នឹកគេឥតល្ហែ? ៨វិធី​កាត់​ចិត្តឈប់នឹកនា Ex រហូតតែម្ដង

លើលោកនេះគ្មាននរណាដែលថាមិនចេះឈឺចាប់សោះពេលដែលបែកគ្នាជាមួយសង្សារនោះទេ ព្រោះបេះដូងអ្នកមិនមែនធ្វើពីដុំថ្ម។ ប៉ុន្ដែអ្នកមិនអាចរស់នៅក្នុងអតីតកាលរហូតទេ ត្រូវតែ​ដើរទៅ​មុខបន្ដទៀតហើយអត្ថបទមួយនេះ នឹងអាចជួយដល់អ្នកដែលកំពុងឈឺចាប់បែកសង្សារ ហើយ​នឹកគេ​រហូត។ មិនតែប៉ុណ្ណោះ ថែមទាំងអាចជួយអ្នកធ្វើឲ្យជីវិតប្រសើរជាងមុនទៀត។

.ត្រូវទន្ទេញពាក្យថា គ្មានអ្វីស្ថិតស្ថេរ

រឿងអ្វីក៏អាចកើតឡើង ដូច្នេះត្រឹមរឿងបែកសង្សារ គ្មានអ្វីដែលត្រូវប្លែកចិត្តទេ។ អ្នកត្រូវដឹងថា គ្មាន​នរណាអាចកំដរ និងនៅក្បែរអ្នកពេញមួយជីវិតទេ រៀនទទួលយក និងលែងដៃ។ រឿងណា​ដែលបោះចោលបាន បោះចោលទៅ ដេកកើតទុក្ខក៏មិនបាននាំផលចំណេញអ្វីដល់អ្នកដែរ។

. ទៅដើរកម្សាន្ដតាម Tour មានគ្នាច្រើន

នៅពេលទៅដើរកម្សាន្ដលក្ខណៈមនុស្សច្រើនបែបនេះ អ្នកនឹងជួបបទពិសោធន៍ថ្មីៗ និងមនុស្សថ្មីៗ ផងដែរ។ មិនត្រឹមតែជួបរឿងរ៉ាវប្លែកៗ អ្នកក៏អាចកសាងទំនាក់ទំនងជាមួយមនុស្សជុំវិញទៀត ពេលខ្លះអាចគេចពីការឈឺចាប់បែកបាក់ស្នេហ៍ អ្នកបានទៅជួបស្នេហាពិតក៏ថាបាន។

.ឈប់តាមដានរឿងរ៉ាវរបស់ Ex

ចំណុចនេះសំខាន់ណាស់ដែរ បើអ្នកនៅតែបន្ដតាមដានសកម្មភាព Ex របស់អ្នក ទោះ​ទេវតា​ក៏ជួយអ្នកមិនបាន។ បើអាចគួរតែកាត់ឲ្យដាច់តែម្ដង ណាមួយតាមដានរឿងគេច្រើនពេក ហត់ ហើយ​ឈឺចិត្តទៀត ព្រោះពេលនេះ ម៉ោងនេះគេប្រហែលជាកំពុង Sweet ជាមួយអ្នកថ្មីផងមិនដឹង។

.បោះចោល ឬរៀបចំទុករបស់ដែល Ex ធ្លាប់ទិញឲ្យ

មិនមែនថាសម្បូរលុយទេ តែអ្នកខ្លះស្រឡាញ់គេឡើងដល់ថ្នាក់គ្រាំគ្រា ឃើញរបស់នឹកដល់ម្ចាស់ អ៊ីចឹងយករបស់របរនោះទៅដាក់ឲ្យឆ្ងាយផុតពីភ្នែកជារឿងប្រសើរ។ បើមិន​ចង់ឈឺចាប់​រីងរៃទេ អ្នកគួរ​តែយករបរដែល Ex ធ្លាប់ឲ្យទៅបោះចោលឲ្យអស់តែម្ដង បោះហើយលែងនឹកនា បន្ទប់​ក៏​ទូលាយ​ជាងមុនដែរ សល់កន្លែងដាក់របស់ផ្សេងៗ។

.រៀនជំនាញផ្សេងៗ បន្ថែម

មិនថា​អ្នកស្ថិតក្នុងវ័យណាក៏ដោយ គឺអ្នកអាចរៀននូវអ្វីដែលថ្មីៗ រហូត។ ចំណែក​ពេលវេលា​ល្អក្នុងការរៀនជា​ពេលដែលអ្នក​មិនមានជាប់ជំពាក់ជំពិនជាមួយនរណា ពោលនៅលីវ ឬពេល​បែក​សង្សារនេះហើយ។ អ្នកគួរតែយកពេលដែលអ្នកចំណាយឥតប្រយោជន៍ទៅនឹកគេ ទៅរៀនអ្វីដែលថ្មីៗ បានចំណេះអាចប្រើជាប្រយោជន៍ទៅថ្ងៃមុខ រកប្រាក់បានទៀត។

.កុំទៅកន្លែងធ្លាប់ណាត់ជួបគ្នា

បើអ្នកចង់កាត់ចិត្តពិតមែន ព្យាយាមកុំទៅកន្លែងណាដែលធ្វើឲ្យអ្នកកាន់តែនឹកនាសង្សារចាស់។​ ជាក់ស្ដែង កន្លែង date គ្នាលើកដំបូង ឬក៏កន្លែងដែលឧស្សាហ៍ទៅជាមួយគ្នា ទៅនឹកឃើញតែរឿងល្អៗ បើមិនដេក Sad ក៏ដេកយំដែរ។ មួយវិញទៀត ផ្អាកចេញក្រៅខ្លះក៏ល្អ​សម័យកូវីតផង ដេកផ្ទះ​សល់លុយ ហើយសុវត្ថិភាពទៀត។

.ចំណាយពេលនៅជាមួយគ្រួសារ

ជឿថាមនុស្សភាគច្រើនជួបមុខអ្នកក្រៅច្រើនជាងអ្នកផ្ទះខ្លួន​ឯងទៀត ដោយសារជាប់រៀន និងធ្វើការជាដើម។ ប្រសិនបើមានសង្សារទៀតនោះ កាន់តែគ្មានពេលវេលាជាមួយអ្នកផ្ទះ ព្រោះគិតតែរឿងផ្អែមល្ហែម។ បើមានពេលទំនេរនឹកគេ ឆ្លៀតពេលនៅជាមួយអ្នកផ្ទះគឺប្រសើរជាង ណាមួយអាចធ្វើឲ្យទំនាក់ទំនងអ្នក និងគ្រួសារល្អជាងមុនផងដែរ។

៨. ខ្ញុំសក្ដិសមនឹងរកបានអ្នកល្អជាងនេះ

ជីវិតរបស់អ្នកមិនមែនជួបតែមនុស្សម្នាក់ទេ ចុះចាំបាច់អ្វីដេកអោបក្រសោបឈឺចាប់តែម្នាក់ឯង ? ការបែកគ្នាមិនមែនជារឿងអាក្រក់ខ្លាំងនោះទេផ្ទុយទៅវិញ ក៏ជា​ឱកាស​មួយ​ដែល​អាច​ឲ្យ​អ្នក​រក​បានមនុស្សដែលល្អជាងមុន។ ត្រូវចាំថាបើអ្នក និងEx ពិតជាត្រូវរូវគ្នា យល់ចិត្តគ្នា ប្រាកដ​ប្រជា​មួយគ្នាមែន គឺអ្នកទាំងពីរមិនបែកគ្នានោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។