វិជ្ជមានក៏មួយថ្ងៃ អវិជ្ជមានក៏មួយថ្ងៃដែរ…ចុះហេតុអ្វីក៏មិនចំណាយពេលគិតលើរឿងល្អៗ និងវិជ្ជមាននៅក្នុងជីវិត បើវាមានគុណប្រយោជន៍យ៉ាងសឹងអី។ ខាងក្រោមនេះជាចំណុចវិជ្ជមានដែលទទួលបានពីការគិតបែបវិជ្ជមានរបស់អ្នក ៖
1 មានកម្លាំងចិត្តក្នុងដំណើរជីវិតពេលគិតដល់រឿងល្អៗ យើងក៏តែងតែគិតថា ខ្លួនឯងអាចធ្វើបាន អាចជំនះបាន ហើយក៏រំលឹកប្រាប់ខ្លួនឯងជាប្រចាំដែរថា «មិនសាកមិនដឹង មិនប្រឹងមិនដល់» ហើយក៏ចេះលើកទឹកចិត្តខ្លួនឯងពេលដួលម្តងៗដែរ។
2 មានទំនាក់ទំនងល្អប្រាកដណាស់! ពេលដែលអ្នកជាមនុស្សសុទិដ្ឋិនិយម អ្នកប្រាកដជាផ្តល់នូវភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនដែរ មិនថាតិច ឬច្រើននោះទេ ដែលជាហេតុនាំឲ្យអ្នកភ្ជាប់ចំណងទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនមិនងាយបែកបាក់ឡើយ។

3 មានភាពក្លាហានអ្នកខ្លះ រវល់តែខ្លាច មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ មិនហ៊ានសាកអ្វីដែលថ្មី ហើយតាំងរអ៊ូថា «ជីវិតដូចមិនមានន័យអីសោះ»។ សួរថាមានន័យម៉េចនឹងកើតទៅ បើអ្នកមួយថ្ងៃៗរស់នៅតែជាមួយនឹងគំនិតអវិជ្ជមាន និងភាពភ័យខ្លាចនោះ។
4 ទាក់ទាញភាពវិជ្ជមានចូលក្នុងជីវិតទាក់ទិនច្បាប់ស្រូបទាញយ៉ាងច្បាស់ក្រឡែតតែម្តង…ងាយៗណាស់ ពេលអ្នកទម្លាប់នឹងមើលរឿងគ្រប់យ៉ាងទៅខាងផ្នែកវិជ្ជមាននោះ អ្នកក៏នឹងមើលឃើញ និងចាប់អារម្មណ៍តែរឿងបែបនោះ និងច្រានចោលភាពងងឹត ក៏ដូចជាភាពអស់សង្ឃឹម។
5 ទាញចំណាប់អារម្មណ៍តាំងពីជួបដំបូងមិនថាជាការណាត់ជួបលក្ខណៈការងារ ការរកស៊ី ឬទំនាក់ទំនងស្នេហាឡើយ ពេលខ្លះ ទោះជារយៈពេលខ្លីក៏ពិតមែន អ្នកនៅតែបន្សល់នូវចំណាប់អារម្មណ៍ល្អៗតាមរយៈភាពស្រស់ស្រាយ និងសុទិដ្ឋិនិយមរបស់អ្នក។
6 សុខភាពរឹងមាំនៅពេលដែលមិនសូវគិត ឬបារម្ភច្រើន អ្នកក៏មិនសូវប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយផ្សេងៗដែរ មានតែធ្វើឲ្យកាន់តែរឹងមាំទៀត។
7 មានអារម្មណ៍សប្បាយចិត្តទោះបីរឿងអាក្រក់កម្រិតណាកើតមាននៅចំពោះមុខអ្នក ឲ្យតែចេះឆ្លៀតមើលពីជ្រុងណាមួយដែលជាចំណុចល្អក្នុងរឿងនោះ អារម្មណ៍យើងនៅតែអាចស្រស់ស្រាយបាន។
8 មើលឃើញឱកាសកាន់តែច្រើនពេលដែលអ្នកគិតរឿងវិជ្ជមានច្រើនជាងអវិជ្ជាមាននោះ សូម្បីតែឧបសគ្គ ឬផលលំបាកអ្វីមួយ ក៏អ្នកអាចចាត់ទុកវាជាឱកាសឲ្យអ្នករៀនអ្វីថ្មី ឬពង្រឹងអ្វីដែលធ្លាប់បានដឹងបានស្គាល់ ហើយទទួលយក និងប្រឈមមុខនឹងវាដោយរីករាយ។

ជីវប្រវត្តិ: ទទួលបានបទពិសោធន៍ ១០ ឆ្នាំ ក្នុងនាមជាអ្នកផលិតមាតិការ ( Content ) , ផលិតករ , អ្នកដឹកនាំ Indie Film និងជាអ្នកផ្ដល់យុទ្ធសាស្រ្ដមាតិការ តាមក្រុមហ៊ុនប្រ័ពន្ធផ្សព្វផ្សាយធំៗក្នុងប្រទសកម្ពុជា Rango មានជំនឿយ៉ាងមុតមាំថាមាតិការបែបកម្សាន្ដថ្មី របស់ AMS Infotainment នឹងផ្ដល់នូវភាពសប្បាយ ស្រស់ស្រាយ និងរស់រវើក ដល់មិត្តយុវវ័យដែលបានគាំទ្រ AMS Infotainment។
របាយការណ៍សំខាន់
ព័ត៌មានកម្សាន្ត
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
កម្មវិធីមួយដែលផលិតឡើងដើម្បីចូលរួមចំណែកលើកស្ទួយការយល់ដឹងអំពីបរិស្ថាន ការការពារព្រៃឈើ និងសត្វព្រៃ។ តារយៈដំណើរកំសាន្តទៅកាន់សហគមន៍ទេសចរណ៍ តំបន់ព្រៃអភិរក្ស ឬឧទ្យានជាតិនានា តួអង្គនៅក្នុងសាច់រឿង និងជួបប្រាស្រ័យទាក់ទង ស្វែងយល់ពីការរស់នៅក្នុងតំបន់របស់ប្រជាសហគមន៍ក្នុងតំបន់អភិរក្ស និងស្វែងយល់បន្ថែមអំពីការងារឆ្មាំព្រៃ របស់ក្រសួងបរិស្ថាន។ ក្នុងនោះអ្នកទស្សនានិងទទួលបានរូបភាពប្លែកៗ ស្រស់ស្អាត ព្រមទាំងបទពិសោធការរស់នៅក្នុងព្រៃរបស់ឆ្មាំព្រៃ និង ស្វែងយល់បន្ថែមពីអនុផលព្រៃឈើ ធនធានសត្វព្រៃ និងតំបន់ធម្មជាតិនានារបស់ប្រទេសកម្ពុជា។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធីចង់ដឹងរឿងគេ គឺជាកម្មវិធីជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈប្រធានបទថ្មីៗ ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ កើតមាននៅក្នុងសង្គមបច្ចុប្បន្ន មានទាំងវីដេអូ មានសកម្មភាពពិសេសៗ នឹងត្រូវបានពិធីករពិធីការីនី លើកដាក់បន្ថែមបន្ថយ ដើម្បីជាចំណីអារម្មណ៍ដល់អ្នកទស្សនា តែទោះជាយ៉ាងណាក៏មានសារអប់រំផងដែរ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។