ពីមួយឆ្នាំទៅមួយឆ្នាំ ទីផ្សារចម្រៀងខេប៉ុបកាន់តែរីកសុសសាយខ្លាំងឡើងទូទាំងពិភពលោក ធ្វើឱ្យសន្ទុះនៃការលក់អាល់ប៊ុមក៏កើនឡើងខ្លាំង ជាពិសេសសម្រាប់ក្រុមថ្មីៗដែលចេញពីផលិតកម្មធំៗ ឱកាសជោគជ័យតាំងពីអាល់ប៊ុមដំបូងរបស់ពួកគេមានកាន់តែច្រើន។
ជាក់ស្ដែង អាល់ប៊ុម “BABYMONS7ER” របស់ក្រុម BABYMONSTER ដែលទើបចេញកាលពីពេលថ្មីៗបានក្លាយជាអាល់ប៊ុម Debut ពីក្រុមនារីខេប៉ុបដែលលក់ដាច់ច្រើនបំផុតក្នុងសប្ដាហ៍ដំបូង ពោលគឺរហូតដល់ជាង ៤០១ ២៨៧ ច្បាប់ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ខែមេសា។
តួលេខនេះ ធ្វើឱ្យក្រុមចម្រៀងថ្មីរបស់ YG អាចបំបែកកំណត់ត្រាចាស់កាន់កាប់ដោយក្រុមចម្រៀងស្រីថ្មីរបស់ HYBE គឺ ILLIT ដែលបានចេញអាល់ប៊ុមដំបូងរបស់ខ្លួនមានចំណងជើងថា “Super Real Me” កាលពីចុងខែមីនា និងអាចលក់បាន ៣៨ ម៉ឺនបន្ទះនៅសប្ដាហ៍ដំបូង។ ហើយខាងក្រោមនេះ AMS នឹងបង្ហាញពីចំណាត់ថ្នាក់ក្រុមនារីខេប៉ុបទាំង ១០ ដែលអាចលក់អាល់ប៊ុមដំបូងរបស់ពួកគេបានច្រើនបំផុតក្នុងរយៈពេលចេញលក់មួយសប្ដាហ៍ដំបូង៖
១. BABYMONSTER អាល់ប៊ុមដំបូង “BABYMONS7ER” អាចលក់បាន 401,287 ច្បាប់
២. ILLIT អាល់ប៊ុមដំបូង “SUPER REAL ME” អាចលក់បាន 380,056 ច្បាប់
៣. NewJeans អាល់ប៊ុមដំបូង “New Jeans” អាចលក់បាន 311,271 ច្បាប់
៤. LE_SSERAFIM អាល់ប៊ុមដំបូង “FEARLESS” អាចលក់បាន 307,450 ច្បាប់
៥. aespa អាល់ប៊ុមដំបូង “Savage” អាចលក់បាន 276,877 ច្បាប់
៦. NMIXX អាល់ប៊ុមដំបូង “AD MARE” អាចលក់បាន 227,399 ច្បាប់
៧. Kep1er អាល់ប៊ុមដំបូង “FIRST IMPACT” អាចលក់បាន 206,569 ច្បាប់
៨. IVE អាល់ប៊ុមដំបូង “ELEVEN” អាចលក់បាន 152,229 ច្បាប់
៩. NiziU អាល់ប៊ុមដំបូង “Press Play” អាចលក់បាន 119,069 ច្បាប់
១០. BLACKPINK អាល់ប៊ុមដំបូង “SQUARE UP” អាចលក់បាន 102,001 ច្បាប់