​ភាពយន្តជាតិ-អន្តរជាតិថ្មីៗមិនធ្លាប់ចាក់បញ្ចាំង នឹងបង្ហាញវត្តមាននៅ CIFF លើកទី១១

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) បាន​អាក់ខាន និង​ត្រូវ​ផ្អាក​ការ​រៀបចំ​ពាក់​កណ្ដាល​ទី​អំឡុង​ពេល​មហោស្រព​នា​ឆ្នាំ ២០២០ និង​បន្ត​ខកខាន​ឆ្នាំ ២០២១ ទៀត ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ។ យ៉ាងណាមិញ បន្ទាប់ពី​ខកខាន​​រយៈពេល​យូរ ពេលនេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​ត្រឡប់​មក​វិញ​ហើយ សម្រាប់​រដូវ​កាល​ទី​១១។

លោក Cedric Eloy ប្រធាន​មហោស្រព​​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​ថា ២ ឆ្នាំ​ចុង​ក្រោយ​នេះ គឺជា​ពេល​វេលា​មួយ​ដ៏​លំបាក​ចំពោះ​វិស័យ​ទាំងឡាយ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ច្នៃប្រឌិត ទាំង​សិល្បករ និង​ស្ថាប័ន​វប្បធម៌។ ថ្ងៃនេះ គឺជា​ក្ដី​សង្ឃឹម​របស់​ពួក​យើង និង​ជា​ក្ដី​សោមនស្ស​ធំ​បំផុត ដែល​ CIFF នឹង​នាំ​កម្លាំង​នៃ​ក្រុម​ច្នៃ​ប្រឌិត​ទាំងអស់​ឱ្យ​មក​ជួបជុំ​គ្នា​ជា​ថ្មី ហើយ​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ទស្សនា​ភាពយន្ត​នៅ​លើ​ផ្ទាំង​សំពត់​ស​ម្ដង​ទៀត។ ឆ្នាំ​ទី​១១ នេះ នឹង​ដើរតួ​សំខាន់​មួយ​ក្នុង​ការ​បញ្ឆេះ​ម៉ាស៊ីន​របស់​ឧស្សាហ​កម្ម​ភាពយន្ត​ជា​ថ្មី​ម្ដង​ទៀត។

ប្រធាន CIFF លើក​ឡើង​ថា ពេល​នេះ​លោក​នៅ​មិន​ទាន់​អាច​ប្រាប់​លម្អិត​ពី​របៀប​វារៈ​នៃ​ព្រឹត្តិការណ៍​មហោស្រព​ទាំង​មូល​បាន​ទេ តែ​អាច​ប្រាប់​បាន​ថា CIFFឆ្នាំ​នេះ​នឹង​នៅ​តែ​ស្ពាន​ចម្លង​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​ផលិតករ​បរទេស​ពី​ប្រទេស​ផ្សេង​ៗ​ឱ្យ​ចូល​មក​កម្ពុជា និង​ជា​ស្ពាន​សម្រាប់​នាំ​ផលិតករ​ខ្មែរ​ឆ្ពោះ​ទៅ​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ភាពយន្ត​ដែល​បាន​ផលិត​​ឡើង។ បង្ហើប​ឱ្យ​ដឹង​ខ្លី​ៗ CIFF លើក​ទី​១១ មាន​ចំណុច​ពិសេស​ជាច្រើន​ដោយ​នឹង​មាន​ភាព​យន្ត​ជាច្រើន​ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ឃើញ មាន​វគ្គ​ភាពយន្ត​ថ្មី​សម្រាប់​ផលិតករ​វ័យក្មេង វគ្គ​ភាពយន្ត​ឯកសារ វេទិកា​ពិភាក្សា​ពី​ភាពយន្ត និង​មាន​បន្ថែម Program ថ្មី​មួយ​ទៀត​ផង។

ប្រធាន CIFF៖ «វា​រៀង​ពិបាក​ដែល ព្រោះ​ថា​យើង​បាន​ខាតបង់​១ ឆ្នាំ​ក្នុង​ការ​រៀប​ចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា តែ​សម្រាប់​ការ​ដាក់​បញ្ចូល​រឿង ឬ​រឿង​ដែល​គេ​ផ្ញើ​មក ដើម្បី​​ជ្រើសរើស​គឺ​វា​មាន​ការ​កើន​ឡើង​ប្លែក​មែនទែន។ ឆ្នាំ​ហ្នឹង​តាម​បណ្ដា​មហោស្រព​គឺ​មាន​រឿង​ច្រើន​ជាង​ធម្មតា។ បើ​ទោះបី​ជា​មាន​ការ​នឹង​ថ្កល់​នៅ​ក្នុង​វិស័យ​ភាពយន្ត​យើង ក៏​ដោយ​ក្នុង​រយៈពេល​១ ឬ២ ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​វិស័យ​ភាពយន្ត​យើង​ក៏​វា​មាន​ការ​កើន​ឡើង​ដែរ ហេតុអ្វី? គឺ​ដោយសារ​តែ​នៅ​ពេល​យើង​ផលិត ផលិតករ​រៀបចំ​បញ្ចេញ​រឿង​នៅ​ក្នុង ឬ​ក្រៅ​រោង​ភាពយន្ត​គឺ​គ្រប់គ្នា​អត់​បាន​ធ្វើ ដល់​អ៊ីចឹង​នៅ​អំឡុង​ពេល​១ ឆ្នាំ​កន្លះ​នេះ​គឺ​វា​តឹងរ៉ឹង​ខ្លាំង ដើម្បី​សុខុមាលភាព​មនុស្ស​ទាំងអស់​គ្នា គឺ​គាត់ មាន​ពេល​មួយ​ចំនួន​ធំ ដើម្បី​គាត់​ទៅ​កែប្រែ កែ​សម្រួល​ធ្វើ​ឱ្យ​គុណភាព​កុន​គាត់​កាន់តែ​មាន​កម្រិត​ល្អ​ជាង​មុន ហើយ​នៅ​ពេល​ស្រុក​ទេស​ធូរស្រាល គាត់​បាន​ចេញ​ថត​បន្ថែម​ទៀត ដូច្នេះ​​ឆ្នាំ​ហ្នឹង​សម្រាប់​ភាពយន្ត​កម្ពុជា​ក៏​មាន​ការ​ដាក់​ចូល​រួម​ច្រើន​ដូចគ្នា ហើយ​វា​ជា​រឿង​សប្បាយចិត្ត​សម្រាប់​យើង​ដែល ព្រោះ​ដោយសារ​មាន​រឿង​ច្រើន​ដែល​អ្នក​ចូលរួម​អត់​ទាន់​បាន​ឃើញ ដល់​ពេល​អ៊ីចឹង​វា​ក៏​សប្បាយចិត្ត សម្រាប់​រោង​កុន​ដូចគ្នា ដោយសារ​តែ​យើង​មាន Line upសម្រាប់​រឿង​គឺ​វា​ច្រើន​មែនទែន»

លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ស្រប​គ្នា​ជាមួយ​គ្នា​នេះ​ដែរ​លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​បុប្ផាណា បាន​លើកឡើង​ថា លោក​ពិត​ជា​រីករាយ​ណាស់ ដែល​អាច​នាំ​យក​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​ធំ​បំផុត​មួយ​នេះ​នៅ​កម្ពុជា​មក​បង្ហាញ​ជូន​ទស្សនិកជន​ឡើង​វិញ​នៅ​ឆ្នាំ​នេះ។ ចំណែក លោក ជៀប សុវិជ្ជា ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា បាន​ចាត់​ទុក​ឆ្នាំ​នេះ​ជា​វេលា​ល្អ សម្រាប់​ការ​រៀបចំ​មហោស្រព ដើម្បី​ទាក់ទាញ​ឱ្យ​ទស្សនិកជន​បាន​ដឹង​ថា រោង​ភាពយន្ត​ស្រុក​យើង​បាន​បើក​ដំណើរការ ១០០% វិញ​ហើយ។

សូម​ជម្រាប​ថា CIFF លើក​ទី​១១ នឹង​ប្រារព្ធ​ឡើង​ចាប់​ផ្ដើម​ពី​ថ្ងៃ ២៨ ខែ​មិថុនា ដល់​ថ្ងៃ ៣ ខែ​កក្កដា ២០២២ ដោយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​រោង​ភាពយន្ត​ច្រើន​ជាង ១០ ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ ​រួមមាន សាល​សន្និសីទ​ចតុមុខ,រោងភាពយន្ត Major Cineplex, រោងភាពយន្ត Legend Cinema, សណ្ឋាគារ Rosewood, មជ្ឈមណ្ឌល បុប្ផាណា, វិទ្យាស្ថាន​បារាំង, Java Creative និង Factory Phnom Penh។ 

CIFF បាន​អំណរគុណ​ចំពោះ​ការ​បន្ត​គាំទ្រ​ពី​សំណាក់​អង្គការ​យូណេស្កូ ស្ថានទូត​អូស្ត្រាលី និង​ការ​បន្ត​លើក​ទឹកចិត្ត​ពី​សំណាក់​ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និង​ក្រសួងអប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​បង្ហាញ​ជូន​ទស្សនិកជន​វិញ​បាន​នៅ​ឆ្នាំ​នេះ៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ពីមុន ដេវីដ គិតថាស្រីស្អាត ដាដាវ វាយឫក តែក្រោយថតរឿង «ភ្នាក់ងារស៊ីកាដា» ទើបដឹងធាតុពិត

ក្រោយ​ថត​រឿង «ភ្នាក់ងារ​ស៊ី​កាដា» បាន​ធ្វើឲ្យ​តួសម្ដែង​ទាំងអស់ និង​ក្រុម​ការងារ​មាន​​ទំនាក់ទំនង​គ្នា​ជិតស្និទ្ធ​។ ក្នុង​នោះ​ដែរ​លោក ទ្រីវ ថនដេវីដ ដែល​សម្ដែង​ជា លី ស៊ីដេវីត និង ដាដាវ សម្ដែង​ជា​តួ​
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ការពិតគូស្នេហ៍តារាស្រីស្រអែមស្រស់ នៅ ដាណា ជាកំលោះសង្ហាជនជាតិបរទេសរូបនេះសោះ!

តារា​ស្រី​លេចធ្លោ​ក្នុង​វិស័យ​ភាពយន្ត និង​ជា​តារា​ចម្រៀង​ឯករាជ្យ ដែល​ធ្វើការ​លើ​ការ​ផលិតបទ Original Song កញ្ញា នៅ ដាណា ប្រាប់​ឱ្យ​ដឹង​​ដោយ​ភាព​អឹមអៀន​ថា ពេល​នេះ​នាង​មាន​ស្នេហា​ដែរហើយ។
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

អតីតស្វាមី Angelina Jolie ពិបាកចិត្តខ្លាំងក្រោយសង្ស័យខ្លួនកើតជំងឺធ្ងន់ធ្ងរនេះ

ថ្មីៗនេះអតីតស្វាមីតារាស្រីហូលីវូដល្បី Angelina Jolie លោក Brad Pitt បានលើកឡើងថា កំពុងសង្ស័យខ្លួនមានជំងឺធ្ងន់ធ្ងរម៉្យាងគឺ Prosopagnosia ឬនិយាយឱ្យស្រួលយល់ជំងឺភ្លេចមុខ មិនចាំមុខមាត់មនុស្សគ្រប់គ្នាសូម្បីតែអ្នកដែលជិតដិតបំផុត។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

បន្លែសាមញ្ញៗទាំង ៥ ដែលសម្បូរជាតិកាល់ស្យូមជំនួយដល់សុខភាពឆ្អឹង

នៅពេលរាងកាយមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់នោះទេ យើងនឹងឆាប់ជួបប្រទះនឹងបញ្ហាពុកឆ្អឺងខ្លាំងណាស់។ ដូច្នេះកាល់ស្យូមគឺជាសារធាតុចិញ្ចឹមដែលមានសារៈសំខាន់បំផុតក្នុង
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ផាន់ ផាត់ណា ជួបទុក្ខធំ អ្នកម្តាយទទួលមរណភាព​ព្រឹកមិញនេះ!

គេ​ទើប​ប្រទះ​ឃើញ​តារា​ស្រី ផាន់ ផាត់ណា បង្ហោះ​សារ​ខ្លី​មួយ​ម៉ាត់​លើ​គណនី​ផ្លូវការ​នាង​កាល​ពី​យប់​មិញ​នេះ ថា «ឪ​ព្រះ​អើយ​ជួយ​ម្ដាយ​ខ្ញុំ​ផង» ស្រាប់តែ​មុន​នេះ​បន្តិច​របស់​ហ្វេសប៊ុក​ផ្លូវការ​តារា​សម្ដែង ញឹម
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

មកមើលម៉ូដអាវភ្លៀងប្លែកៗ! ពាក់ទៅទាក់ភ្នែកតែម្តង!

រដូវ​ភ្លៀង​ធ្លាក់​ច្រើន គិត​មិន​ផុត​​គឺ ត្រូវ​ការ​ពាក់​អាវ​ភ្លៀង​ក្នុង​កាលៈទេសៈ​ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ឬ​កង់។ ដូចនេះ​ដើម្បី​ការពារ​កុំឲ្យ​ទទឹក​គឺ​ត្រូវ​ប្រើប្រាស់​អាវ​ភ្លៀង ហើយ​បើ​ចង់​ពា
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ខូចមែន! តារាសម្ដែងប្រុសម្នាក់នេះហើយ Yoona ស្រឡាញ់ពេញចិត្តខ្លាំង និងមិនប្រកាន់បើបានទាំងស្នាមថើប

ថ្វីបើរឿងស្នេហា គូសង្សារហាក់មានភាពរិតត្បិតសម្រាប់តារាខេប៉ុបប៉ុន្ដែមិនមែនមានន័យថាពួកគេគ្មានទំនាក់ទំនង ឬមិនមានមនុស្សដែលពេញចិត្តឡើយ។ ពិតណាស់ស្ទើរតែគ្រប់គ្នាសុទ្ធតែមានបុរស និងនារីក្នុងក្ដីសុបិន្ដ ហើយមានអារម្មណ៍រីករាយខ្លាំងនៅពេលដែលនិយាយរំលឹកដល់ម្នាក់នោះ។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

ការសិក្សា៖ ភាព​ឯកា​​ប៉ះពាល់​ដល់​សុខភាព​ស្មើ​នឹង​ការ​ជក់​បារី​ ១៥ដើម​ក្នុង​មួយ​ថ្ងៃ

ភាព​ឯកា​ជា​បញ្ហា​ធំ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​លោក​នេះ វា​អាច​បង្ក​ជំងឺ​ជា​ច្រើន​ប្រភេទ បញ្ហា​ផ្លូវ​ចិត្ត​ និង​វិបត្តិ​សង្គម។ បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ មនុស្ស​ឯកា​…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

ដើរលេងចំពេលភ្លៀង អាចមានឱកាសបានធ្វើរឿងទាំងនេះ ក៏ល្អម្យ៉ាង

ឱ្យ​តែ​និយាយ​ពី​រឿង​ដើរលេង​ពេល​ភ្លៀង​ធ្លាក់ ម្នាក់​ៗ​ចេះ​តែ​គិត​ថា​ប៉ប៉ិចប៉ប៉ាច់ មិន​សូវ​ជា​ចូលចិត្ត​អី​​ប៉ុន្មាន​ទេ។ តែ​បើ​គិត​ឱ្យ​វិជ្ជមាន​វិញ​ទៅ វា​ក៏​អាច​ជា​ឱកាស​ល្អ​មួយ សម្រាប់​ធ្វើ​រឿង​មួយ​ចំនួន​ខាង​
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ទើបទិញផ្ទះតម្លៃរាប់លាន! ឥឡូវ GD ចាយលុយជាង ២ លានដុល្លារទិញរថយន្ដទំនើបមានតែ ២ នៅកូរ៉េ

កាលពីចុងខែ មីនា កន្លងទៅ តារាខេប៉ុបមានឈ្មោះល្បីពាសពេញពិភពលោក GD ឬ Kwon Ji Young ទើបតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលក្រោយលោកបានចំណាយប្រាក់ទិញផ្ទះបែបអភិជនអស់ប្រមាណជា ១៣ លានដុល្លារអាមេរិក។