បើទៅលេងកំពត កុំភ្លេច៥ កន្លែងនេះ មានទេសភាពស្អាតខ្លាំងណាស់!
នៅសល់មិនដល់កន្លះខែទៀតទេ ពេលវេលានៃឆ្នាំចាស់នឹងកន្លងហួស ហើយជំនួសមកវិញនូវឆ្នាំថ្មី ថ្ងៃថ្មី…..
នៅសល់មិនដល់កន្លះខែទៀតទេ ពេលវេលានៃឆ្នាំចាស់នឹងកន្លងហួស ហើយជំនួសមកវិញនូវឆ្នាំថ្មី ថ្ងៃថ្មី…..
ដូចប្រិយមិត្តទាំងអស់គ្នាបានដឹងស្រាប់ហើយថាកោះរ៉ុងសន្លឹម គឺជាកោះមួយដែលមានសម្រស់ស្រស់ស្អាត និងមានសក្ដានុពលទេសចរណ៍ខ្លាំងក្នុងចំណោមកោះដទៃទៀតនៅក្នុងខេត្តព្រះសីហនុ
ពេលមាន mission ចុះទៅធ្វើការនៅខេត្តម្ដងៗ អ្នកចូលចិត្តផឹកកាហ្វេច្បាស់ជានឹកដល់រសជាតិ និងក្លិនកាហ្វេដែល…
រមណីយដ្ឋានធម្មជាតិមួយចំនួននេះ ល្អសម្រាប់ប្រិយមិត្តដែលរស់នៅក្នុងទីក្រុងភ្នំពេញ មិនដឹងថាគួរទៅលេងទីណានៅក្នុងថ្ងៃសម្រាក…..
ការជ្រើសរើសកន្លែងលំហែកាយ គឺជារឿងដ៏សាំញ៉ាំបំផុតចំពោះអ្នកទេសចរដែលចូលចិត្តចំណាយពេលវេលាទំនេរសម្រាប់សាកថ្មជីវិត និងកាន់តែស្មុគស្មាញថែមទៀតនោះ គឺការស្វែងរកកន្លែងលំហែកាយណាដែលបរិយាកាសស្ងប់ស្ងាត់ និងមិនសូវមានសំឡេងរំខានច្រើនពីម៉ូតូឡាន។ ដូច្នេះហើយ AMS Infotainment សូមលើកយកកន្លែងលំហែកាយមួយមានទីតាំងស្ថិតនៅជាយក្រុងសៀមរាបមកណែនាំប្រិយមិត្តទាំងអស់គ្នាឲ្យបានស្គាល់។
ដើមដូង ត្រូវបានគេស្គាល់ថាជារុក្ខជាតិម្យ៉ាងមានប្រយោជន៍ ដែលគេនិយមដាំដើម្បីយកផ្លែហូប ធ្វើនំ និងថែមទាំងអាចយកស្លឹកប្រក់សម្រាប់សង់ផ្ទះទៀតផង រីឯកសិករខ្លះជ្រើសរើសមុខរបរដាំដើមដូងសម្រាប់ធ្វើអាជីវកម្មខ្នាតធំ ឬតូចទៅតាមទំហំដីរបស់ពួកគេ។ អ្វីដែលយើងសង្កេតឃើញពីអត្ថប្រយោជន៍ដ៏មហិមានៃការដាំដើមដូង គឺរមណីយដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ ត្រពាំង ៤ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងទាញប្រយោជន៍យ៉ាងសកម្មពីដើមដូង ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។
កំពង់សោម ឬក្រុងព្រះសីហនុ គឺជាទីក្រុងទេសចរណ៍មួយ និងជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ភាគនិរតីនៃប្រទេសកម្ពុជា។ ជាខេត្តមួយដែលស្ថិតនៅជាប់នឹងឈូងសមុទ្រថៃ ក្រុងព្រះសីហនុ សម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន ជាពិសេសរមណីយដ្ឋានទេសចរណ៍មាត់សមុទ្រ។ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ស្អាតៗជាច្រើននៅក្នុងក្រុងព្រះសីហនុ AMS Infotainment សូមលើកយកកន្លែងលេងជាប់មាត់សមុទ្រស្អាតៗទាំង ៣កន្លែងមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា៖
ខេត្តប៉ៃលិន គឺជាខេត្តមួយស្ថិតនៅខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តបាត់ដំបង និងមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រតែប៉ុណ្ណោះពីប្រទេសថៃ។ បើកាលណាគេនិយាយដល់ខេត្តប៉ៃលិន មនុស្សជាច្រើនប្រាកដជានឹកឃើញដល់រ៉ែត្បូង និងពេជ្រមានតម្លៃជាច្រើន ដែលនេះគឺជាគុណតម្លៃដ៏ល្អឯកដែលធម្មជាតិបានផ្ដល់ឲ្យអ្នកខេត្តប៉ៃលិន។ បង្វែរអារម្មណ៍ទៅមើលរមណីយដ្ឋានទេសចរណ៍វិញ ខេត្តប៉ៃលិនគឺជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន បូករួមជាមួយនិងទស្សនីយភាពជួរភ្នំ ទឹកជ្រោះ និងព្រៃឈើជាដើមសម្រាប់ជាសោភ័ណទាក់ទាញអ្នកទេសចរណ៍ឲ្យចូលទៅទស្សនា។
បាត់ដំបង គឺជាខេត្តគោលដៅទេសចរណ៍មួយដែលមានទីក្រុងស្រស់ឆើតឆាយអមតាមបណ្ដោយដងស្ទឹងសង្កែ និងជាទីក្រុងមួយដែលមានសំណង់រចនាបថផ្ទះសល់ពីសម័យអាណានិគមន៍បារាំងកំពុងបានក្លាយជាសម្បត្តិបេតិកភណ្ឌជាតិ និងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនិងនោះ ខេត្តបាត់ដំបងក៏មានតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើនកន្លែងទៀត ប៉ុន្តែថ្ងៃនេះ AMS សូមលើកយកកន្លែងដើរលេងល្បីៗ ចំនួន ៥កន្លែងមកណែនាំដល់ប្រិយមិត្តទាំងអស់គ្នា
កំពុងតែស្វែងរកកន្លែងលំហែកាយដែលមានទេសភាពស្អាត បរិយាកាសស្ងប់ស្ងាត់ មានខ្យល់បរិសុទ្ធ និងមានតម្លៃសមរម្យមែនទេ? Boutique លំហែកាយមួយកន្លែង ស្ថិតនៅជាប់ដងព្រែកនៃខេត្តកំពត កំពុងតែរង់ចាំស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីឲ្យចូលមកទស្សនាក៏ដូចជាបានចំណាយពេលវេលាទំនេរពីការងារមកសម្រាកលំហែកាយបន្ធូរស្ត្រេសចេញ នៅកន្លែងដែលមានធម្មជាតិគួរឲ្យគន់។