ការសិក្សា៖ ភាព​ឯកា​​ប៉ះពាល់​ដល់​សុខភាព​ស្មើ​នឹង​ការ​ជក់​បារី​ ១៥ដើម​ក្នុង​មួយ​ថ្ងៃ

ភាព​ឯកា​ជា​បញ្ហា​ធំ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​លោក​នេះ វា​អាច​បង្ក​ជំងឺ​ជា​ច្រើន​ប្រភេទ បញ្ហា​ផ្លូវ​ចិត្ត​ និង​វិបត្តិ​សង្គម។ បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ មនុស្ស​ឯកា​មាន​អត្រា​ប្រឈម​នឹង​ការ​ស្លាប់​មនុស្ស​ធម្មតា​រហូត​ដល់ ៥០% ។ ហើយ​បើ​គិត​ចាប់​តាំង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីត១៩​មក​អត្រា​នៃ​ភាព​ឯកា​ចេះ​តែ​បន្ត​កើន​ឡើង​។ យ៉ាង​ណា​មិញ​ហេតុ​អ្វី​គ្រាន់​តែ​បញ្ហា​នៃ​ផ្លូវ​អារម្មណ៍​បែប​នេះ​សោះ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អាក្រក់​បែប​នេះ?

ភាព​ខុស​គ្នា​រវាង​ភាព​ឯកា និង​ការ​នៅ​ម្នាក់​ឯង

ភាព​ឯកា​ និង​ការ​នៅ​ម្នាក់​ឯង​មិន​ដូច​គ្នា​នោះ​ទេ។ ពេល​ខ្លះ​អ្នក​ការ​នៅ​ម្នាក់​ អាច​ជា​ជម្រើស​ដើម្បី​ទទួល​បាន​សុខភាព​ តែ​ផ្ទុយ​ទៅ​វិញ​វា​ក៏​ងាយ​ប្រឈម​ភាព​ឯកា​។ ជា​ឧទាហរណ៍​មនុស្ស​ចាស់​ដែល​មិន​សូវ​មាន​កូនចៅ​មក​លេង​ទំនង​ជា​ងាយ​នឹង​ឈឺ ហើយ​ផ្លូវ​អារម្មណ៍​មាន​ការ​ប៉ះ​ទង្គិច។

យ៉ាងណា​ពេល​ខ្លះ​ទៀត​វា​ក៏​អាច​ទៅ​រួច​ដែល​អ្នក​មាន​ភាព​ឯកា​បើ​ទោះ​នៅ​ជា​មួយ​មនុស្ស​ច្រើន​ក៏​ដោយ។ បើ​ពួក​គេ​មិន​យល់​ពី​អ្នក​ ហើយ​អ្នក​មាន​អារម្មណ៍​ថា​ខ្លាច​ពួក​គេ​មិន​ទទួល​យក​អ្នក​ វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឯកា​ដូចគ្នា។

ហេតុអ្វី​ភាព​ឯកា​ប៉ះពាល់​ដល់​សុខភាព?

អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ដើម​ចម​មួយ​ចំនួន​ដែល​បង្ក​មក​ពី​ភាព​ឯកា។ ទី១ វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ចុះ​ខ្សោយ ដែល​ជា​ហេតុ​ធ្វើ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ផ្សេង​បំផុត​។ លើស​ពី​នេះ​វា​នឹង​បង្កើន​ជំងឺ​រលាក​ដល់​រាងកាយ​ ដែល​នឹង​ទៅ​​បង្ក​ជំងឺ​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន។

ម្យ៉ាង​ទៀត​ស្ត្រេស​នឹង​វាយ​ប្រហារ​អ្នក​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​អ្នក​ឯកា។ បញ្ហា​ហិរញ្ញវត្ថុ បញ្ហា​សុខភាព​ និង​ឧបសគ្គ​ផ្សេងៗ​ក្នុង​ជីវិត​កាន់​តែ​ពិបាក​ដោះស្រាយ​ពេល​ដែល​អ្នក​ខ្វះ​ការ​គាំទ្រ​ផ្លូវ​អារម្មណ៍​ និង​សង្គម៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ទើបទទួលការចាប់អារម្មណ៍ខ្លាំង ឥឡូវតួប្រុសរឿង “Extraordinary Attorney Woo” ត្រូវលាអ្នកគាំទ្រចូលបម្រើកងទ័ព

ដូចប្រិយមិត្តមួយចំនួនបានដឹងស្រាប់រឿងភាគកូរ៉េរបស់ Netflix “Extraordinary Attorney Woo” ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាតែក្នុងប្រទេស ឬក្រៅប្រទេស។ រឿងនេះដែរ និយាយរៀបរាប់ពីជីវិតនារីម្នាក់មានជំងឺ អូទីហ្សឹម (Autism) និងពុះពារគ្រប់ឧបសគ្គក្លាយដើម្បីក្លាយជាមេធាវី។
បែបផែនជីវិត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​គ្រប់​គ្រង​អ្នក​បាន

វា​គឺ​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​នៅ​កន្លែង​ការងារ ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ដោយ​បើក​ចំហ និង​ភ័យ​ខ្លាច​ក្នុង​ការ​សាង​ទំនាក់ទំនង​ជា​មួយ​មនុស្ស​មាន​ឥទ្ធិពល​ជា​ដើម…
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

អ្នកឈ្នះការ Casting Model Break The Rules ទទួលបានឱកាសដ៏ពិសេសនេះ!

កាលពីចុងសប្តាហ៍កន្លងទៅ មហាជនរាប់ពាន់នាក់ មានតាំងពីកុមារដល់មនុស្សពេញវ័យ បានសម្រុកទៅដាក់ពាក្យ Casting Model ក្នុងកម្មវិធី Casting Model Break The
បែបផែនជីវិត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

បុគ្គលិក ៤០ភាគរយនៅអាមេរិក​ពិចារណា​លា​ឈប់​ពី​ការងារ ដើម្បី​ផ្ដល់​អាទិភាព​រឿង​ផ្សេង​ក្នុង​ជីវិត

រលក​នៃ​ប្រជាជន​គ្រោង​នឹង​លា​ឈប់​ពី​ការងារ​ហាក់​មិន​មាន​ភាព​ថមថយ​ឡើយ​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក្នុង​សហរដ្ឋអាមេរិក។ ការ​ស្រង់​ទិដ្ឋន័យ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

របៀបធ្វើនំបាញ់ត្រាងរុំស្រ្តបឺរី (Daifuku)

គ្រឿងផ្សំ៖ សម្បកបាញ់ត្រាង ២ សន្លឹក ម្សៅអង្ករ ១ កូនចានតូច គ្រីម ២ ពែង ម្សៅស្ករ ១ ពែង
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ចិត្ត កញ្ចនា ថែរក្សាចំណងស្នេហ៍ក្បែរ ១០ ឆ្នាំបានយ៉ាងល្អ ដោយសារគន្លឹះទាំងនេះ​

គិតចាប់តាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ រយៈពេលប្រមាណ ៨ ឆ្នាំហើយ ដែលតារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា មានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ ដែលនាងតែងហៅលើបណ្តាញ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

សម្ដែងរឿងរួមគ្នាហើយ តារាប្រុសស្រីល្បីកូរ៉េ ៦ គូនេះ ចាប់ចិត្តលង់ស្រឡាញ់គ្នា

មានតារាសម្ដែងច្រើនណាស់ដែលរួមការងារថតរឿងជាមួយគ្នាក្លាយជាមិត្តល្អ និងបន្ដរាប់អានគ្នា ប៉ុន្ដែមិនមានច្រើនទេដែលយល់ចិត្ដថ្លើមគ្នាហើយក្លាយជាគូស្នេហ៍។ ខាងក្រោមនេះ ជាគូស្នេហ៍ ៦ គូដែលលង់ស្រឡាញ់គ្នាក្រោយសម្ដែងរឿងជាមួយគ្នា ខ្លះថែមទាំងបានរៀបការទៀតផង។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

រូបមន្តទាំង ៥ ជួយថែរក្សាសក់តាមបែបធម្មជាតិ និងល្អបំផុតសម្រាប់សក់ជ្រុះ

អ្នកណាៗក៏ចង់បានសក់ស្អាត រឹងមាំ ក្រាស់ និងមានទម្ងន់ដែរ។ មានមនុស្សភាគច្រើនយល់ថាការថែរក្សាសក់ចាំបាច់ត្រូវតែប្រើប្រាស់ផលិតផលផ្សេងៗ។ ប៉ុន្តែមុនពេលចំណាយប្រាក់
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

កត្តាសំខាន់មួយនេះ ធ្វើឲ្យ រ៉េត សារីតា ពិបាកចូលរួមប្រកួតកម្មវិធី Beauty Pageant តទៀត

ជាការពិតណាស់ កញ្ញា រ៉េត សារីតា កាន់តែមានប្រជាប្រិយភាពទ្វេឡើង ក្រោយពីនាងជាប់ជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ និងបានតំណាង​កម្ពុជាលើវេទិកាអន្តរជាតិក្នុង
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

អ្នក​ជំនាញ៖ ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ មាន​លក្ខណៈ​ពិសេស​ជាង​គេ​ដោយ​សារ​វត្តមាន​សត្វ​កម្រ​ៗ​ក្នុង​លោក

សត្វ​ព្រៃ​គឺ​ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា​ និង​សម្រាប់​ការ​អភិរក្ស​របស់​ពិភព​លោក​ផង​ដែរ។ ផល​ពី​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប​ បាន​ធ្វើ​ឲ្យ…