ហាងសាឡាដទាំង ៣ កំពុងពេញនិយមសម្រាប់អ្នកស្រឡាញ់សុខភាពនិងញ៊ាំបន្លែស្រស់

សាឡាដស្រស់ៗ បែបធម្មជាតិ គឺជាបំណងដែលអ្នកនិយមចូលចិត្តទទួលទាន និងអ្នកស្រឡាញ់សុខភាពប្រាថ្នាចង់ញ៊ាំ។ អ្នកហាត់ប្រាណ ឬចូលចិត្តហាត់កីឡា តែងមានរបបអាហារដោយត្រូវបរិភោគនូវបន្លែសាឡាដនេះ ដើម្បីជំនួយដល់សុខភាព និងប្រព័ន្ធភាពស៊ាំរាងកាយ។ ប៉ុន្តែមិនដឹងថា តើគួរទៅបរិភោគនៅទីណា ដើម្បីបានបន្លែស្រស់បានដូចចិត្ត? ហាងទាំង ៣ ខាងក្រោមនេះ ជាហាងលក់សាឡាដដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន៖

១. The Fresh Salad

ចង់ដឹងថា ទីនោះមានលក់សាឡាដស្រស់ឬយ៉ាងណា អាចសាកល្បងទៅដល់ទីតាំងហាងផ្ទាល់បាន។ ចំការសាឡាដលាតសន្ធឹងនៅក្នុងទីធ្លាហាង ដែលអនុញ្ញាតឱ្យភ្ញៀវអាចចូលទៅពិនិត្យ និងថតរូបលេងបានទៀតផង។ នេះជាភស្តុតាងបង្ហាញពីទំនុកចិត្តសម្រាប់អតិថិជនដែលនិយមចូលចិត្តបន្លែស្រស់ៗ បែបធម្មជាតិ លក្ខណៈ Homemade អាចសាកល្បងទទួលទានបាន។ ក្រៅពីនេះ បរិយាកាសនៅក្នុងហាង ក៏មានផាសុកភាព ការរៀបចំសាមញ្ញមានលម្អពណ៌បៃតង ដើម្បីឱ្យស៊ីមេទ្រីជាមួយ Concept សាឡាដនេះ។ និយាយពីរសជាតិវិញ សាឡាដស្រួយ ខាំភ្លាមលឺសូរខ្ញោកបញ្ជាក់ពីភាពស្រស់ និងត្រជាក់ស្រេប ចេញសារជាតិទឹកពីក្នុងបន្លែជ្រាបចូលពេញមាត់ភ្លាមៗ។ កាន់តែពិសេស មានទឹកSauce ពីររសជាតិសម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត។

អាសយដ្ឋាន៖ ផ្លូវលេខ ៥៧៤ សង្កាត់បឹងកក់ II ខណ្ឌទួលគោក ភ្នំពេញ (ក្បែរវិទ្យាល័យឥន្ទ្រទេវី)

តម្លៃមានចាប់ពី ២.៩៥ ដុល្លារ ឡើងទៅ

២. Salad K

ហាងនេះកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់អ្នកស្រលាញ់ផ្នែកសុខភាព ដោយសារតែទីនោះមានផ្តល់ជូនការលក់សាឡាដរសជាតិខុសៗគ្នាដូចជា រសជាតិធូណា ត្រីសាល់ម៊ុន គ្រឿងសមុទ្រ សាច់គោ សាច់ក្តាម សាឡាដផ្លែឈើ សាឡាដមើមធុញ្ញជាតិចម្រុះ រួមទាំងជម្រើសដទៃទៀត។ មិនឱ្យខកបំណងនោះ គឺរសជាតិទឹកជ្រលក់ស្រូបពីលើសាឡាដ មានរសជាតិច្រើនតាមការចូលចិត្តដូចជា ទឹកជ្រលក់ស៊ីសារ ទឹកជ្រលក់ហឹល ឬវ៉ាស៊ីប៊ី បើបានញ៊ាំក្រោយពីហាត់ប្រាណភ្លាមៗវិញ ច្បាស់ជាមានកម្លាំងព្រឹសតែម្តង។

អាសយដ្ឋាន៖ ផ្លូវ ១៣៥ សង្កាត់ទួលទំពូង១ ក្រុងភ្នំពេញ

ម៉ោងបើកដំណើរការ៖ ចាប់ពីម៉ោង ៩ព្រឹក – ៨.៣០យប់

តម្លៃមានចាប់ពី ១.៥ ដុល្លារឡើងទៅ

៣. Sandwich Shop

បច្ចុប្បន្នពង្រីកខ្លួនបានរហូតដល់ ៥ សាខា ក្នុងរាជធានីភ្នំពេញ ជាមួយតម្លៃសមរម្យនិងរសជាតិឆ្ងាញ់។ ក្នុងខែមករា ហាង Sandwich Shop កំពុងមានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់រសជាតិសាឡាដចំនួន ៥រសជាតិ មានចាប់ពី ១.៥០ដុល្លារ ឡើងទៅ។ អ្នកចូលចិត្តញ៊ាំសាឡាដច្រើនអាចសាកល្បងទទួលឬវេចខ្ចប់ក៏បាន ព្រោះខាងហាងដាក់ឱ្យច្រើនៗ ញ៊ាំបានមួយឆ្អែត។

ម៉ោងដំណើរការ៖ ចាប់បើកដំណើរការពីម៉ោង ៧ព្រឹក តទៅ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង