​រឿងប្លែកៗ ១០ យ៉ាងដែលមនុស្សស្រីចូលចិត្តធ្វើពេលដែលនៅផ្ទះម្នាក់ឯង

ពេលដែលស្រីៗយើងបាននៅផ្ទះម្នាក់ឯង វាពិតជា​ពេលវេលាមួយ​ដ៏សែន​មានក្តី​សុខខ្លាំង​បំផុត។ មិនថា​ចង់ធ្វើអ្វីក៏មិនចាំបាច់ក្រែងចិត្តនរណាទាំងអស់។ ទោះជាចង់ញ៉ាំ​បាយនៅ​ក្នុងបន្ទប់គេង ឬពាក់​ឈុត​គេង​នៅផ្ទះពេញមួយថ្ងៃ​ក៏គ្មានអ្នកណា​មកថាអី។ អេៗ! ស្រីៗគ្នាយើងកុំទាន់ប្រកែកណាថាវាមិនពិត!

អាថ៌កំបាំងគឺគ្មាននៅក្នុងលោកនោះទេ ព្រោះយើងបានសាកសួរមកជាច្រើននាក់រួចមកហើយ  បើនិយាយពីចម្លើយវិញគឺថាដូចគ្នាសឹងតែទាំងអស់។ តោះកុំឲ្យខាតពេល​យូរយើងទៅ​អាន​រឿងចម្លែកៗទាំង ១០ រឿងដែល​ស្រីៗ​ចូលចិត្ត​ធ្វើពេល​ដែល​នៅ​ម្នាក់ឯង​បន្តិច​មើល​ថា​មានអ្វីខ្លះ?

១. ស្លៀកពាក់ដែរ (តែមិនដូចធម្មតា)

អ្នកណាគេខ្លះនៅពេលដែលនៅផ្ទះចូលចិត្តស្លៀកពាក់ប្លែកៗ?​  ពេលនៅ​ផ្ទះតែងតែបើក​កកាយទូ​រកមើលខោអាវប្លែកៗដែលខ្លួនឯងមិនធ្លាប់ពាក់យកមកពាក់ ពេល​ខ្លះយក​ខោអាវដែលធំជាងខ្លួនមកពាក់ក៏មាន។

ចំណែកអ្នកខ្លះទៀតគឺថាពាក់បែបមិនអាណិតជំនាងផ្ទះទាល់តែសោះ  បើមិន​ឈុត​ដែលខ្វះខាត​ក្រណាត់ទេគឺ​ថាគ្រងឈុតគេងហើយអត់មានឈុត​តូចៗ​នៅជាមួយ​ពេញមួយថ្ងៃតែម្តង។

២. អត់ងូតទឹក

ឈប់ៗ! កុំទាន់ផ្អើល! ចំណុច​កន្លែងនេះ​បើតាម​ស្តាប់​ចម្លើយរបស់​សាមីខ្លួន​ជាច្រើន​នាក់មកនោះ​គឺថា “មកពីនៅតែផ្ទះគេ​មិនបានចេញ​ទៅណា ឬមិន​បានធ្វើអ្វី​ឲ្យបែកញើស​ផងងូតធ្វើអីនាំតែខាតឡេ​លាបខ្លួន?” ណេះ! ប្រុសៗ​ហេតុផល​គ្រប់គ្រាន់​​អាចទទួលយក​បាននៅប៉ុណ្ណឹង?​

៣. បន្ទប់គេងគឺជាឋានសួគ៌ជាន់ទី៧

តើមានអ្វីដែលអាចធ្វើឲ្យយើងមានក្តីសុខបានខ្លាំងបំផុតស្មើនឹងបន្ទប់គេង?​ នៅពេល​បាននៅផ្ទះម្នាក់​ឯងចង់យកអ្វីទៅញ៉ាំ​នៅលើកន្លែងគេងក៏បាន គេងញ៉ាំ​បណ្តើរមើល​រឿងបណ្តើរ​​និយាយពីថាក្តីសុខដែលមិនអាចកាត់ថ្លៃបាន។

៤. វិញ្ញាណ Stylist ចូលខ្លួន

ជាពិសេសសម្រាប់ស្រីៗដែលនិយមចូលចិត្តការ Make up ការតុបតែងខ្លួន នៅពេល​ដែលបាននៅម្នាក់​ឯងគឺជាពេលមួយដែលស្រីគ្នាយើងបានបញ្ចេញស្នាដៃក្នុងការចាប់គូ​សម្លៀក​បំពាក់​ដែលយើងមិនធ្លាប់ពាក់​មក ល​ជាមួយ​គ្នាហើយ​ឈរបង្ហាញរាង​នៅមុខកញ្ចក់បង្វិលខ្លួនទៅមកៗមិនក្រោម១០ជុំទេបើគិត។​

៥. សំឡេង​តន្រ្តីបង្កើតក្តីសុខ

នៅម្នាក់ឯងទាំងមូលហើយបើមិនបើកក្លឹបកម្សាន្ត ក៏បើក KTV ដែរ តែចំពោះអ្នក​ខ្លះទៀតមិនត្រឹម​តែជាក្លឹបកម្សាន្ត និង KTV ទេអាចឈានទៅដល់ Concert ផងក៏មាន ព្រោះ​ទាំងច្រៀងទាំងរាំដោយមិនខ្វល់ទេថាសំឡេង​បាន​ឬក៏អត់សំខាន់ពេលនោះគឺវិញ្ញាណ Super Star ចូលខ្លួនហើយចាស៎។

៦. ចូលតួនិយាយម្នាក់ឯង

អាការៈដែលនិយាយម្នាក់ឯងនេះគឺជាការរំសាយភាពតានតឹងខាងផ្នែកផ្លូវអារម្មណ៍ ដែល​មនុស្ស​​ស្រីទទួលរង​​សម្ពាធពីកន្លែងការងារ ឬពីសាលា តែនាង​មិនទាន់បាន​និយាយ​អ្វីចេញមកឲ្យធូរចិត្តទើបតែមានឱកាសបាននៅម្នាក់ឯងចាំអង្កាល់ទៀតមានអ្វីក្នុងចិត្តបញ្ចេញមកឲ្យអស់ទៅ។

៧. ធ្វើរបស់ប្លែកៗញ៉ាំ

ប្រាប់ទៅថាមនុស្សស្រីពេលនៅម្នាក់ឯង នាងអាច​ប្រែកាឡា​ជា​អ្វី​ក៏បាន​ពេលខ្លះជាអ្នកបង្ហាញម៉ូដ ជាតារាចម្រៀង និងពេលខ្លះទៀតក៏ជាមេចុងភៅលំដាប់ Master chef ទៀតផង។

នៅពេលដែលមើល YouTube​ និងលេង​បណ្តាញ​សង្គម​ផ្សេងៗ​ឃើញម្ហូប ឬរបស់​ញ៉ាំ​អ្វីប្លែកៗក៏ចាប់ផ្តើមនឹកចង់បញ្ចេញស្នាដៃ តែញ៉ាំកើត ឬមិនកើតជារឿងមួយផ្សេងទៀតណា!

៨. បើភ្នែកមិនបិទ មាត់ក៏មិនឈប់ទំពារ

វិធីដែលធ្វើឲ្យស្រីៗមានក្តីសុខខ្លាំងបំផុតនោះគឺការញ៉ាំ ដូច្នេះ​ហើយនៅពេលដែលនៅម្នាក់ឯង នាងតែងតែញ៉ាំ​គ្រប់យ៉ាងដែលខ្លួនចូលចិត្ត ហើយ​ទើបមក​គេងពិបាកចិត្តរឿង​ឡើងគីឡូ​នៅពេល​ក្រោយ។

អ្នកខ្លះ​ទៀតញ៉ាំ​បណ្តើរគេង​មើលវីដេអូដែលគេបង្រៀនហាត់ប្រាណសម្រករាងបណ្តើរក៏មាន  ។

៩. មើលរឿងហើយចូលតួតាម

ពេលខ្លះសាច់រឿងជក់ចិត្តពេកដល់ថ្នាក់គិតថាខ្លួនឯងជាតួឯកស្រី ដល់​វគ្គស្នេហារ៉ូមែនទិកក៏អៀន ខាំដៃខាំខ្នើយ ពេលដល់វគ្គកម្សត់​ក៏យំដល់ចង់ហើមភ្នែក  ហឺម!!! គិតៗទៅអាណិតតែជំនាងផ្ទះទេដែលត្រូវមកទ្រាំឃើញអ្វីទាំងនេះ។

១០. នៅម្នាក់ឯងហើយមិនថតរូបទើបចម្លែក

ពេលនៅម្នាក់ឯងទើបដឹងថា គ្រប់ជ្រុង​គ្រប់កន្លែង​ក្នុងផ្ទះសុទ្ធសឹង​តែជាប្លង់សម្រាប់​ថតរូបស្ទើរតែទាំងអស់។

បើនិយាយ​ពីសម័យនេះផងកម្មវិធីថតរូបក្នុងទូរស័ព្ទដៃទំនើបៗច្រើនផង ធ្វើឲ្យ​អ្នកដែលចូលចិតុ្តថតរូបមានក្តីសុខខ្លាំងមែនទែនក្នុងការ Selfie ។ អាចនិយាយបានថា មួយនាទី ពីរ​រយរូប តែបន្ទាប់ពីរើសរូបហើយសល់យ៉ាងច្រើនបីសន្លឹក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង

រឿន ណាត កប់យោបល់ពេលឃើញ comment ម៉ារ៉ាឌី លើ status នាង

នៅទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដាច់ចិត្តបង្ហោះ status ខ្លីមួយលើគណនីផ្លូវការរបស់នាង បន្ទាប់ពីវីដេអូកំលោះសង្ហាម្ចាស់ជយលាភី Mister Friendship

ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម

យុវជនខ្មែរម្នាក់ បាននាំ​មកុដ​នាង​របាំ​បុរាណទម្រង់ ១០០ ឆ្នាំ ទៅបង្ហាញលើឆាកនៅប្រទេសចិន

យុវជន​ខ្មែរ​​ម្នាក់​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ទម្រង់ ​១០០ ​ឆ្នាំទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​កម្មវិធី​មួយ​​នៅ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​​ចង់ឱ្យ​បរទេសបាន​ស្គាល់វប្បធម៌​ អរិយធម៌​

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ លន្លង់លន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!