មនុស្សយើងមានវិធីបង្ហាញការគោរពសាសនាតាមរយៈការសាងរូបគំនូរឬរូបចម្លាក់។ ការសាងសង់ឡើងនូវរូបបដិមានីមួយៗមានលក្ខណៈខុសទៅតាមសាសនានីមួយៗតែក៏នៅក្នុងគោលបំណងតែមួយគឺការគោរពបូជា។ ខាងក្រោមនេះយើងបានលើកយករូបចម្លាក់ និងរូបព្រះបដិមាចំនួន ៩ ដែលមានទំហំធំជាងគេនៅលើលោកមកចែករំលែកដល់ប្រិយមិត្តឲ្យបានស្គាល់។ ចង់ដឹងថាមានរូបព្រះបដិមានៅប្រទេសណាខ្លះ? ហើយរូបសំណាក់នីមួយៗមានទំហំធំយ៉ាងណា?តោះយើងទៅមើលទាំងអស់គ្នា!
១. Rock Sculpture Of Decebalus

នេះគឺជារូបចម្លាក់នៅជាប់ផ្ទាំងថ្មដែលធំជាងគេលើលោក។ មានកម្ពស់៤៣ម៉ែត្រ ទទឹង ៣១,៦ម៉ែត្រ ធ្វើឲ្យរូបចម្លាក់នេះឈរនៅលើតំណែងរូបចម្លាក់នៅជាប់ផ្ទាំងថ្មដែលមានទំហំជាងគេនៅប៉ែកអឺរ៉ុប។ស្ថិតនៅជាយដែនរវាងប្រទេស Serbia និង ប្រទេស Romania ប្រើពេលក្នុងការកសាងអស់រយៈពេលជាង១០ឆ្នាំចំណាយកម្លាំងជាងចម្លាក់ដល់ទៅ១២នាក់ រួចរាល់នៅក្នុងឆ្នាំ ២០០៤។ រូបចម្លាក់នេះកសាងឡើងដើម្បីរលឹកដល់ Decebalus ព្រះមហាក្សត្រអង្គចុងក្រោយបង្អស់នៃទឹកដី Dacia ដែលមានព្រះជន្មស្ថិតនៅក្នុងកំឡុងពេលសតវត្សទី១។ ទ្រង់គឺជាក្សត្រដែលបានឈ្នះសង្គ្រាមជាមួយនឹងពួករ៉ូម៉ាំង ហើយបានរំដោះប្រទេស Romania យកមកវិញបាន។
២. Leshan Giant Buddha

នេះគឺជារូបចម្លាក់ព្រះពុទ្ធរូបនៅមាត់ជ្រោះក្នុងរាងអង្គុយរបស់ប្រទេសចិនដែលធំជាងគេនៅក្នុងលោក។ មានកម្ពស់ ៧១ម៉ែត្រ ផ្នែកម្ខាងនៃស្មារបស់ព្រះពុទ្ធរូបមានទំហំប៉ុនទីលានបាល់ទះ និងចំណាយពេលកសាងអស់រយៈពេល៩០ឆ្នាំ រួចរាល់នៅក្នុងគ្រិស្តសករាជ ៨៣០សម័យរាជវង្សថាំង។
ចម្លាក់ព្រះពុទ្ធរូបអង្គធំគង់បែរព្រះភក្ត្រទៅរកទិសដែលមានទឹកធ្លាក់មកស្របគ្នា នេះគឺជាចំណុចដែលងាយនឹងកើតមានឧបទ្ទវហេតុជាញឹកញាប់ ទើបកសាងព្រះពុទ្ធរូបខ្នាតធំដែលអាចសម្លឹងឃើញពីចម្ងាយដើម្បីជួយដាស់តឿនសតិដល់អ្នកធ្វើដំណើរ។
៣. Ocean Atlas

រូបសំណាក់ក្រោមទឹករបស់ប្រទេសម៉ិកស៊ិក មានកម្ពស់៥,១៨ម៉ែត្រ ជាបដិមាក្រោមទឹកដែលមានទំហំធំជាងគេលើលោក។ នេះគឺជាសមិទ្ធផលមួយនៃការតាំងពិព័រណ៍ Cancun Underwater Museum ដែលបានរៀបចំឡើងនៅតំបន់ឧទ្យានជាតិ។ នៅក្រោមទឹកនៅមានរូបសំណាក់ដទៃជាច្រើនទៀតកសាងឡើងពីថ្មពិសេសម្យ៉ាងដែលទៅថ្ងៃអនាគតអាចមានដុះចេញជាផ្កាថ្មជួយដល់ប្រព័ន្ធជីវៈវិទ្យាក្រោមទឹកបានទៀតផង។
៤. Lord Murugan Statue

រូបសំណាក់ព្រះរាជកុមារកាន់ព្រះខណ្ឌរបស់ប្រទេសម៉ាឡេស៊ី ស្ថិតនៅមុខបរិវេណមាត់ល្អាង បាទូ។នេះគឺជារូបសំណាក់របស់សាសនាហិណ្ឌូមានទំហំធំជាងគេលើលោកមានកម្ពស់៤៣ម៉ែត្រ ធ្វើពីលោហៈទាំងមូលទម្ងន់ ២៥០តោន ចំណាយទឹកថ្នាំពណ៌មានលាបអស់ចំនួន៣០០លីត្រ។ រូបសំណាកនេះកសាងរួចនៅឆ្នាំ២០០៦ តំណាងឲ្យទេវ នៃសេចក្ដីក្លាហានក្នុងការធ្វើសឹកសង្គ្រាមជាព្រះឱរសរបស់ព្រះសេវនិងព្រះម៉ែកុមារទេវី។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅល្អាងចំណាស់អាយុកាល ៤០០លានឆ្នាំនេះ នឹងត្រូវធ្វើដំណើរដោយថ្មើរជើងឡើងកាំជណ្ដើរចំនួន ២៧២កាំ។
៥. Garuda Wisnu Kencana Cultural Park

ទោះជាភាគច្រើននៃជនជាតិឥណ្ឌូណេស៊ីកាន់សាសនាឥស្លាមតែនៅលើកោះបាលីប្រជាជនភាគច្រើនគោរពសាសនាហិណ្ឌូ។ សួនព្រះវិស្ណុនៅលើកោះបាលីដែលមានរូបសំណាក់របស់ព្រះវិស្ណុតាំងនៅចំកណ្ដាលត្រូវបានគេចាត់ទុកជាទីកន្លែងសំខាន់នៅលើកោះនេះ។ រូបសំណាក់របស់ព្រះវិស្ណុឬព្រះន រាយជិះគ្រុឌមានកម្ពស់ ១២១ម៉ែត្រ ទទឹង៦៤ម៉ែត្រធ្វើមកពីមាសក្រហមនិងមាសពណ៌លឿងចំនួន ៧៥០សន្លឹក។ លោហៈដែលធំបំផុតមានទម្ងន់ដល់ទៅ ១១០០តោន ចំណាយពេលសាងសង់អស់រយៈពេល ២៨ឆ្នាំទើបតែបើកដំណើរការឲ្យចូលទស្សនាបាននៅក្នុងឆ្នាំ ២០១៨។
៦. Gaunyin of Nanshan

រូបសំណាករបស់ព្រះម៉ែគង់ស៊ីអ៊ីមដែលធំជាងគេលើលោកស្ថិតនៅលើកោះហៃណាំប្រទេសចិន។មានកម្ពស់១៨០ម៉ែត្រធ្វើមកលើងពីថ្មសំរឹទ្ធ ព្រះភក្ត្រមានបីម្ខាងបែរមកកាន់ដែនដីនិងពីរទៀតបែរទៅសមុទ្រ។ចាប់តាំងពីកសាងរូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីមរួចរាល់ប្រជាជននៅលើកោះហៃណាំជួបតែសេចក្ដីសុខសប្បាយមិនមានគ្រោះមហន្តរាយមកបៀតបៀនដូចកាលពីមុនទៀតឡើយ។
៧. Christ The Redeemer

រូបសំណាករបស់ព្រះយេស៊ូមានកម្ពស់៣០ម៉ែត្រ ប្រវែងដៃ២៨ម៉ែត្រតាំងនៅលើកំពូលភ្នំប្រទេស ប្រេស៊ីល។ ធ្លាប់បានឈរនៅក្នុងចំណាត់ថ្នាក់ព្រះបដិមាដែលធំបំផុតក្នុងលោក តែបើទោះជាពេលបច្ចុប្បន្ននេះមានការសាងសង់រូបសំណាក់របស់ព្រះយេស៊ូឡើងមកជាច្រើនដើម្បីបំបែកកំណត់ត្រាក៏ដោយ តែទោះជាយ៉ាងណាភាពស្រស់ស្អាតនិងចំណុចទាក់ទាញដែលគ្មានអ្នកណាដូចនៃរូបបដិមានេះនៅតែដក់ជាប់ក្នុងចិត្តមនុស្សគ្រប់រូបដែលបានឃើញដដែល។
៨. Genghis Khan Equestrian Statue

Genghis Khan គឺជាក្សត្រដ៏ខ្ពង់ខ្ពស់ជនជាតិម៉ុងហ្គោលី។ ទ្រង់គឺជាអ្នកចម្បាំងដ៏ខ្លាំងក្លាដែលបានពង្រីកទឹកដីប្រទេសម៉ុងហ្គោលីពីអាស៊ីទៅដល់ប៉ែកអឺរ៉ុប។ រូបសំណាកនេះទើបតែកសាងឡើងនៅក្នុងឆ្នាំ២០០៨ មានកម្ពស់៤០ម៉ែត្រ ជារូបសំណាកដែលគង់នៅលើខ្នងសេះមានទំហំធំជាងគេលើ លោក។
៩. Statue of Unity

រូបសំណាកដែលធំជាងគេបង្អស់លើលោកស្ថិតនៅតំបន់ទន្លេណាបាដា ប្រទេសឥណ្ឌា។ ចំណាយពេលកសាងអស់រយៈពេល៤ឆ្នាំ រួចរាល់នៅក្នុងឆ្នាំ២០១៨ មានកម្ពស់១៨២ម៉ែត្រ បដិមានេះអាចមើលឃើញបានតាមរយៈផ្កាយរណបក្រៅភពបាន។ រូបសំណាកនេះរំលឹកដល់លោក Sardar Vallabhbhai Patel វីរបុរសនិងជាអតីតនាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ប្រទេសឥណ្ឌា។ លោកគឺជាអ្នករួបរួមប្រទេសឥណ្ឌាឲ្យក្លាយជាធ្លុងមួយក្រោយពីទទួលបានឯករាជ្យពីអង់គ្លេសនៅកំឡុងពេលក្រោយសង្គ្រាមលោកលើកទីពីរ៕
អត្ថបទដោយ៖ មរកត

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍សំខាន់
ព័ត៌មានកម្សាន្ត
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
កម្មវិធីមួយដែលផលិតឡើងដើម្បីចូលរួមចំណែកលើកស្ទួយការយល់ដឹងអំពីបរិស្ថាន ការការពារព្រៃឈើ និងសត្វព្រៃ។ តារយៈដំណើរកំសាន្តទៅកាន់សហគមន៍ទេសចរណ៍ តំបន់ព្រៃអភិរក្ស ឬឧទ្យានជាតិនានា តួអង្គនៅក្នុងសាច់រឿង និងជួបប្រាស្រ័យទាក់ទង ស្វែងយល់ពីការរស់នៅក្នុងតំបន់របស់ប្រជាសហគមន៍ក្នុងតំបន់អភិរក្ស និងស្វែងយល់បន្ថែមអំពីការងារឆ្មាំព្រៃ របស់ក្រសួងបរិស្ថាន។ ក្នុងនោះអ្នកទស្សនានិងទទួលបានរូបភាពប្លែកៗ ស្រស់ស្អាត ព្រមទាំងបទពិសោធការរស់នៅក្នុងព្រៃរបស់ឆ្មាំព្រៃ និង ស្វែងយល់បន្ថែមពីអនុផលព្រៃឈើ ធនធានសត្វព្រៃ និងតំបន់ធម្មជាតិនានារបស់ប្រទេសកម្ពុជា។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធីចង់ដឹងរឿងគេ គឺជាកម្មវិធីជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈប្រធានបទថ្មីៗ ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ កើតមាននៅក្នុងសង្គមបច្ចុប្បន្ន មានទាំងវីដេអូ មានសកម្មភាពពិសេសៗ នឹងត្រូវបានពិធីករពិធីការីនី លើកដាក់បន្ថែមបន្ថយ ដើម្បីជាចំណីអារម្មណ៍ដល់អ្នកទស្សនា តែទោះជាយ៉ាងណាក៏មានសារអប់រំផងដែរ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។