មានឆ្ងល់ទេ? ម៉េចពេលខ្លះ គេចូលចិត្ត Copy ធ្វើតាមអ្នក

ធ្វើដូចតែម្ដងមិនជាបញ្ហា ព្រោះប្រហែលជាភាពចៃដន្យតែបើញឹកញាប់ ញយៗ ដងពេក អាចថាម្នាក់នោះ កំពុងតាមដាន ឬសង្កេតមើលអ្នកគ្រប់ពេលវេលាហើយ។ ចុះ ប្រិយមិត្ត ធ្លាប់មានអារម្មណ៍អត់ថា ពេលខ្លះមនុស្សដែលនៅក្បែរៗ ខ្លួនអ្នក ស្រាប់តែព្យាយាមធ្វើអ្វីតាមអ្នក ឬដើរតាមគន្លងដែលអ្នកធ្វើរួច យូរៗ សឹងតែគ្រប់យ៉ាងដូចអ្នកទាំងអស់ ពេលខ្លះ អ្នកមានអ្វី គេក៏ចាប់ផ្ដើមមានរបស់នោះដូចគ្នា។ តើហេតុអ្វីបានជាអ៊ីចឹង? មែនទែន ទៅប្រហែលជាចំណុចមួយចំនួនខាងក្រោមអាចជួយឲ្យអ្នកបាត់ឆ្ងល់បាន៖

១ គេស្ងើចសរសើរអ្នក

អាចថាអ្នកជាមនុស្សដែលល្អម្នាក់ ចេះគិតគូរ ដូច្នេះគេក៏យកអ្នកធ្វើជាគំរូ ក៏ចាប់ផ្ដើមធ្វើតាមអ្នកគ្រប់ជំហាន។

២ ចង់ក្លាយដូចជាអ្នក

អ្នកប្រហែលជាមានចំណុចអ្វីពិសេស ឬលេចធ្លោ ទើបគេឃើញល្អ ក៏ព្យាយាមធ្វើតាម ក្រែងលោបានលទ្ធផលជាទីគាប់ចិត្តដូចអ្នកដែរ។


៣ ព្រោះគ្មានគំនិតផ្ទាល់ខ្លួន

ពេលខ្លះឃើញអ្នកធ្វើទៅទំនង បានជោគជ័យ ឬលទ្ធផលល្អ ក៏ចាប់ផ្ដើមធ្វើដែរ សាកធ្វើតាមគេ ព្រោះមិនចាំបាច់គិតច្រើន មិនហត់ខួរក្បាល។

៤ ច្រណែនអ្នក

នៅពេលឃើញអ្នកល្អ និងមានអ្វីដែលគេគ្មាន គេក៏ចាប់ផ្ដើមមានគំនិតចង់ធ្វើតាមអ្នកគ្រប់បែបយ៉ាង អ្នកមានអ្វី គេព្យាយាមរករបស់ដែលដូចគ្នាសឹងតែបេះបិតជាមួយអ្នក។

៥ គេមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន

គេមានអារម្មណ៍ថា អ្វីដែលខ្លួនកំពុងមានមិនទាន់គ្រប់គ្រាន់ឡើយ ស្រាប់តែប្រទះភ្នែកនឹងអ្នកជាមនុស្សដែលមានអ្វីគ្រប់យ៉ាងដែលគេគ្មាន គេក៏ចាប់ផ្ដើមចាប់អារម្មណ៍ និងចង់ធ្វើដូចជាអ្នក។

៦ ប្រហែលជាគេជាឈ្លក់វង្វេងនឹងអ្នកទេដឹង?

កុំច្រឡំថាក្នុងន័យស្នេហាណា តែវាជាបញ្ហាផ្លូវចិត្ត គេអាចនឹងធ្លាប់ជួបរឿងប៉ះទង្គិចអារម្មណ៍ធ្ងន់ធ្ងរណាមួយធ្វើឲ្យមានស្នាមរបួស ដិតជាប់ ទើបអត្ដចរិតគេក៏ចាប់ផ្ដើមប្រែប្រួលធ្វើអ្វីខុសប្រក្រតី ខ្វះភាពកក់ក្ដៅ។ ហើយពេលដែលគេឃើញមនុស្សជុំវិញចូលចិត្តអ្នក គេក៏ចាប់ផ្ដើម ចាប់អារម្មណ៍អ្នកធ្វើតាមអ្នក ព្រោះគេចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃដូចអ្នកដែរ។ សាកគិតមើល មនុស្សម្នាក់ព្យាយាមតាមដានអ្នកគ្រប់ពេលវេលា និងធ្វើតាមគ្រប់យ៉ាង គឺមិនធម្មតានោះទេ។

មែនទែនទៅ ប្រសិនបើមាននរណាកំពុងព្យាយាមធ្វើអ្វីតាមអ្នកគ្រប់ជំហាន កុំមានបញ្ហាស្ដ្រេសអី គួរតែសប្បាយចិត្ត ព្រោះអ្នកស្គាល់ខ្លួនឯងថាជានរណា អ្នកបានធ្វើអ្វីដែលល្អៗ ដែលគេម្នាក់នោះគ្មាន ទើបចង់ធ្វើដូចអ្នក។ អ្នកមិនហត់ទេ​ តែអ្នកដែលដេញតាមធ្វើតាមអ្នកទើបហត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម

យុវជនខ្មែរម្នាក់ បាននាំ​មកុដ​នាង​របាំ​បុរាណទម្រង់ ១០០ ឆ្នាំ ទៅបង្ហាញលើឆាកនៅប្រទេសចិន

យុវជន​ខ្មែរ​​ម្នាក់​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ទម្រង់ ​១០០ ​ឆ្នាំទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​កម្មវិធី​មួយ​​នៅ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​​ចង់ឱ្យ​បរទេសបាន​ស្គាល់វប្បធម៌​ អរិយធម៌​

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង