បវរកញ្ញាចក្រវាលកម្ពុជា៤ជំនាន់ ប្រាប់បទពិសោធន៍ និងគន្លឹះត្រៀមខ្លួនដល់អ្នកចង់ប្រកួត Miss Universe Cambodia 2022

ជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ហ្វេនៗអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ដោយក្រុមហ៊ុន CIM ដែលជាក្រុមហ៊ុនទិញសិទ្ធិរៀបចំកម្មវិធីប្រកួត Miss Universe Cambodia និងទទួលបន្ទុកបញ្ជូនបវរកញ្ញាកម្ពុជាទៅចូលរួមប្រកួតកម្មវិធីនេះនៅក្រៅប្រទេស កាលពីរសៀលថ្ងៃទី២៣ ខែមករា បានរៀបចំបង្កើតកម្មវិធី ជំនួបបវរកញ្ញាចក្រវាលកម្ពុជា៤ជំនាន់ នៅផ្សារទំនើបអូឡាំព្យារ ដែលជំនួបនេះត្រូវគេដឹងថាជាការរៀបចំទ្រង់ទ្រាយធំជាលើកទី១ និងដំបូងបង្អស់របស់បវរកញ្ញាចក្រវាលកម្ពុជា ក្រោមការ​ជួយ​ជ្រោមជ្រែង​ពី​លោក ចិន សំណាង ម្ចាស់​ហាងពេជ្រ CSNJ ដើម្បីជួយ​លើក​កម្ពស់​វិស័យ​បវរកញ្ញានៅកម្ពុជាឱ្យកាន់តែ​លេចធ្លោបន្ថែមទៀត​លើឆាកអន្តរជាតិ ។

កិច្ចជំនួបដ៏កម្រនេះ ផ្ដោតសំខាន់លើការចែករំលែកបទពិសោធន៍ប្រកួត Miss Universe ទាំងការប្រកួតថ្នាក់ជាតិ-អន្តរជាតិ និងបង្ហាញស្នាមអនុស្សាវរីយ៍ដែលបវរកញ្ញាម្នាក់ៗទទួលបានពីការប្រកួតកម្មវិធីសម្រស់ដ៏ធំនេះ ក៏ដូចជាគន្លឹះសម្រាប់សុភាពនារីដែលមានបំណងចូលរួមប្រកួតកម្មវិធី Miss Universe Cambodia 2022 នេះផងដែរ។ បវរកញ្ញាចក្រវាលកម្ពុជា៤ជំនាន់ រួមមាន កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ និងកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១។

ក្នុងឈុតរ៉ូបពណ៌ខ្មៅ អមដោយគ្រឿងអលង្ការភ្លឺព្រាកៗ បវរកញ្ញាចក្រវាឡកម្ពុជាទាំង៤រូប ពិតជាស្រស់ស្អាតខ្លាំង សក្ដិសមនឹងពាក្យថា Queen តែម្តង។ ម្នាក់ៗបានបង្ហាញក្តីសប្បាយរីករាយ និងអារម្មណ៍រំភើបដែល CIMបង្កើតឱ្យមានកម្មវិធីនេះឡើង និងបានផ្តល់ឱកាសឱ្យពួកគេបានបង្ហាញពីទំហំចិត្ត បទពិសោធន៍ និងអ្វីដែលបានរៀនសូត្រពីការប្រកួតមកចែករំលែកជូនអ្នកគាំទ្រ។

កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ លើកឡើងថា៖ «សម្រាប់នាងខ្ញុំ ជាលើកទី១ដែលនាងខ្ញុំបានចូលរួមប្រកួតកម្មវិធី Miss Universe ជាកម្មវិធីបែបលក្ខណៈអន្តរជាតិលើកទី១ក្នុងជីវិត ហើយរាល់សកម្មភាពក្នុងការប្រកួតរបស់នាងខ្ញុំទាំងអស់សុទ្ធសឹងជាបទពិសោធន៍សម្រាប់ជីវិត ជាការចងចាំដ៏ល្អសម្រាប់នាងខ្ញុំ ពីព្រោះថា ពេលនាងខ្ញុំទៅប្រកួត នាងខ្ញុំទៅតែម្នាក់ឯង វាកាន់តែធ្វើឱ្យនាងខ្ញុំកាន់តែរឹងមាំ ហើយអំឡុងពេលប្រកួតនាងខ្ញុំបានជួបជាមួយនិងបវរកញ្ញាផ្សេងៗមកពីជុំវិញពិភពលោក និងបានចែករំលែកបទពិសោធន៍រៀងៗខ្លួនពីវប្បធម៌ ប្រពៃណី ពីប្រទេសរបស់យើងនីមួយៗ ហើយអ្វីដែលនាងខ្ញុំចង់ចាំបំផុតគឺថ្ងៃ National Costume ដែលខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីពួកគាត់នីមួយៗតាមរយៈការបង្ហាញឈុតសម្លៀកបំពាក់របស់ពួកគាត់។ សម្រាប់អ្នកមានបំណងចង់ចូលប្រកួតកម្មវិធីនេះ រឿងដែលខ្ញុំចង់ឱ្យត្រៀមគឹភាសាអង់គ្លេស វាសំខាន់ហើយចាំបាច់ណាស់»។

មិនខុសពីការលើកឡើងរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ ប៉ុន្មាននោះទេ បវរកញ្ញាចក្រវាលកម្ពុជា៣រូបផ្សេងទៀតក៏បានចែករំលែកបទពិសោធន៍ដែលទទួលបានរៀងៗខ្លួនដូចគ្នាដែរ។ បន្ថែមពីលើបទសោធន៍ដែលទទួលបានបវរកញ្ញាចក្រវាលកម្ពុជា៤ជំនាន់ ក៏បានឱ្យដឹងពីគន្លឹះត្រៀមខ្លួនដល់អ្នកចង់ប្រកួត Miss Universe Cambodia 2022 ដោយកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 លើកឡើងថា៖ «កុំគិតថាខ្លួនឯងមានរាងស្វែលឬស្រឡូន តែត្រូវជឿជាក់លើខ្លួនឯង ស្គាល់ពីខ្លួនឯងច្បាស់ និងមានគោលដៅច្បាស់លាស់»។ ម៉ារ៉ាឌី ថា៖ «បើបងប្អូនចង់ចូលរួមប្រកួតកម្មវិធី Miss Universe Cambodia បងប្អូនត្រូវតែយល់ដឹងពីគោលការណ៍ បំណង និងអ្វីដែលកម្មវិធីគេចង់បាន»។

ឆ្លៀតឱកាសនេះ លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM ឱ្យដឹងថា លោកមានបំណងរៀបចំឱ្យមានកិច្ចជំនួបបវរកញ្ញាចក្រវាល៤ជំនាន់ជាយូរមកហើយ តែដោយសារស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជានៅតែបន្តកើតមាន ជាហេតុនាំឱ្យមានការពន្យារពេលម្តងហើយម្តងទៀត រហូតដល់ពេលនេះដែលស្ថានភាពជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន អំណោយផលឱ្យលោកររៀបចំកម្មវិធីនេះឡើងយ៉ាងដូច្នេះ។ 

សូមរំលឹកថា កញ្ញា រឿន ណាត គឺជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ ហើយធ្លាប់ចេញទៅប្រកួតថ្នាក់អន្ដរជាតិនៅប្រទេសថៃ។ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៩ ហើយធ្លាប់ចេញទៅប្រកួតកម្រិតអន្ដរជាតិដូចកញ្ញា រឿន ណាត ដែរ។ រីឯកញ្ញា រ៉េត សារីតា ជាបវរកញ្ញាចក្រវាលតំណាងឲ្យជាតិកម្ពុជាឆ្នាំ២០២០ ធ្លាប់ចេញទៅប្រកួតនៅសហរដ្ឋអាមេរិក។ ចំណែកកញ្ញា ងិន ម៉ារ៉ាឌី វិញ គឺជាបវរកញ្ញាចក្រវាលឆ្នាំ២០២១ ធ្លាប់ចេញទៅប្រកួតនៅប្រទេសអ៊ីស្រាអែល។ ត្បិតមិនទទួលបានជយលាភីពីកម្មវិធីថ្នាក់អន្ដរជាតិក៏ពិតមែន តែពួកគេបានយកឈ្នះបេះដូងកូនខ្មែរជាច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។