ដើម​កំណើត ​aespa ​កំពូល​ក្រុមចម្រៀង​នារី​ជំនាន់ថ្មី ជាមួយ​អត្ថន័យ​ឈ្មោះ​ក្រុម និង​ដំណើរ​ចូល​សិល្បៈ​ដ៏ប្លែក

aespa ជាក្រុមចម្រៀងស្រីចុងក្រោយបង្អស់របស់ផលិតកម្មSM Entertainment  ដែល​បាន​បញ្ចេញ​បទ​ចម្រៀងមក ២បទរួចមកហើយឱ្យទស្សនិកជនបានស្គាល់ទាំងសំឡេង និង​សមត្ថភាព​ក្នុងការ​រាំ​របស់ពួកគេ។

ប្រិយមិត្តជាច្រើនប្រហែលជាសង្ស័យហើយថាឈ្មោះរបស់ក្រុម aespa មានន័យយ៉ាងដូចម្តេច?

aespa មកពីពាក្យ “Avantar X Experience” ហើយ ae មកពីពាក្យ aspect ដែល​សំដៅ​លើ​ការ​ទទួលបាន​បទពិសោធន៍​ថ្មី​នៅ​លើភព​របស់មនុស្សលោក។ Concept ជាទីចាប់អារម្មណ៍ប្លែកសម្រាប់ក្រុម aespa គឺពួកគេ​មាន​សមាជិកក្រុមបួន​នាក់​ជា​មនុស្សលោកពិតៗនិងសមាជិក៤ទៀតជា Avatar ដែល​ធ្វើការទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ Digital ហើយនៅ​ពេលអនាគត​ពួកគេ​មានគម្រោង​ធ្វើសមកម្មភាពរួមគ្នារវាងភពទាំងពីរថែមទៀតផង។ aespa ជាក្រុមដំបូងដែលដំណើរការនៅក្នុងចក្រវាលរបស់ SMCU ( SM Culture Universe ) នៅពេលអនាគតនឹងមានសិល្បៈករដ៏ទៃទៀតមកចូលរួមជាមួយដូចគ្នា។

សមាជិក aespa ទាំងបួននាក់មានដូចជា Karina ឈរនៅតំណែងជាអ្នក​រ៉េប និងជាប្រធានក្រុម, Giselle ជាអ្នករ៉េប, Witer ជា​អ្នក​រាំ, Ning Ning ជា​អ្នក​ច្រៀង​នាំមុខ និងជា​សមាជិក​ក្មេងជាង​គេបង្អស់​ក្នុងក្រុម។

សមាជិក​នីមួយៗក៏បាន​បង្ហើបប្រាប់ពី​ដើមហេតុដំបូង​ដែលធ្វើឱ្យពួកគេ​បានចូលមក​ធ្វើជាសមាជិក​របស់ផលិតកម្ម SM ផងដែរ​ដោយក្នុងចំណោមពួកគេទាំងបួននាក់មានតែ Giselle តែម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​វគ្គជម្រុះ​លើក​ដំបូង រីឯ​សមាជិក​បី​នាក់​ទៀត​គឺចូលមក​តាមរយៈ​អ្នក​ចាត់ចែង​ខាងស្វែង​រក​តារា​ជា​អ្នក​ណែនាំ​មក។

Ning Ning បានរៀបរាប់ពីរឿងរ៉ាវរបស់នាងថា៖

“ កាលពី​មុនខ្ញុំទៅ​ប្រកួតនៅ​តាមកម្មវិធី​ប្រឡង​ចម្រៀងនៅ​ឯប្រទេសចិន​ច្រើន​ណាស់​ខាង​ក្រុម​កាងារ​របស់​ផលិតកម្ម​​ SM បាន​មក​ប្រាប់ខ្ញុំ​ថា ពួកគេ​ត្រូវការហៅខ្ញុំធ្វើតេស្តសាកល្បង បន្ទាប់​ពី​បានមើលVideo របស់ខ្ញុំ។ ការ​ពិត​ទៅ​ខ្ញុំ​ស្មាន​តែ​ពួក​គេជា​ក្រុម​ឆបោក​ទេ“។

ចំណែក Winter នាងក៏បាននិយាយថា

​ “ ខ្ញុំត្រូវបានគេហៅធ្វើតេស្ត នៅពេលដែលខ្ញុំទៅចូលរួមព្រឹត្តិការណ៍​ការ​បង្ហាញ​ក្បាច់​រាំពេលនោះ​ខ្ញុំគិតថា​ប្រហែលជាការឆរបោកដូចគ្នាព្រោះពួកគេមិនបានប្រាប់ថាមកពីផលិតកម្មណា​ គេគ្រាន់តែ​មកសួរខ្ញុំ​ថាចង់ក្លាយជាបុគ្គលល្បីឬអត់?”

Karina ក៏បានប្រាប់ពីដំណើរចូល​ផលិតកម្មរបស់នាងថា

“ មុនពេលដែល​ខ្ញុំចូលមកក្នុង​ផលិតកម្ម ខ្ញុំចូលចិត្ត​លេង​បណ្តាញ​សង្គមជា​ប្រចាំ កាលនោះ​ខាងអ្នក​គ្រប់គ្រប់​ក្រុម Casting បានទាក់ទងមកខ្ញុំផ្ទាល់ ពេលហ្នឹងខ្ញុំក៏គិតថាពួកជាពួកឆបោកដូចគ្នា“ ។

បទចម្រៀងដំបូងរបស់ aespa

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។