ចង់រកប្រភពចំណូលក្រៅ ? ការងារទាំង ៨នេះ សុទ្ធ​តែ​ជម្រើ​ស​ល្អៗ​មិន​គួររំលង

សព្វថ្ងៃមនុស្សជាច្រើនបានព្យាយាមរកការងារក្រៅម៉ោងបន្ថែម ដើម្បីសម្រួលដល់ជីវភាព និងមានប្រាក់ ចាយវាយគ្រប់គ្រាន់។ ទន្ទឹមនេះបើចង់រកចំណូលក្រៅប្រិយមិត្តដាច់ខាតកុំរំលងការងារទាំងនេ៖

១. លក់​អីវ៉ាន់​អនឡាញ

រហូត​មក​ដល់​ពេល​នេះ ការ​លក់​អីវ៉ាន់​អនឡាញ​នៅ​តែ​ជា​វិធី​រក​ចំណូល​បន្ថែម​ដ៏​ពេញនិយម​ សម្រាប់​អ្នក​លក់​ទាំង​នៅ​លើ​បណ្ដាញ Facebook, Instagram និង Tiktok ផង​ដែរ។​ មូលហេតុ​នោះ​គឺ​ដោយសារ​ការ​លក់​អនឡាញ​អាច​ឲ្យ​យើង​ចំណាយ​ដើម​ទុន​តិច​ជាង​ការ​លក់​ដោយ​បើក​ហាង​ផ្ទាល់ និង​ទទួល​បាន​កម្រៃ​ភ្លាម​ៗ។ ដូច្នេះ​អ្នក​ដែល​កំពុង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​អនឡាញ​គួរ​តែ​គិតគូរ​ពី​ពេល​នេះ​តែម្ដង ដោយ​អាច​ជ្រើសរើស​ផលិតផល​ដែល​យើង​ចូល​ចិត្ត​និង​ប្រើប្រាស់​ញឹកញាប់​ដូចជា គ្រឿង​សម្អាង សម្លៀក​បំពាក់ គ្រឿង​អលង្កា និង​កាដូ​អនុស្សវរីយ៍​ផ្សេង​ៗ​ជា​ដើម។

២. អ្នក​ឌីហ្សាញ

នេះ​គឺ​ជា​ជំនាញ​ដែល​អាច​រក​ចំណូល​បាន​ល្អ​មួយ​ដែរ​សម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​ និង​រចនា​ម៉ូដ ហើយ​អាច​ប្រើប្រាស់​កម្មវិធី​ឌីហ្សាញ​ផ្សេង​ៗ​បាន​យ៉ាង​ច្នៃប្រឌិត។ បច្ចុប្បន្ន​ការ​ងារឌីហ្សាញ​មិនមែន​មាន​តែ​នៅ​លើ​សៀវភៅ ឬទស្សនាវដ្ដី​ទៀត​នោះ​ឡើយ ប៉ុន្តែ​គឺ​មាន​ការ​ងារ​ពាក់ព័ន្ធអនឡាញ​ជា​ច្រើន​ដែល​ត្រូវ​ការ​អ្នក​មាន​ជំនាញ​នេះ ដូច្នេះ​អ្នក​អាច​ចាប់​ផ្ដើម​រៀន​សូត្រ​និង​ដុស​ខាត់​ជំនាញ​នេះ​ដើម្បី​ប្រកប​អាជីព​ពេញ​ម៉ោង​ក៏​បាន បែប​ក្រៅម៉ោង​ក៏​បាន។

៣ អ្នកសរសេរអត្ថបទ Freelance

បច្ចុប្បន្នការងារមួយនេះ គឺកំពុងតែពេញនិយម ដោយសារតែ Website និងស្ថាប័នជាច្រើនបានបើក ឱកាសសម្រាប់អ្នកសរសេរ ឲ្យតែអ្នកមានសមត្ថភាព និងលទ្ធភាពធ្វើតាមអ្វីដែលគេចង់បាននោះគឺគ្រប់គ្រាន់ហើយ។ អ្នកអាចជ្រើសរើសប្រភេទអត្ថបទ ដូចជា សេដ្ឋកិច្ច អចលនទ្រព្យ បច្ចេកវិទ្យា កីឡា តារា និងកម្សាន្ដជាដើម។

៤ អ្នកកាត់តវីដេអូ និងអ្នកថតរូប

ការកាត់តវីដេអូ និងថតរូបក៏ជាការងារដែលកំពុងមានតម្រូវការ មូលហេតុមនុស្សចូលចិត្តមើលរូបស្អាតៗ Concept ឡូយៗ និងវីដេអូដែលមានគុណភាព​។ ណាមួយសព្វថ្ងៃនេះ យើងមើលឃើញថា ចង់ប្រម៉ូដអ្វីបន្ដិច ក៏ត្រូវការរូបភាព និងវីដេអូ​ អ៊ីចឹងហើយបើមានសមត្ថភាព កុំចាំយូរសាកធ្វើការងារនេះទៅ។

៥ អ្នកផាត់មុខ

ជឿថាស្រីៗ សម័យឥឡូវគឺចូលចិត្តផាត់មុខណាស់ អ្នកខ្លះសឹងតែថាបើមិនបានលាបម្សៅ លាបក្រែម បន្ដិចទេ ចេញពីផ្ទះមិនរួចឡើយ។ បើជ្រុលជាចេះបែបនេះ ទៅអ្នកអាចសាកល្បងរៀនបន្ថែមតាមយូធូប ហើយចាប់យកការងារនេះធ្វើនៅចុងសប្ដាហ៍ដើម្បីរកចំណូលបន្ថែមមើល។

៦ អ្នកដឹកជញ្ជូន/ Delivery

សម័យកូវីដបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនគឺត្រូវម៉ាច់តែម្ដង ព្រោះមនុស្សជាច្រើនមិនសូវហ៊ានចេញទៅញ៉ាំក្រៅ អ៊ីចឹងដកទូរស័ព្ទមកកុម៉្មង់ទិញតាម App ឲ្យគេដឹកយកមកដល់ផ្ទះគឺសុវត្ថិភាពជាង។ ទាក់ទិននឹងចំណុចនេះ ជឿថាក្រុមហ៊ុនដឹកជញ្ជូនទាំងនោះក៏កំពុងមានតម្រូវការបុគ្គលិកដែរ អ្នកអាចជ្រើសចរចានិយាយជាមួយក្រុមហ៊ុន ដឹកគិតតាមម៉ោង ឬចុងសប្ដាហ៍បាន។

៧ អ្នកកាន់ផេក ឬអ្នកឡាយវីដេអូ

បើនិយាយពីការលក់អនឡាញនៅតាមបណ្ដាញសង្គម យើងអាចនិយាយបានថាគឺ រីកដូចផ្សិត។ គ្រប់ម៉ាកយីហោ គ្រប់ផលិតផលសុទ្ធសឹងតែមានផេកហ្វេសប៊ុកសម្រាប់លក់។ បើប្រិយមិត្តចង់រកចំណូលបន្ថែមក្រៅម៉ោង ការងារមួយនេះក៏មិនគួរមើលរំលង អាចដាក់ពាក្យ ឬឆាតសួរដោយផ្ទាល់ទៅកាន់ផេកមួយចំនួនទាក់ទងនឹងការជ្រើសរើសបុគ្គលិក។

៨ គ្រូបង្រៀន

ការងារមួយនេះក៏ល្អ និងអាចរកប្រាក់ចំណូលបានគួរសមដែរ ក្នុងករណីប្រិយមិត្តអាចប្រើប្រាស់ភាសាមួយណាជាក់ច្បាស់ដូចជាភាសាថៃ កូរ៉េ ចិន ជប៉ុន ជាដើមអាចសាកល្បងបង្រៀនក្រៅម៉ោង ឬចុងសប្ដាហ៍បាន។ បង្រៀនបានលុយហើយ អាចចែករំលែកចំណេះដែលអ្នកមានទៅកាន់មនុស្សជាច្រើនទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។