ចង់ញុំាតែខ្លាចធាត់មែនទេ? អាហារសមុទ្រទាំង ៥ នេះមិនត្រឹមតែល្អទេនៅមានកាឡូរីទាបទៀត

គ្រឿងសមុទ្រក៏ជាអាហារមួយប្រភេទដែលរាងកាយមនុស្សត្រូវការដែរដោយសារតែវាសម្បូរនូវសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន រ៉ែ និងអាស៊ីតខ្លាញ់ល្អផ្សេងៗទៀត។ មានមនុស្សជាច្រើនចូលចិត្តញ៉ាំអាហារសមុទ្រ ប៉ុន្តែក៏មានមនុស្សច្រើនទៀតដែរគិតថាឱ្យតែអាហារសមុទ្រដឹងតែកាឡូរីច្រើនណាស់មិនហ៊ានញ៉ាំទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានអាហារសមុទ្រខ្លះដែលមានកាឡូរីទាបអាចឱ្យយើងញ៉ាំបានដូចខាងក្រោមដែរ៖

១. ត្រីសាលម៉ុន

សាលម៉ុនជាប្រភេទត្រីដែលគ្រប់គ្នាតែងតែល្បីថាសម្បូរទៅដោយអាស៊ីតខ្លាញ់ omega-3។​ នៅក្នុងត្រីសាលម៉ុន ១០០ ក្រាមមានផ្ទុកអាស៊ីតខ្លាញ់ omega-3 ចំនួន ២២៦០ មីនីក្រាម។ ក្រៅពី omega-3 ត្រីសាលម៉ុនក៏សម្បូរទៅដោយវីតាមីនផ្សេងៗទៀតដូចជាវីតាមីន D វីតាមីន B សេលេញ៉ូម និងប្រូតេអ៊ីនដែលមានប្រយោជន៍ដល់រាងកាយច្រើនដែរ។

២. ខ្យងផ្លិត ឬ scallops

ឃើញគេញ៉ាំខ្យងផ្លិតច្រើនតិចធាត់ទៅ? សម្រាប់អ្នកដែលចង់ញ៉ាំគ្រឿងសមុទ្រតែខ្លាចមានកាឡូរីច្រើនខ្យងផ្លិតជាជម្រើសមួយដ៏ល្អក្មុងចំណោមគ្រឿងសមុទ្រជាច្រើនដោយសារក្នុងខ្យងផ្លិត ៣ ទៅ ៤ ក្បាលមានកាឡូរីត្រឹមតែ ៩៦ កាឡូរីតែប៉ុណ្ណោះ។ ក្រៅពីកាឡូរីទាបហើយខ្យងផ្លិតក៏មានប្រូតេអ៊ីនចំនួន ១២ ក្រាមរួមជាមួយ choline ចំនួន ២២ មីលីក្រាមដែរ ដែលអាចរួមចំណែកដល់ដំណើរការនៃប្រព័ន្ធខួរក្បាលបានយ៉ាងល្អទៀតផង។

៣. ក្ដាម

មានអ្នកខ្លះនិយាយថាកុំញ៉ាំក្ដាមច្រើនពេកប្រយ័ត្នធាត់ តែការពិតក្ដាមជាប្រភពនៃប្រូតេអ៊ីនទៅវិញទេ។ នៅក្នុងក្ដាមមួយដែលមានទម្ងន់ប្រហែល ៩ ទៅ ១០ ក្រាមមានផ្ទុតបរិមាណប្រូតេអ៊ីនប្រហែល ១៦-២០ ក្រាមនិង omega-3 ដល់ទៅ ៣៥០-៤០០​ មីលីក្រាមឯណោះ។ ក្មុងក្ដាមដែលមានទម្ងន់ដដែលដូចខាងលើមានកាឡូរីត្រឹមតែ ៨០-១០០ កាឡូរីទេ ដូចនេះមិនចាំបាច់ភ័យពេលញ៉ាំក្ដាមទៀតឡើយ។

៤. បង្គា

ឱ្យតែនិយាយដល់អាហារសមុទ្រ បង្គាតែងតែជាជម្រើសទីមួយដែលមនុស្សនឹកឃើញមុនគេ។ ក្នុងបង្គា ៩ ទៅ ១០ ក្រាមមានតែ ៨៤ កាឡូរីតែប៉ុណ្ណោះ ហើយបើនិយាយពីប្រូតេអ៊ីននិងវីតាមីនផ្សេងៗវិញក៏មិនចាញ់គេប៉ុន្មានដែរ។ ក្នុងបរិមាណទម្ងន់បង្គាដដែលមានផ្ទុកប្រូតេអ៊ីនដល់ទៅ ២០ ក្រាមរួមទាំងស័ង្កសីនិងសារធាតុរ៉ែផ្សេងទៀតដែលល្អចំពោះរាងកាយមែនទែន។ លើសពីនេះទៀត បង្គាក៏សម្បូរដោយ omega-3 មិនចាញ់គេដែរដោយមានបរិមាណដល់ទៅ ៣០០ មីលីក្រាមឯណោះ។

៥. ត្រីខូដ

ត្រីខូដជាប្រភេទត្រីដែលភាគច្រើនមានក្នុងតំបន់ប៉ែកអ៊ឺរ៉ុបហើយរស់នៅក្នុងសមុទ្រជ្រៅហើយមានសីតុណ្ហភាពត្រជាក់។ ទោះបីរស់នៅក្នុងទឹកត្រជាក់ពិតមែន តែត្រីខូដក៏សម្បូរប្រតេអ៊ីននិង omega-3 ដែរ។ ក្នុងទម្ងន់ ១០ ក្រាមត្រឺខូដមានកាឡូរីត្រឹមតែ ៧០ កាឡូរីនិងប្រូតេអ៊ីនដល់ទៅ ១៧ ក្រាម ដូច្នេះវាល្អមែនទែនសម្រាប់រាងកាយហើយអ្វីដែលកាន់តែសំខាន់នោះគឺត្រឺនេះមិនមានជាតិខ្លាញ់ទេ។

ដូចនេះ ប្រសិនបើប្រិយមិត្តចង់ញ៉ាំអាហារសមុទ្រតែខ្លាចធាត់សាកមើលអាហារសមុទ្រទាំង ៥ ខាងលើមើលយ៉ាងម៉េចដែរ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

ខាត់ សុឃីម៖ ត្រូវនិយាយថា «ទេ» ចំពោះការងារដែលមិនទទួលបានប្រាក់កម្រៃ

ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្ត

ផ្ទុះការភ្ញាក់ផ្អើល! ស្វាមីម្ចាស់ប្រេន ឡាកាម៉ូ បាត់បង់ជីវិត ដោយសារចោរចូលប្លន់ក្នុងផ្ទះ

មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k'ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស

Lisa ចាប់ដៃជាមួយផលិតកម្មអាមេរិក RCA Records ត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK

បទថ្មី មាស សុខសោភា ត្រូវមហាជនរិះគន់ដូចព្យុះ តែនាងឆ្លើយតបបែបត្រជាក់ៗ

«តប់» ជា​បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ​សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សមាជិកកូនពៅក្រុម NewJeans ត្រូវផ្អាកសកម្មភាពមួយរយៈក្រោយបញ្ហារបួសជើង

សមាជិកកូនពៅ Hyein របស់ក្រុមចម្រៀងនារីល្បី NewJeans ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុង

បុគ្គលសំខាន់ ៣ ជ្រោមជ្រែង សុគន្ធ នីសា មានឱកាសថតតួអង្គទេវតាឆ្នាំថ្មីលើកដំបូង

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ

ជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ធ្វើឲ្យតួ សៀវ ឡុងនី ធ្លាប់មិនងូតទឹក ១ សប្ដាហ៍ និងដើរជុំវិញផ្នូរខ្មោច

ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថា​ជាតួ សៀវ ឡុងនី ​​ឆ្នាំ ១៩៩៥។ Carman រាល់ដង​តែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿង​នាងចូលចិត្តធ្វើលំហាត់

ស្រីស្អាតតារា​ខ្មែរកូនកាត់បារាំងទាំង ៣ រូប ធ្លាប់ថតជាមួយ វណ្ណដា

តារា​ខ្មែរ​ដែល​ជា​ស្រី​ស្អាត​កូន​កាត់​បារាំងទាំង​ប៉ុន្មាន​រូប​នេះ​​ កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ​​មាន​ទាំង​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ សម្រាប់​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ជា​រឿង​

សម្រស់ ចន សុទីម៉ា តែងតួព្រះនាង មហោទរាទេវី ស្អាតប្លែកទាំងម៉ូដសម្លៀកបំពាក់ ទាំងពណ៌

ចន សុទីម៉ា ចប់​ការងារ​នៅ​សៀមរាប​ភ្លាម បាន​បញ្ចេញ​រូបភាព​តែងតួ​ជា​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ព្រះនាង មហោទរាទេវី។ Miss Universe Cambodia 2023 ​ជះ​សម្រស់​ស្រស់​មិន​សំចៃ​ដៃ​ឡើយ