកញ៉ាំមានទាំងសិស្ស និស្សិត អ្នកធ្វើការ និងអ្នករកស៊ី ដោយជាទូទៅលក់ដាច់ខ្លាំងនៅចន្លោះម៉ោង៨ ដល់ម៉ោង៩:៣០ព្រឹក តែក៏ម៉ោងបើកលក់ គឺតាំងពីម៉ោង៦:០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃត្រង់» ។ ហើយមុខម្ហូបដែលពេញនិយមជាងគេ គឺ បាយសាច់ជ្រូកអាំងរសជាតិប្រចាំហាងតែម្តង។

មិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកនោះទេ សូម្បីតែតម្លៃក៏សមរម្យផងដែរ ដោយក្នុងមួយចាន តម្លៃត្រឹមតែ ៦ពាន់រៀលប៉ុណ្ណោះ។ ១ឈុតជាទូទៅ គឺមានបាយសាច់ជ្រូកអាំង ជាមួយជម្រើសពងទាចៀន ឬពងទាខ ជ្រក់ស្រស់ថ្មី១ចាន ទឹកស៊ុបក្តៅៗហុយៗ១ចាន អមដោយទឹកត្រីម្ទេសរសជាតិពិសេសផងដែរ។

ក្រៅពីបាយ​ នៅទីនេះ ក៏មានអាហារពេលព្រឹកផ្សេងទៀតរួមមាន ខគោ បាញ់ស៊ុង ក៏ដូចជាភេសជ្ជៈឆុងថ្មីៗ ព្រមទាំងភេសជ្ជៈដប និងកំប៉ុងក្លាសេត្រជាក់ៗជាច្រើនជម្រើសផងដែរ៕

ទីតាំង ៖ https://goo.gl/maps/R7s3dddZCWET9tMQ7

លេខទំនាក់ទំនង ៖ 085 76 99 98


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។