តោះមកភ្លក់សាច់អាំងកូរ៉េដូច K Drama នៅ Meat & Greet ជាមួយឈុតប្រូម៉ូសិនត្រឹមតែ ៩.៩៩ ដុល្លារ!

ឥលូវនិយមណាស់សាច់អាំងបែបកូរ៉េដូចក្នុងរឿងភាគកូរ៉េ K-Drama ស្រម៉ៃឃើញអ៊ុបប៉ា និងអ៊ុននី ញ៊ាំសាច់អាំងក្លែមស្រាសូជូរ ក្នុងបរិយាកាសរ៉ូមែនទិច។ នៅចាំដល់ណាទៀត ពេលនេះហាងសាច់អាំងកូរ៉េ Meat & Greet  កំពុងមានប្រូម៉ូសិនជាមួយឈុតញ៊ាំបាន ២នាក់ តម្លៃត្រឹម ៩.៩៩ដុល្លារប៉ុណ្ណោះ!

ទើបតែបើកសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ហាង Meat & Greet នៅតែបន្តផ្តល់ប្រូម៉ូសិនឈុតសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ដែលមានដូចជា សាច់គោជាប់ឆ្អឹងអូស្ត្រាលី សាច់ជ្រូក៣ជាន់ សាច់គោជាប់ខ្លាញ់អាមេរិក ឈុតបន្លែមួយចាន ស៊ុបគីមឈីមួយចាន និងបាយសចំនួន ២ចានផងដែរ។ ញ៊ាំល្មមគ្នា ២នាក់ ដូចបទ ២នាក់បានហើយអញ្ចឹង!

កុំភ្លេចនូវគ្រឿងពិសេស បង្កើនឱជារសសាច់អាំងរបស់យើង គឺស្រាសូជូរមួយដបមក មានច្រើនជម្រើសផងដែរដូចជា ប៉ោមខៀវ ស្ត្រប៊ីរី និងទំពាំងបាយជូរជាដើម។

និយាយពីសាច់អាំងវិញផុយស្រួលញ៊ាំ មិនស្វិតនោះទេ ជាពិសេសខ្ចប់បន្លែនិងជ្រលក់ជាមួយទឹកជ្រលក់មក គឺថាគ្រប់គ្រឿងឆ្ងាញ់មែនទែន។ ចំណែកស៊ុបគីមឈីវិញរសជាតិជូរប្រៃតិចៗ មានតៅហ៊ូ សាច់បីជាន់ គួបផ្សំជាមួយគីមឈី ហ៊ុតទឹកហើយ ស្រឡះបំពង់កពិតៗ។

ក្រឡេកមកមើលបរិយាកាសហាងវិញមានទីតាំងធំទូលាយងាយស្រួលចតរថយន្តនិងយានជំនិះ ហាងមានកន្លែងអង្គុយច្រើន បើមាន Party ជុំមិត្តភក្តិឬក្រុមការងារអីច្បាស់ជាសប្បាយមិនខាន។ ប៉ុន្តែកុំភ្លេចកក់កន្លែងអង្គុយទុកមុនផងណា ព្រោះមានភ្ញៀវច្រើនដែរ!

ទីតាំង៖ ផ្ទះលេខ ១៦៨ ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ម៉ោងបើកដំណើរការ៖ ៣រសៀល ដល់ ១០ យប់


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។