មក​ដឹង​ប្រវត្តិ​ស្នេហ៍​ដំបូង​របស់​តួឯក​ប្រុស​កូរ៉េ​ល្បីៗ​ទាំង ៦នាក់ ម្នាក់ៗ​ផ្អែមល្ហែម​ ឬជូរ​ចត់​បែបណា

. Lee Je Hoon

Lee Je Hoon បាន​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​ជាមួយ​នឹង​ខ្សែ​ភាព​យន្ត​រឿង​ Taxi​ Driver​ ។ បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ ​ជីវិត​ឯក​ជន​របស់​តារា​សម្ដែង​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ផង​ដែរ។

នៅ​ថ្ងៃ​ទី២៧​ខែ​ឧសភា ​ទស្សនាវដ្ដី​ Beauty ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​អំពី​ស្នេហា​ដំបូង​របស់​ Lee Je Hoon។ យោង​តាម​តារា​សម្ដែង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​គាត់​មាន​មិត្ត​ស្រី​ដំបូង​បង្អស់​កាល​រៀន​នៅ​ឆ្នាំ​ទី​២នៃ​មហាវិទ្យាល័យ​។ គាត់​បាន​និយាយ​ថា​ ” ខ្ញុំ​បាន​ថើប​លើក​ដំបូង​នៅ​ក្នុង​សួនឧទ្យាន ​នៅ​ពេល​នោះ​ស្នេហា​របស់​ខ្ញុំ​គ្រាន់​ជា​ស្នេហា​ដ៏​ក្មេង​ខ្ចី​ប៉ុណ្ណោះ” ។

. Hyun Bin

តារា​ប្រុស​រូប​នេះ​មាន​ស្នេហា​ដំបូង​កាល​រៀន​នៅ​វិទ្យាល័យ​។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​តាម​រយៈ​ដំណើរ​កម្សាន្ត​របស់​មិត្ត​ភក្តិ​ទៅវិញ​ទៅ​មក​។ យោង​ទៅ​តាម​ទស្សនាវដ្ដី​ Beauty ​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​តែង​តែ​និយាយ​ទូរស័ព្ទ​ពេល​ខ្លះ​ក៏​ណាត់​ជួប​គ្នា។ ​ទស្សនាវដ្ដី​ Beauty បាន​និយាយ​ថា​ ” Hyun Bin បង្ហាញ​ពី​ភាព​ស្ងៀមស្ងាត់​ប៉ុន្តែ​ក្តី​ស្រឡាញ់​ដែល​តារា​រូប​នេះ​មាន​ចំ​ពោះ​មិត្ត​ស្រី​របស់​គាត់​មាន​យ៉ាង​ជ្រាល​ជ្រៅ​។ គាត់​តែង​តែ​ទិញ​ម្ហូប​ដើម្បី​ផ្ញើ​ទៅ​ផ្ទះ​មិត្ត​ស្រី​របស់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ចំណង់​ចំណូល​ចិត្ត​របស់​គូស្នេហ៍” ។

. Song Jong Ki

តារា​ប្រុស​រូប​នេះ​មាន​ស្នេហា​ដំបូង​កាល​រៀន​នៅ​មហា​វិទ្យាល័យ​ឆ្នាំ​ទី​៣។ អ្នក​ទាំង​ពីរ​បាន​ណាត់​ជួប​គ្នា​អស់​រយៈ​ពេល​ ១០៣​ ថ្ងៃ​បន្ទាប់​មក​ក៏​បែក​បាក់​គ្នា​។ រូប​ថត​របស់​តារា​សម្ដែង​រូប​នេះ​ដែល​បាន​ថត​ជា​មួយ​នឹង​មិត្ត​ស្រី​ដំបូង​របស់​គាត់​បាន​ល្បី​សុះសាយ​ពេញ​បណ្ដាញ​សង្គម។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​បាន​ផ្សព្វ​ផ្សាយ​រឿង​ The Good Guy តារា​សម្តែង​រូប​នេះ​បាន​និយាយ​ថា​ ” ខ្ញុំ​ឮ​ថា​មិត្ត​ស្រី​ដំបូង​របស់​ខ្ញុំ​រៀប​ការ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​ភ្លេច​នាង​បាន​នៅ​ឡើយ​ទេ​” ។ ទោះ​ជា​យ៉ាង​ណា​តារា​សម្ដែង​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​”​ស្នេហា​ដំ​បូង​គួរ​ឲ្យ​ចង​ចាំ​ខ្លាំង​ណាស់​ប៉ុន្តែ​ក្នុង​ន័យ​រំ​ជួល​ចិត្ត” ។

. Gong Yoo

តារា​រូប​នេះ​បាន​បង្ហាញ​ថា​ស្នេហា​ដំ​បូង​របស់​គេ​បាន​កើត​ឡើង​អំឡុង​ពេល​ដែល​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី។ ដោយ​មាន​ជំនួយ​ពី​មិត្ត​ភក្តិ​បាន​​លេខ​ទូរស័ព្ទ​របស់​នាង​ហើយ​ក៏​ណាត់​ជួប​នារី​រូប​ស្រស់​នៅ​សាលា​ក្បែរ​នោះ​។ យោង​តាម​ទស្សនាវដ្ដី​ Beauty ​បាន​ឲ្យ​ដឹង​ថា​ “តារា​សម្ដែង​រូប​នេះ​មាន​ភាព​តានតឹង​នៅ​ពេល​ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ភេទ​ផ្ទុយ។ នៅ​ទី​បញ្ចប់​ពួក​គេ​មិន​អាច​មិន​អាច​ទៅ​ឆ្ងាយ​បាន​ទេ​។ អំឡុង​ពេល​ជួប​ជុំ​គ្នា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ KBS ​ អតីត​សង្សា​របស់​លោក​បាន​បង្ហើប​ថា​ ” នៅ​ពេល​នោះ​នាង​ផ្តោត​តែ​លើ​ការ​សិក្សា​ហើយ​មិន​ចង់​ណាត់​ជួប​បើ​ទោះបី​ជា​តារា​សម្ដែង​រូប​នេះ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ​ក៏​ដោយ។

. Park Seo Joon

Park Seo Joon​ មាន​ស្នេហា​លើក​ដំ​បូង​កាល​រៀន​នៅ​វិទ្យាល័យ​។ តារា​សម្ដែង​រូប​នេះ​បាន​ស្រឡាញ់​ក្មេង​ស្រី​នេះ​អស់​រយៈ​ពេល​២ឆ្នាំ។ យោង​តាម​ទស្សនាវដ្ដី​ Beauty បាន​ឲ្យ​ដឹង​ថា ” តារា​សម្ដែង​រូប​នេះ​ធ្លាប់​ទៅ​រៀន​កាល​ពី​ព្រលឹម​ថែម​ទាំង​ដាក់​កាដូ​នៅ​ក្នុង​ថត​តុ​ដើម្បី​ផ្គាប់ចិត្ត​មិត្ត​ស្រី​របស់​គាត់។ អ្នក​ទាំង​ពីរ​បាន​​ស្រលាញ់​​​រយៈ​ពេល​មួយ​ឆ្នាំ​ប៉ុន្តែ​បាន​ត្រឹម​កាន់​ដៃ​គ្នា​ប៉ុណ្ណោះ។

. Lee Jong Suk

តារា​សម្ដែង​រូប​នេះ​មាន​ស្នេហា​ដំបូង​នៅ​អាយុ​ ១៥ ឆ្នាំ​។ អ្នក​ទាំង​ពីរ​មាន​អាយុ​ប្រ​ហាក់​ប្រហែល​គ្នា​ចូល​រៀន​នៅ​សាលា​ជា​មួយ​គ្នា​ហើយ​លង់​ស្នេហ៍។ នៅ​ក្នុង​កម្ម​វិធី​ Night of TV Entertainment តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា​ ” គាត់​និង​មិត្ត​ស្រី​របស់​គាត់​បាន​រក្សា​ទំនាក់​ទំនង​ជា​មួយ​គ្នា​រហូត​ដល់​អាយុ​ ២០ ឆ្នាំ​។ លោក​បាន​ចែក​រំ​លែក​ថា​ ” មិត្ត​ស្រី​របស់​គាត់​គឺជា​មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​និង​មាន​ការ​អប់​រំ​។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​នៅ​តែ​មាន​ទំ​នាក់​ទំនង​ល្អ​ជា​មួយ​គ្នា​ទោះ​បី​ជា​លែង​ត្រូវ​ជា​សង្សារ​នឹង​គ្នា​ហើយ​ក៏​ដោយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម