កំហុស​ទាំង ៥ យ៉ាង​ដែល​មិន​គួរ​លើក​លែង​ឲ្យ​នៅ​ពេល​ដែល​គូ​ស្នេហ៍​ចង់​មក​សុំ​ត្រូវ​គ្នា​វិញ

ចំណង​ស្នេហា​មួយ​បើ​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​នោះ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​វិល​ត្រឡប់​មក​ជួប​គ្នា​វិញ។ ចំ​ពោះ​​អ្នក​ដែល​អស់​ចិត្ត​ពី​គ្នា​ហើយ​មិន​ចាំ​បាច់​អ្វី​ដែល​ត្រូវ​មក​អង្គុយ​ពិបាក​ចិត្ត​ត្រូវ​គិត​រក​វិធី​ដើម្បី​ទទួល​គេ​វិញ​ម្ដង​ទៀត​ឡើយ។តែ​សម្រាប់​អ្នក​ដែល​នៅ​មាន​ក្តី​ស្រឡាញ់​ចង់​វិល​មក​ត្រូវ​គ្នា​វិញ​យើង​មាន​លក្ខខណ្ឌ​៥​យ៉ាង​ចង់​មក​ចែក​រំលែក​និង​ដាស់​តឿន​ដល់​អ្នក​បើ​ទោះ​បី​ជា​អ្នក​នៅ​មាន​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​ក៏​ដោយ​យើង​ចង់​ដាស់​តឿន​ថា​អ្នក​មិន​គួរ​វិល​ត្រឡប់​ទៅ​រក​មនុស្ស​ដែល​ធ្លាប់​សាង​កំហុស​ទាំង​៥​យ៉ាង​នេះ​មក​លើ​អ្នក​ឡើយ។

. មនុស្ស​ដែល​ធ្លាប់​ក្បត់​ចិត្ត​អ្នក

មនុស្ស​ដែល​ធ្លាប់​ក្បត់​អ្នក​បើ​ទោះ​ជា​គេ​ប្រាប់​ថា​នឹង​កែ​ខ្លួន​ក៏​មិន​អាច​ទៅ​រួច​ដែរ។ ទោះ​បី​ជា​គេ​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​តែ​អ្នក​ជឿ​ទៅ​ថា​មនុស្ស​ដែល​ធ្លាប់​ក្បត់​ហើយ​គឺ​ប្រាកដ​ជា​មាន​លើក​ទី​ពីរ។​បើ​គេ​ចេះ​គិត​ពី​ចិត្ត​របស់​អ្នក​ស្មោះ​ត្រង់​ជា​មួយ​អ្នក​មែន​គេ​នឹង​មិន​ធ្វើ​វា​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ ​សម្ព័ន្ធ​ភាព​ស្នេហា​គឺ​ជា​ការ​ទុក​ចិត្ត​និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ ប្រសិន​បើ​មាន​ភាគី​ខាង​ណា​មួយ​បាន​បំពាន​ទៅ​លើ​ច្បាប់​នេះ​ហើយ​គេ​មិន​អាច​កែ​ប្រែ​ខ្លួន​បាន​នោះ​ទេ។

២. មនុស្ស​ដែល​ធ្លាប់​កុហក​អ្នក

ការ​កុហក​អាច​ជា​រឿង​តូច​តាច​សម្រាប់​គូ​ស្នេហ៍​មួយ​ចំនួន។ ​តែ​ការ​កុហក​ដើម្បី​ត្រៀម​ពញ្ញាក់​អារម្មណ៍​នៅ​ក្នុង​ឱកាស​ណា​មួយ​គឺ​យើង​មិន​រាប់​ចូល​ទេ។​ នៅ​ក្នុង​ករណី​នេះ​យើង​និយាយ​ចំពោះ​ការ​កុហក​នៅ​ក្នុង​រូប​ភាព​ណា​មួយ​ដែល​មិន​ស្មោះ​ត្រង់។ ជា​ទូទៅ​កុហក​ត្រឹម​ម្ដង​ពីរ​ដង​អ្នក​ប្រាកដ​ជា​លើកលែង​ឲ្យ​ តែ​អ្នក​ជឿ​ទេ​ថា​មនុស្ស​ដែល​ធ្លាប់​កុហក​ចូល​ចិត្ត​ធ្វើ​ខ្លួន​លាក់​បាំង​មុខ​ក្រោយ​ជា​មួយ​អ្នក​គេ​ប្រាកដ​ជា​ជាប់​និស្ស័យ​បែប​នោះ​មិន​អាច​កែ​បាន​ទេ។​បើ​គេ​ធ្លាប់​កុហក​អ្នក​នៅ​ក្នុង​រូប​ភាព​ណា​មួយ​ដែល​បង្ហាញ​ពី​ភាព​មិន​ស្មោះ​ត្រង់​លើស​ពី​បី​ដង​អ្នក​មិន​គួរ​អធ្យាស្រ័យ​ឲ្យ​មនុស្ស​ប្រភេទ​នេះ​ទេ។

. មនុស្ស​ដែល​ធ្លាប់​ធ្វើ​បាប​រាង​កាយ​អ្នក

មិន​ថា​ជា​ការ​ជេរ​ប្រមាថ​ឬ​ប្រើ​កម្លាំង​ធ្វើ​បាប​មក​លើ​រាង​កាយ​នោះ​ទេ​ដាច់​ខាត​អ្នក​មិន​គួរ​វិល​ទៅ​រក​មនុស្ស​បែប​នេះ​ឡើយ។ ការ​មនុស្ស​ដែល​មាន​និស្ស័យ​ចូល​ចិត្ត​ធ្វើ​បាប​ជិះជាន់​អ្នក​ដទៃ​គេ​សប្បាយ​និង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អស្ចារ្យ​នៅ​ពេល​ដែល​បាន​គ្រប់​គ្រង​ទៅ​លើ​នរណា​ម្នាក់​។ នេះ​ជា​និស្ស័យ​មួយ​ដែល​ពិបាក​នឹង​កែ​បំផុត​ឬ​អាច​និយាយ​បាន​ថា​១០០​នាក់​កែ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ។ បើ​អ្នក​វិល​ត្រឡប់​ទៅ​រក​មនុស្ស​ប្រភេទ​នេះ​មិន​ខុស​អ្វី​ពី​អ្នក​រុញ​ខ្លួន​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ខ្ទះ​ខ្លាញ់​ដែល​រង់​ចាំ​តែ​ពេល​គេ​បង្កាត់​ភ្លើង​ហើយ​ដុត​កម្លោច​ខ្លួន​អ្នក​បាន​គ្រប់​ពេល។

. មនុស្ស​ដែល​ធ្លាប់​លួច​របស់​ឬ​កេង​ប្រវ័ញ្ច​អ្នក

ជីវិត​គូ​គឺ​សំដៅ​លើ​ការ​ដែល​មនុស្ស​ពីរ​នាក់​រស់​នៅ​ជា​មួយ​គ្នា​ចាំ​ជួយ​ជ្រោមជ្រែង​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។តែ​បើ​គេ​ជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដោយ​សារ​តែ​រឿង​​កិប​កេង​ឬ​លួច​របស់​ដែល​អ្នក​ស្រឡាញ់​ហួងហែង។​សាក​គិត​មើល​ថា​តើ​អ្នក​អាច​គេង​បាន​យ៉ាង​ស្ងប់​ចិត្ត​ទេ​បើ​មនុស្ស​ប្រភេទ​នេះ​វិល​ត្រឡប់​មក​នៅ​ក្បែរ​ខ្លួន​អ្នក​ម្ដង​ទៀត? ជីវិត​របស់​អ្នក​មាន​តម្លៃ​ជាង​នេះ​អ្នក​មិន​គួរ​ធ្វើ​ខ្លួន​ជា​មនុស្ស​អស់​ជម្រើស​ទទួល​យក​មនុស្ស​ប្រភេទ​នេះ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​អ្នក​ម្ដង​ទៀត​ឡើយ។

. មនុស្ស​ដែល​មើល​ងាយ​គ្រួសារ​អ្នក

អ្នក​ប្រាកដ​ជា​មិន​ពេញ​ចិត្ត​ទេ​នៅ​ពេល​ដែល​នរណា​ម្នាក់​មក​ជេរ​ប្រមាថ​មើល​ងាយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក។​បើ​អ្នក​ដែល​មក​មើល​ងាយ​គ្រួសារ​អ្នក​គឺ​ជា​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៀត​នោះ​ច្បាស់​ណាស់​ថា​អ្នក​ដែល​គ្រាំ​ចិត្ត​គឺ​ជា​ខ្លួន​អ្នក​។ អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ដោយ​សារ​តែ​គេ​មិន​ឲ្យ​តម្លៃ​គ្រួសារ​អ្នក​នៅ​ពេល​ដែល​អ្នក​ត្រឡប់​មក​ត្រូវ​គ្នា​វិញ​ភាព​ជម្រោង​ចម្រាស់​រវាង​គេ​និង​គ្រួសារ​អ្នក​ប្រាកដ​ជា​កើត​មាន​ជាក់​ជា​មិន​ខាន។

បើ​ឈាន​ដល់​ដំណាក់​កាល​នោះ​អ្នក​នឹង​ជួប​ជា​មួយ​នឹង​ពាក្យ​មួយ​ឃ្លា​ថា​”​បាត​ដៃ​ក៏​សាច់​ខ្នង​ដៃ​ក៏​សាច់” ច្បាស់​ណាស់​ថា​ប្រសិន​បើ​រើស​ខាង​ណា​មួយ​កាត់​ខាង​ណា​ចោល​មួយ​អ្នក​ដែល​ឈឺ​គឺ​ជា​រូប​អ្នក។​តើ​មាន​មូលហេតុ​អ្វី​ដែល​អ្នក​ចាំ​បាច់​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់​យ៉ាង​នេះ​ដោយ​សារ​តែ​មនុស្ស​ម្នាក់​ដែល​គេ​មិន​បាន​ឲ្យ​តម្លៃ​និង​គោរព​គ្រួសារ​របស់​អ្នក​ទាល់​តែ​សោះ។ ព្រោះ​តែ​ពាក្យ​ថា​ ” ស្រឡាញ់?” ទេ!​សូម​កុំ​បិទ​ឱកាស​ខ្លួន​ឯង​ដល់​ថ្នាក់​នេះ​អី​ជីវិត​អ្នក​គ្រួសារ​អ្នក​មាន​តម្លៃ​ជាង​នេះ។​ពាក្យ​ថា​ស្រឡាញ់​មិន​ដែល​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់​ទេ​តែ​បើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់​ហើយ​ជីវិត​អ្នក​មាន​តែ​ភាព​ឈឺ​ចាប់​នោះ​វា​មិន​មែន​ជា​ក្ដី​ស្រឡាញ់​ទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ