អាហារទាំង ៣ ដែលមនុស្សស្រីអាយុលើ ៥០​ ឆ្នាំគួរញ៉ាំជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺ

នៅពេលដែលមនុស្សយើងវិវត្តវ័យកាន់តែចាស់ សារធាតុចិញ្ចឹមក្នុងរាងកាយក៏កាន់តែត្រូវបានកាត់បន្ថយ ដែលជាហេតុធ្វើឱ្យមានភាគរយខ្ពស់ក្នុងការកើតជំងឺប្រចាំកាយផ្សេងៗ។ ដូច្នេះហើយអាហារទាំង ៣ ប្រភេទខាងក្រោមនេះដែលជួយផ្ដល់សារធាតុចិញ្ចឹមដល់រាងកាយសម្រាប់អ្នកមានវ័យចំណាស់៖

១. អាហារសម្បូរជាតិកាល់ស្យូម

សម្រាប់ស្រ្តីដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងគឺមានភាគរយខ្ពស់ក្នុងការវិវត្តទៅជាជំងឺពុកឆ្អឹងច្រើនជាងមនុស្សប្រុសដោយសារការធ្លាក់ចុះនូវជាតិកាល់ស្យូម ដូច្នេះហើយទើបវេជ្ជបណ្ឌិតជំនាញជាច្រើនបានណែនាំឱ្យពួកគេទទួលទានទឹកដោះគោឱ្យញឹកញាប់។ ប៉ុន្តែដោយសារក្នុងវ័យនេះជាវ័យដែលមានការពិបាកមែនទែនក្នុងការរំលាយអាហារ ឬអ្នកខ្លះអាចនឹងមានប្រតិកម្មជាមួយទឹកដោះគោដូចជារាគជាដើម ពួកគេក៏អាចទទួលទានអាហារដែលសម្បូរជាតិកាល់ស្យូមមួយចំនួនដូចជាសណ្ដែក បន្លែបៃតង ត្រី និងស៊ុតជំនួសឱ្យការប្រើប្រាស់ថ្នាំផងដែរ។

២. អាហារសម្បូរប្រូតេអ៊ីន

ភាគច្រើនមនុស្សនៅក្នុងវ័យនេះចាប់ផ្ដើមបាត់បង់ម៉ាសសាច់ដុំហើយដោយសារពួកគេបានធ្វើលំហាត់ប្រាណតិចជាងការអង្គុយ ឬសម្រាក។ ដូច្នេះទើបត្រូវអ្នកជំនាញជាច្រើនណែនាំឱ្យពួកគេញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាសាច់គោ សាច់ទ្រូងមាន់ សាច់ត្រី ផ្កាខាត់ណាខៀវ ដំឡូងបារាំង ឬដំឡូងជ្វាជាដើម ដើម្បីជួយកាត់បន្ថយការបាត់បង់ម៉ាសសាច់ដុំផងដែរ។

៣. អាហារសម្បូរវីតាមីន B12

ស្របពេលដែលយើងកំពុងបាត់បង់សារធាតុចិញ្ចឹម អ្វីដែលរាងកាយត្រូវការគឺវីតាមីន B12 ដោយសារវាជួយពង្រឹងមុខងារខួរក្បាល ការពារជំងឺវង្វេង ឬបញ្ហាខួរក្បាលផ្សេងទៀត និងជំរុញការផលិតកោសិកាឈាមក្រហមផងដែរ។ អាហារដែលសម្បូរវីតាមីន B12 នោះមានដូចជាសាច់គោ ត្រីធូណា ស៊ុត គ្រឿងក្នុងសត្វ ត្រីសាលម៉ុន និងគ្រំសមុទ្រជាដើម។

ចំពោះអ្នកដែលមានទំនោរទៅលើការលេបថ្នាំវីតាមីន គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនទើបប្រសើរ៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ទើបទទួលការចាប់អារម្មណ៍ខ្លាំង ឥឡូវតួប្រុសរឿង “Extraordinary Attorney Woo” ត្រូវលាអ្នកគាំទ្រចូលបម្រើកងទ័ព

ដូចប្រិយមិត្តមួយចំនួនបានដឹងស្រាប់រឿងភាគកូរ៉េរបស់ Netflix “Extraordinary Attorney Woo” ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាតែក្នុងប្រទេស ឬក្រៅប្រទេស។ រឿងនេះដែរ និយាយរៀបរាប់ពីជីវិតនារីម្នាក់មានជំងឺ អូទីហ្សឹម (Autism) និងពុះពារគ្រប់ឧបសគ្គក្លាយដើម្បីក្លាយជាមេធាវី។
បែបផែនជីវិត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​គ្រប់​គ្រង​អ្នក​បាន

វា​គឺ​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​នៅ​កន្លែង​ការងារ ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ដោយ​បើក​ចំហ និង​ភ័យ​ខ្លាច​ក្នុង​ការ​សាង​ទំនាក់ទំនង​ជា​មួយ​មនុស្ស​មាន​ឥទ្ធិពល​ជា​ដើម…
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

អ្នកឈ្នះការ Casting Model Break The Rules ទទួលបានឱកាសដ៏ពិសេសនេះ!

កាលពីចុងសប្តាហ៍កន្លងទៅ មហាជនរាប់ពាន់នាក់ មានតាំងពីកុមារដល់មនុស្សពេញវ័យ បានសម្រុកទៅដាក់ពាក្យ Casting Model ក្នុងកម្មវិធី Casting Model Break The
បែបផែនជីវិត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

បុគ្គលិក ៤០ភាគរយនៅអាមេរិក​ពិចារណា​លា​ឈប់​ពី​ការងារ ដើម្បី​ផ្ដល់​អាទិភាព​រឿង​ផ្សេង​ក្នុង​ជីវិត

រលក​នៃ​ប្រជាជន​គ្រោង​នឹង​លា​ឈប់​ពី​ការងារ​ហាក់​មិន​មាន​ភាព​ថមថយ​ឡើយ​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក្នុង​សហរដ្ឋអាមេរិក។ ការ​ស្រង់​ទិដ្ឋន័យ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

របៀបធ្វើនំបាញ់ត្រាងរុំស្រ្តបឺរី (Daifuku)

គ្រឿងផ្សំ៖ សម្បកបាញ់ត្រាង ២ សន្លឹក ម្សៅអង្ករ ១ កូនចានតូច គ្រីម ២ ពែង ម្សៅស្ករ ១ ពែង
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ចិត្ត កញ្ចនា ថែរក្សាចំណងស្នេហ៍ក្បែរ ១០ ឆ្នាំបានយ៉ាងល្អ ដោយសារគន្លឹះទាំងនេះ​

គិតចាប់តាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ រយៈពេលប្រមាណ ៨ ឆ្នាំហើយ ដែលតារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា មានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ ដែលនាងតែងហៅលើបណ្តាញ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

សម្ដែងរឿងរួមគ្នាហើយ តារាប្រុសស្រីល្បីកូរ៉េ ៦ គូនេះ ចាប់ចិត្តលង់ស្រឡាញ់គ្នា

មានតារាសម្ដែងច្រើនណាស់ដែលរួមការងារថតរឿងជាមួយគ្នាក្លាយជាមិត្តល្អ និងបន្ដរាប់អានគ្នា ប៉ុន្ដែមិនមានច្រើនទេដែលយល់ចិត្ដថ្លើមគ្នាហើយក្លាយជាគូស្នេហ៍។ ខាងក្រោមនេះ ជាគូស្នេហ៍ ៦ គូដែលលង់ស្រឡាញ់គ្នាក្រោយសម្ដែងរឿងជាមួយគ្នា ខ្លះថែមទាំងបានរៀបការទៀតផង។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

រូបមន្តទាំង ៥ ជួយថែរក្សាសក់តាមបែបធម្មជាតិ និងល្អបំផុតសម្រាប់សក់ជ្រុះ

អ្នកណាៗក៏ចង់បានសក់ស្អាត រឹងមាំ ក្រាស់ និងមានទម្ងន់ដែរ។ មានមនុស្សភាគច្រើនយល់ថាការថែរក្សាសក់ចាំបាច់ត្រូវតែប្រើប្រាស់ផលិតផលផ្សេងៗ។ ប៉ុន្តែមុនពេលចំណាយប្រាក់
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

កត្តាសំខាន់មួយនេះ ធ្វើឲ្យ រ៉េត សារីតា ពិបាកចូលរួមប្រកួតកម្មវិធី Beauty Pageant តទៀត

ជាការពិតណាស់ កញ្ញា រ៉េត សារីតា កាន់តែមានប្រជាប្រិយភាពទ្វេឡើង ក្រោយពីនាងជាប់ជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ និងបានតំណាង​កម្ពុជាលើវេទិកាអន្តរជាតិក្នុង
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

អ្នក​ជំនាញ៖ ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ មាន​លក្ខណៈ​ពិសេស​ជាង​គេ​ដោយ​សារ​វត្តមាន​សត្វ​កម្រ​ៗ​ក្នុង​លោក

សត្វ​ព្រៃ​គឺ​ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា​ និង​សម្រាប់​ការ​អភិរក្ស​របស់​ពិភព​លោក​ផង​ដែរ។ ផល​ពី​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប​ បាន​ធ្វើ​ឲ្យ…