Emma Stone ដាច់ចិត្តកាត់សក់ខ្លីបំផុតក្នុងឆាកជីវិត ដើម្បីចូលសម្ដែងក្នុងគម្រោងភាពយន្តថ្មី

តារាសម្ដែងស្រីហូលីវូដ Emma Stone បានទាក់ទាញចិត្តសាធារណជន នៅពេលដែលនាងបង្ហាញវត្តមានជាមួយនឹងម៉ូដសក់ថ្មី នៅក្នុងកម្មវិធី Golden Globes ដោយបង្ហើបថានាងធ្វើនេះគឺដើម្បីឱ្យមានរូបសម្រស់ត្រូវទៅនឹងតួអង្គក្នុងខ្សែរភាពយន្តថ្មី។​

ដ្បិតមិនបានបញ្ជាក់ថា ស្នាដៃថ្មីនេះមានចំណងជើងអ្វីក៏ដោយ ក៏ប៉ុន្តែតារាស្រីវ័យ៣៦ឆ្នាំបានរៀបរាប់ថា នេះជាការកាត់សក់ដែលខ្លីបំផុតនៅក្នុងជីវិតនាង ក្នុងទម្រង់សក់ដែលមានឈ្មោះថា Pixie Cut។ ម៉ូដសក់ខ្លីដូចបុរសនេះ ជាស្នាដៃរបស់ជាងប្រចាំខ្លួនឈ្មោះ Mara Roszak ដោយនាងបានបង្ហាញថាម៉ូដនេះគឺទទួលបានការបំផុសគំនិតចេញពីម៉ូដសក់របស់តារាជើងចាស់ Winona Ryder និង Liv Tyler ក្នុងចន្លោះទស្សវត្សរ៍ឆ្នាំ ១៩៩០ ដែលកំពុងតែទទួលបានការពេញនិយមជាថ្មីនៅពេលក្រោយៗនេះ។

ជាក់ស្ដែង ជាងកាត់សក់រូបដដែលក៏បានលើកឡើងដែរថា ការងារនេះមិនមែនជារឿងស្រួលប៉ុន្មានទេ ព្រោះបើខុសតែបន្តិចម៉ូដសក់ជារួមនឹងចេញជារូបរាងផ្សេងតែម្ដង។ ដូច្នេះ ទើបនាងកាត់តម្រឹមម្ដងបន្តិចៗទម្រាំតែចេញជាលទ្ធផលសម្រេច។ ដោយឡែកសម្រាប់ពណ៌សក់វិញ Tracey Cuuningham ជាអ្នកលាបឱ្យ Emma Stone ដោយប្រើប្រាស់ពណ៌ត្នោតបែកក្រហមឈ្មោះ Nutmeg ដែលដិតជាងពណ៌សក់ធម្មជាតិរបស់តារាស្រីរូបនេះ។

មានពាក្យចចាមអារ៉ាមបានលើកឡើងថា ម៉ូដសក់នេះអាចធ្វើឡើងដើម្បីថតរឿង Bugonia ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ២០២៥នេះ។ ក្នុងករណីថា ព័ត៌មាននេះជាការពិត Bugonia ជាភាពយន្តទី៤ដែល Emma Stone បានធ្វើការរួមគ្នាជាមួយនឹងអ្នកដឹកនាំរឿងលោក Yorgos Lanthimos បន្ទាប់ពីរឿង The Favorite, Poor Things និង Kinds of Kindness៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ

នៅព្រឹកថ្ងៃទី១២ ខែមីនានេះ គណនីបណ្ដាញសង្គមក្រុមអ្នកគាំទ្រ Enhypen Engene Cambodia បានចែករំលែកថា រថយន្តតវ៉ាដែលក្រុមអ្នកគាំទ្រកម្ពុជា រួមគ្នាបញ្ជូនទៅតវ៉ាសុំឱ្យ Heeseung ចូលក្រុមវិញ បានទៅដល់

ស្ថាបនិកសាលាដូង អ៊ុក វណ្ណដេ និង ហេង វិសាល បន្តពួតដៃគ្នាជួយក្មេងភៀសសឹក ជាសម្ភារៈសិក្សារាប់ពាន់ឈុត

មិន​ស្ងាត់​ហើយ​ក៏​មិន​ស្ងៀម ជា​យុទ្ធ​សាស្ត្រ​របស់​លោក អ៊ុក វណ្ណដេ ក្នុង​ការ​ជួយ​ទៅ​ដល់​ជន​ភៀស​សឹក និង​កុមារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រៀន​សូត្រ។ ជាមួយ​គ្នា អ្នក​ផលិត​មាតិកា​រូប​សង្ហា លោក ហេង វិសាល និង​ភរិយា

កែវ ទិត្យផល្លី ប្រឡងសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ បានចំណាត់ថ្នាក់ល្អ

តារាចម្រៀងវ័យក្មេង ​​ពោរពេញ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ កែវ ទិត្យផល្លី នៅ​តែ​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​កោត​សរសើរ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ថ្ងៃ​យប់​របស់​ខ្លួន តាម​រយៈ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​ប្រឡង​ជ្រើស

ដ្បិតមានពាក្យរិះគន់ខ្លះ Jisoo កំពុងត្រៀមខ្លួនទទួលពានរង្វាន់នៅមហោស្រពភាពយន្តភាគទីក្រុង Cannes

Jisoo ត្រៀមឡើងទទួលពានរង្វាន់ Madame Figaro Rising Star Award នៅក្នុងមហោស្រពស៊េរីភាពយន្ត Cannes International Series Festival នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ​។

តារាកំប្លែង នាយក្រិន ឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ត្រៀមបញ្ចូនទៅព្យាបាលនៅភ្នំពេញថ្ងៃនេះ

កាល​ពី​យប់​មិញ តារា​កំប្លែង នាយ​ក្រិន ស្រាប់​តែ​ឈឺ​ធ្ងន់ និង​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយឥឡូវនេះកំពុងត្រៀមបញ្ជូនទៅព្យាបាល​នៅភ្នំពេញ។ នេះ​បើ​តាម​រូបភាពដែល​បាន​បង្ហោះ​លើ​

សម្ពាធ ទឹកភ្នែក និងការតស៊ូរបស់សមាជិក ENHYPEN មុនពេលមានថ្ងៃនេះ

ដំណើរជីវិតនៃភាពជោគជ័យរបស់ក្រុមចម្រៀងបុរស ENHYPEN ត្រូវបានគេមើលឃើញថា និងប្រៀបដូចទៅនឹងរឿងនិទាន Cinderella។មុនពេលដែលពួកគេបោះជំហាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *