បណ្តុំប្រយោគ ចាក់ដោតចិត្តអ្នកចូលចិត្តញ៉ាំ

ក្នុងពេលនេះ យើងនឹងទៅអានប្រយោគចាក់ដោតមួយចំនួន ដែលធានាថានឹងត្រូវចិត្តរបស់អ្នក

សួស្តី! Team អ្នកពូកែញ៉ាំទាំងឡាយ…

បើមិនញ៉ាំ មានអីបត់ជើង ៖ បើនិយាយឲ្យរឹតតែច្បាស់បន្តិចទៀត គឺ «បើមិនញ៉ាំ បានអីជុះ​ បើមិនផឹក បានអីនោម»! ទោះបីរាងពិបាកស្តាប់ ហើយរាងជ្រុលបន្តិច តែវាពិតជាត្រូវនឹងការគិតរបស់អ្នកស្នេហាវិស័យការញ៉ាំខ្លាំងណាស់។

គ្មានអាហារឆ្ងាញ់ គ្មានថ្ងៃសប្បាយចិត្ត ៖ លក្ខណៈថា អ្នកមានស្នេហា «គ្មានថ្លៃ គ្មានថ្ងៃរស់» តែចំពោះអ្នកពូកែញ៉ាំវិញ មួយថ្ងៃបើអត់បានញ៉ាំអីឆ្ងាញ់ទេ ធ្វើអីក៏មិនបានលទ្ធផលល្អដែរ។

បើបច្ចេកវិទ្យាជឿនលឿនដល់ថ្នាក់អាចដោនឡូតអាហារបាននោះ មិនដឹងល្អយ៉ាងណាទេ! ៖ ដោនឡូតរូបភាព​ វីដេអូ និងឯកសារផ្សេងៗសុទ្ធតែមានហើយ នៅឡើយតែដោនឡូតបានម្ហូបញ៉ាំតែម្តងទេ រាល់ថ្ងៃហ្នឹង អញ្ចឹងបើមានមែនពិត មិនដឹងសប្បាយចិត្តកម្រិតណាទេ។

ឃើញមុខដូចស្មុគ តិចច្រឡំថាគិតអីសំខាន់ទៅ តាមពិតកំពុងគិតថាគួរញ៉ាំអីបន្តិចទៀតនេះ ៖ លក្ខណៈថា​រឿងអីមិនសូវស្មុគចិត្តទេ តែមកស្មុគរឿងសម្រេចចិត្តថាគួរញ៉ាំអីគេ? ញ៉ាំនៅណា? ឥតល្ហែតែម្តង!

សួរអីផ្សេងមិនដឹង តែបើចង់ឲ្យបាត់ខឹង សួរថា «ចង់ញ៉ាំអី?» ៖ គ្មានអីដែលមានប្រសិទ្ធភាពរហ័សជាងហ្នឹងទេ…ពេលចង់លួងម្តងៗ ងាយណាស់ គ្រាន់តែនាំទៅញ៉ាំអីដែលចង់ញ៉ាំទៅ អាចធ្វើឲ្យអារម្មណ៍ស្រស់ថ្លាវិញហើយ។

សូមសរសើរអ្នកភ្លេចញ៉ាំហ្មង! បើខ្ញុំវិញ មួយថ្ងៃៗគិតតែរឿងញ៉ាំអីហ្នឹងឯង ៖ ពេលលឺគេនិយាយថា ភ្លេចញ៉ាំ ហួសចិត្តហ្មង…ព្រោះអី វាមិនដែលកើតមានចំពោះខ្ញុំទេ XD បើក្នុងចិត្ត ចាត់ទុករឿងញ៉ាំ ជារឿងធំហើយហ្នឹង។

ប្រធានបទជជែកដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺ«អាហារ» ៖ សកម្មតែម្តងក្នុងការតាមដានរាល់ការចេញម្ហូបថ្មីៗ កន្លែងញ៉ាំស្អាតៗឆ្ងាញ់ៗ ប្រូម៉ូសិនពិសេសៗ នៅក្នុងក្រុម (group) ហ្វេសប៊ុកផេក ​ឬគេហទំព័រផ្សេងៗ។

ឲ្យនិយាយបដិសេធជាមួយអាហារ ខ្ញុំធ្វើមិនបានទេ! ៖ ដូចជាពេលយើងមានចិត្តលើនរណាម្នាក់ដែរ ឲ្យបដិសេធគេម៉េចនឹងកើត…ហើយបើខ្ញុំជាប់ចិត្តលើអាហារបែបនេះ ឲ្យឆ្លើយថាទេ ពេលគេបបួលញ៉ាំ មិនមែនជារឿងងាយទេ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព

Son YeJin ទម្លាយពីជីវិតគ្រួសារ ក្រោយរៀបការបានជាង ២ ឆ្នាំ

ក្រោយចាប់ដៃជាមួយស្វាមីរៀបការបង្កើតគ្រួសារអស់រយៈជាង ២ ឆ្នាំ តារាស្រី Son YeJin បានទម្លាយពីជីវិតគ្រួសាររបស់នាង និងបង្ហាញអារម្មណ៍រីករាយផងដែរ។

អូលីវ៉ា គង់ សប្បាយចិត្តបានលេងល្បែងប្រជាប្រិយទាញព្រ័ត្ររបស់ខ្មែរ នៅក្បែរចម្លាក់​តែម្ដង!

អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk ​ អូលីវ៉ា គង់ បានដឹកនាំអាណាព្យាបាល និងសិស្សានុសិស្សកំពុងហាត់រៀនក្នុងសាលារបស់លោកទៅចូលរួមកម្មវិធី «សង្ក្រាន្តវត្តអង្គរខាង

សមាជិក Le Sserafim ឆ្លើយតបផាំងផាំង ក្រោយរងការរិះគន់ខ្លាំងថាច្រៀងផ្ទាល់មិនកើតនៅ Coachella

Sakura សមាជិកក្រុមចម្រៀងនារី Le Sserafim បានចេញសារបកស្រាយពាក់ព័ន្ធការសម្តែងនៅកម្មវិធី Coachella ជាលើកដំបូងរបស់ក្រុមខ្លួនដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បន្ទាប់ពី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ!

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយា​ឆ្នើម​របស់​អ្នក​ឧកញ៉ា គិត ម៉េង បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ឈរ​ឈ្មោះ​បោះឆ្នោត ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ហើយ។ នេះ​បើ​យោង​​តាម​

ទោះការងារបាហុនិការវល់ខ្លាំង Kelven Fox នៅ​ឆ្លៀតទទួលការងារសិល្បៈ

ម្ចាស់ជយលាភី Man Of The Globe International 2022 លោក Kelven Fox បានវិលត្រឡប់ទៅរកការងារក្នុងវិស័យអាកាសចរណ៍វិញហើយ ក្រោយពីបើកឱ្យមានការ​ហោះហើរពេញលេញ​​

ងិន ម៉ារ៉ាឌី​ ចែករំលែកគន្លឹះតូចៗ ដើម្បីក្លាយជាបវរកញ្ញាមានគុណភាព

ធ្លាប់ជាបវរកញ្ញាម្នាក់ដែលរងការ bully ច្រើនរាប់មិនអស់ តែចុងក្រោយ ងិន ម៉ារ៉ាឌី បានប្រែក្លាយខ្លួនឯងមកជានិមិត្តរូបសម្រាប់បវរកញ្ញា-បុរសឯកជាច្រើន ព្រោះនាងបានបង្ហាញឱ្យគ្រប់គ្នា